ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាត ឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីន តែងតាំងថ្មី ចូលជូនសារតាំង
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានលោក សេនេន ធី ម៉ាងកាលីឡេ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីហ្វីលីពីន ប្រចាំកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ឯកអគ្គរដ្ឋទូតតែងតាំងថ្មី របស់សាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា គឺជាអ្នកការទូតអាជីព មានបទពិសោធជិត៣ទសវត្សរ៍ ។ លោក សេនេន ធី ម៉ាងកាលីឡេ ធ្លាប់បម្រើការជាអគ្គកុងស៊ុលហ្វីលីពីន ប្រចាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងបានកាន់តំណែងសំខាន់ៗ ជាច្រើនទៀតនៅក្នុងក្រសួងការបរទេសហ្វីលីពីន មុនពេលមកបំពេញបេសកកម្មការទូត នៅកម្ពុជា ៕




