ព័ត៌មានអន្តរជាតិ

គម្រប់២ឆ្នាំនៃការកាន់តំណែងជា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo ប្រឈមនឹងការរក្សាតុល្យភាពរវាងការសន្យាធំៗ និងវិន័យហិរញ្ញវត្ថុ

​ដេប៉ុក ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រារព្ធខួប២ឆ្នាំនៃការកាន់តំណែងរបស់លោកកាលពីថ្ងៃអង្គារ ទី២០ ខែតុលា ដោយរដ្ឋបាលរបស់លោកបានលើកឡើងពីវឌ្ឍនភាពលើការធានាសន្តិសុខស្បៀង និងឯករាជ្យភាពថាមពល ខណៈដែលមានការចោទសួរកាន់តែច្រើនឡើងជុំវិញនិរន្តរភាពនៃកម្មវិធីសុខុមាលភាពសង្គមដ៏ធំសម្បើមរបស់លោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។ ​ចាប់តាំងពីឡើងកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៤ មក លោក Prabowo បានធ្វើការសន្យាយ៉ាងទូលំទូលាយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូនេស៊ីទូទៅ។ រដ្ឋបាលរបស់លោកបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗមួយចំនួន រួមមាន ភាពម្ចាស់ការលើការផ្គត់ផ្គង់អង្ករក្នុងស្រុក វឌ្ឍនភាពឆ្ពោះទៅរកឯករាជ្យភាពថាមពលកាន់តែខ្លាំង និងកំណើនសេដ្ឋកិច្ចដែលរឹងមាំជាងការរំពឹងទុក។ ​ទោះជាយ៉ាងណាក៏ដោយ ឈានចូលដល់ឆ្នាំទី៣ នៃអាណត្តិដឹកនាំ អតីតឧត្តមសេនីយ៍យោធារូបនេះកំពុងប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយ ក្នុងការផ្តល់អត្ថប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។…

​ដេប៉ុក ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រារព្ធខួប២ឆ្នាំនៃការកាន់តំណែងរបស់លោកកាលពីថ្ងៃអង្គារ ទី២០ ខែតុលា ដោយរដ្ឋបាលរបស់លោកបានលើកឡើងពីវឌ្ឍនភាពលើការធានាសន្តិសុខស្បៀង និងឯករាជ្យភាពថាមពល ខណៈដែលមានការចោទសួរកាន់តែច្រើនឡើងជុំវិញនិរន្តរភាពនៃកម្មវិធីសុខុមាលភាពសង្គមដ៏ធំសម្បើមរបស់លោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។

​ចាប់តាំងពីឡើងកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៤ មក លោក Prabowo បានធ្វើការសន្យាយ៉ាងទូលំទូលាយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូនេស៊ីទូទៅ។ រដ្ឋបាលរបស់លោកបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗមួយចំនួន រួមមាន ភាពម្ចាស់ការលើការផ្គត់ផ្គង់អង្ករក្នុងស្រុក វឌ្ឍនភាពឆ្ពោះទៅរកឯករាជ្យភាពថាមពលកាន់តែខ្លាំង និងកំណើនសេដ្ឋកិច្ចដែលរឹងមាំជាងការរំពឹងទុក។

​ទោះជាយ៉ាងណាក៏ដោយ ឈានចូលដល់ឆ្នាំទី៣ នៃអាណត្តិដឹកនាំ អតីតឧត្តមសេនីយ៍យោធារូបនេះកំពុងប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយ ក្នុងការផ្តល់អត្ថប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។

ស្របពេលជាមួយគ្នានេះ ចលនាឆាកនយោបាយក៏ត្រូវបានគេរំពឹងថានឹងមានសភាពក្តៅគគុកផងដែរ មុនការបោះឆ្នោតសកលឆ្នាំ២០២៩ ចូលមកដល់ ដែលទិដ្ឋភាពនេះអាចនឹងសាកល្បងភាពរឹងមាំនៃសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះដ៏ធំរបស់លោក។

​ក្នុងចំណោមសំណើថ្មីៗបំផុតដែលរដ្ឋាភិបាលកំពុងពិចារណា គឺការលុបចោលថ្លៃសិក្សានៅតាមសាកលវិទ្យាល័យរដ្ឋនៅទូទាំងប្រទេស។ កាលពីខែមុន លោក Prabowo បានណែនាំដល់ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឱ្យរៀបចំក្របខ័ណ្ឌសម្រាប់ផ្តល់ការអប់រំថ្នាក់ឧត្តមសិក្សាដោយឥតគិតថ្លៃ។

​ជុំវិញបញ្ហានេះ និស្សិតមួយចំនួនជឿជាក់ថា ការទទួលបានឱកាសកាន់តែទូលាយក្នុងការសិក្សាថ្នាក់ឧត្តមសិក្សា គួរតែត្រូវបានផ្តល់អាទិភាពខ្ពស់នៅក្នុងកញ្ចប់ថវិកាជាតិ។ យុវតី Isyana Balqis និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឥណ្ឌូនេស៊ី បានលើកឡើងថា៖ «ការចំណាយលើកម្មវិធីផ្សេងៗ… ដូចជាកម្មវិធីផ្តល់អាហារដោយឥតគិតថ្លៃ ដែលជាគម្រោងអាទិភាពរបស់លោកប្រធានាធិបតី… គឺមានទំហំធំធេងណាស់។ ខ្ញុំជឿជាក់ថា ការអប់រំក៏គួរតែជាអាទិភាពចម្បងផងដែរ នៅពេលនិយាយអំពីរបៀបដែលរដ្ឋាភិបាលរបស់យើងចាត់ចែងចំណាយចំណូលរបស់ខ្លួន»។

ប្រែសម្រួល៖ គីរី

To Top