Feature

ធនាគារ ARDB បើកវគ្គបណ្តុះបណ្តាល ចែករំលែក ស្ដីពី «Stocktaking of Promotion on Low Carbon Emission in Rice Farming Cambodia»

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោក ប៉ិច សានី អគ្គនាយករងនៃARDB បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «Stocktaking of Promotion on Low Carbon Emission in Rice Farming Cambodia»។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។

វគ្គបណ្តុះបណ្តាលនេះឧទ្ទេសនាមដោយ លោកបណ្ឌិត ម៉ាក់ សឿន ទីប្រឹក្សាបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM, មជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA និងបុគ្គលិកធនាគារ ARDB សរុបប្រមាណចំនួន ១២៦រូប (ទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ)។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង អំពីគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រពាក់ព័ន្ធនឹង ការលើកកម្ពស់ការដាំដុះស្រូវដែលមានការបំភាយកាបូនទាប ការប្រមូលធាតុចូល និងព័ត៌មានពីគម្រោងសាកល្បងនានា ដើម្បីរៀបចំជាអត្ថបទស្រាវជ្រាវសម្រាប់ការបោះពុម្ពផ្សាយរបស់មជ្ឈមណ្ឌល APM និងមជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA ព្រមទាំងការរៀបចំជាអនុសាសន៍ គោលនយោបាយ និងការស្វែងរកកិច្ចសហការកៀរគរហិរញ្ញប្បទានកាបូន តាមរយៈមូលនិធិ Cambodian Climate Finance Facility (CCFF) ផងដែរ៕

To Top