បទវិភាគ៖ ស្មារតីនៃមហាដំណើរថ្មើងជើងបំភ្លឺអនាគត៖ហេតុអ្វីបានជាចិនក្លាយជាកម្លាំងស្ថិរភាពនៅក្នុងពិភពលោកដែលមានការប្រែប្រួលនិងភាពរង្គោះរង្គើខ្លាំង ?
ឆ្នាំនេះគឺជាខួបទី ៩០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើរថ្មើរជើងរបស់កងទ័ពក្រហមចិន ។ ក្នុងឆ្នាំជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ សហគមន៍អន្តរជាតិកំពុងស្វែងរកចម្លើយថា៖ក្នុងបរិបទបច្ចុប្បន្នដែលភាពមិនប្រាកដប្រជាសកលបានកើនឡើងជាបន្តបន្ទាប់និងបញ្ហាប្រឈមនៃអភិបាលកិច្ចបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តើប្រទេសចិននឹងដើរតាមផ្លូវមហាដំណើរថ្មីតាមរបៀបណា? មហាសន្និបាតរំលឹកខួបលើកទី ៩០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើរថ្មើរជើងរបស់កងទ័ពក្រហមចិនដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២២ ខែតុលាបានផ្តល់ជាឱកាសថ្មីបំផុតសម្រាប់សង្កេតមើលដល់អ្នកផងទាំងពួង ។

នៅក្នុងមហាសន្និបាតរំលឹកដ៏ឱឡារិកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះដោយបានសង្កត់ធ្ងន់ថា ជ័យជម្នះនៃមហាដំណើរថ្មើរជើងមិនមែនជាលទ្ធផលបានមកដោយចៃដន្យទេ ពោលគឺ វាសម្រេចបានដោយផ្អែកលើការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តចិន ឆន្ទៈបដិវត្តន៍ដ៏មុតមាំ ភាពឯករាជ្យម្ចាស់ការ ការស្វែងរកការពិតនិងការគាំទ្រពីប្រជាជនគ្រប់រូប ។ ក្នុងការផ្សព្វផ្សាយស្មារតីមហាដំណើរថ្មើរជើងដ៏អស្ចារ្យនិងដើរតាមផ្លូវមហាដំណើរថ្មីឱ្យបានល្អ យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ជំនឿ ឧត្តមគតិនិងកម្មវត្ថុរបស់បក្សយ៉ាងមុតមាំ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំមិនងាករេនិងបំពេញតម្រូវការរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អប្រសើរដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានល្អ យើងចាំបាច់ត្រូវហ៊ានធ្វើការតស៊ូប្រយុទ្ធដ៏អស្ចារ្យដែលប្រកបដោយលក្ខណៈពិសេសនៃប្រវត្តិសាស្ត្រថ្មីជាច្រើន យើងចាំបាច់ត្រូវពន្លឿនការកសាងកងទ័ពប្រជាជនឱ្យទៅជាកងទ័ពលំដាប់ពិភពលោក យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សនិងបង្កើនការកសាងបក្សដើម្បីធានាឱ្យបានជាក់
លាក់ថា បក្សកុម្មុយនីស្តចិនជាស្នូលក្នុងការដឹកនាំដ៏រឹងមាំនៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនជាប់ជានិច្ច សំដៅធ្វើការតស៊ូដោយឥតឈប់ឈរដើម្បីជំរុញការកសាងប្រទេសដ៏ខ្លាំងក្លានិងបុព្វហេតុនៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។
រំលឹកឡើងវិញពីប្រវត្តិសាស្ត្រ ចាប់ពីខែតុលា ឆ្នាំ ១៩៣៤ ដល់ខែតុលា ឆ្នាំ ១៩៣៦ បក្សកុម្មុយនីស្តចិនបានដឹកនាំកងទ័ពក្រហមធ្វើមហាដំណើរថ្មើរជើងដ៏អស្ចារ្យដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងនិងត្រូវបានចារក្នុងទំព័រប្រវត្តិសាស្ត្រ យើងបានកម្ទេចចោលការតាមឡោមព័ទ្ធរបស់ទ័ពសត្រូវរាប់លាននាក់និងបានប្រកាសជាផ្លូវការថា៖ឧបាយកលរបស់ពួកប្រឆាំងនៃបក្សកុកម៉េងតាំងដែលប៉ុនប៉ងផ្តួលរំលំបក្សកុម្មុយនីស្តចិននិងកងទ័ពក្រហមត្រូវទទួលបរាជ័យទាំងស្រុង ដែលបានបង្កើតនិម្មាបនកម្មថ្មីនៃបដិវត្តន៍ចិនដោយជោគជ័យ ។ កាលពីឆ្នាំ ១៩៣៦ លោក Edgar Snow អ្នកសារព័ត៌មានអាមេរិកបានណែនាំពីបក្សកុម្មុយនីស្តចិនទៅកាន់ពិភពលោកតាមរយៈសៀវភៅក្រោមចំណងជើងថា «ផ្កាយក្រហមរៈបំភ្លឺប្រទេសចិន»ដោយឆ្លើយតបសំណួរទាក់ទងនឹង”ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបានតាមរយៈអ្វីដែលលោកបានឃើញនិងបានឮដោយផ្ទាល់” ។
ជ័យជម្នះនៃមហាដំណើរថ្នើរជើងគឺជាជ័យជម្នះនៃឧត្តមគិតនិងជំនឿរបស់សមាជិកបក្សកុម្មុយនីស្តចិន ។ ពីការលុបបំបាត់ភាពក្រីក្រដាច់ខាតដល់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់រហូតដល់ការជំរុញវិបុលភាពរួមសម្រាប់ទាំងអស់គ្នា ជានិច្ចកាល បក្សកុម្មុយនីស្តចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសុភមង្គលជូនប្រជាជននិងស្វែងរកការស្តារប្រជាជាតិឡើងវិញ ។ ក្នុងបរិការណ៍បច្ចុប្បន្នដែលការងើបឡើងវិញសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ បដិវត្តន៍បច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មីត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ប្រទេសចិនបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំដោយឥតងាករេដែលបានបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។
បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១០០ ឆ្នាំកំពុងវិវត្តយ៉ាងឆាប់រហ័ស ហើយភាពមិនប្រាកដប្រជានិងអស្ថិរភាពបានកើនឡើងយ៉ាងលេចធ្លោ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកនិងជាប្រទេសធំមួយដែលមានទំនួលខុសត្រូវ ចិនកំពុងខិតខំប្រឹងប្រែងបង្កើតភាពត្រចះត្រចង់ថ្មីក្នុងមហាដំណើរថ្មបទវិភាគ៖ស្មារតីនៃមហាដំណើរថ្មើងជើងបំភ្លឺអនាគត៖ហេតុអ្វីបានជាចិនក្លាយជាកម្លាំងស្ថិរភាពនៅក្នុងពិភពលោកដែលមានការប្រែប្រួលនិងភាពរង្គោះរង្គើខ្លាំង ?
ឆ្នាំនេះគឺជាខួបទី ៩០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើរថ្មើរជើងរបស់កងទ័ពក្រហមចិន ។ ក្នុងឆ្នាំជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ សហគមន៍អន្តរជាតិកំពុងស្វែងរកចម្លើយថា៖ក្នុងបរិបទបច្ចុប្បន្នដែលភាពមិនប្រាកដប្រជាសកលបានកើនឡើងជាបន្តបន្ទាប់និងបញ្ហាប្រឈមនៃអភិបាលកិច្ចបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តើប្រទេសចិននឹងដើរតាមផ្លូវមហាដំណើរថ្មីតាមរបៀបណា? មហាសន្និបាតរំលឹកខួបលើកទី ៩០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើរថ្មើរជើងរបស់កងទ័ពក្រហមចិនដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២២ ខែតុលាបានផ្តល់ជាឱកាសថ្មីបំផុតសម្រាប់សង្កេតមើលដល់អ្នកផងទាំងពួង ។
នៅក្នុងមហាសន្និបាតរំលឹកដ៏ឱឡារិកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះដោយបានសង្កត់ធ្ងន់ថា ជ័យជម្នះនៃមហាដំណើរថ្មើរជើងមិនមែនជាលទ្ធផលបានមកដោយចៃដន្យទេ ពោលគឺ វាសម្រេចបានដោយផ្អែកលើការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តចិន ឆន្ទៈបដិវត្តន៍ដ៏មុតមាំ ភាពឯករាជ្យម្ចាស់ការ ការស្វែងរកការពិតនិងការគាំទ្រពីប្រជាជនគ្រប់រូប ។ ក្នុងការផ្សព្វផ្សាយស្មារតីមហាដំណើរថ្មើរជើងដ៏អស្ចារ្យនិងដើរតាមផ្លូវមហាដំណើរថ្មីឱ្យបានល្អ យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ជំនឿ ឧត្តមគតិនិងកម្មវត្ថុរបស់បក្សយ៉ាងមុតមាំ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំមិនងាករេនិងបំពេញតម្រូវការរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អប្រសើរដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានល្អ យើងចាំបាច់ត្រូវហ៊ានធ្វើការតស៊ូប្រយុទ្ធដ៏អស្ចារ្យដែលប្រកបដោយលក្ខណៈពិសេសនៃប្រវត្តិសាស្ត្រថ្មីជាច្រើន យើងចាំបាច់ត្រូវពន្លឿនការកសាងកងទ័ពប្រជាជនឱ្យទៅជាកងទ័ពលំដាប់ពិភពលោក យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សនិងបង្កើនការកសាងបក្សដើម្បីធានាឱ្យបានជាក់
លាក់ថា បក្សកុម្មុយនីស្តចិនជាស្នូលក្នុងការដឹកនាំដ៏រឹងមាំនៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនជាប់ជានិច្ច សំដៅធ្វើការតស៊ូដោយឥតឈប់ឈរដើម្បីជំរុញការកសាងប្រទេសដ៏ខ្លាំងក្លានិងបុព្វហេតុនៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។
រំលឹកឡើងវិញពីប្រវត្តិសាស្ត្រ ចាប់ពីខែតុលា ឆ្នាំ ១៩៣៤ ដល់ខែតុលា ឆ្នាំ ១៩៣៦ បក្សកុម្មុយនីស្តចិនបានដឹកនាំកងទ័ពក្រហមធ្វើមហាដំណើរថ្មើរជើងដ៏អស្ចារ្យដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងនិងត្រូវបានចារក្នុងទំព័រប្រវត្តិសាស្ត្រ យើងបានកម្ទេចចោលការតាមឡោមព័ទ្ធរបស់ទ័ពសត្រូវរាប់លាននាក់និងបានប្រកាសជាផ្លូវការថា៖ឧបាយកលរបស់ពួកប្រឆាំងនៃបក្សកុកម៉េងតាំងដែលប៉ុនប៉ងផ្តួលរំលំបក្សកុម្មុយនីស្តចិននិងកងទ័ពក្រហមត្រូវទទួលបរាជ័យទាំងស្រុង ដែលបានបង្កើតនិម្មាបនកម្មថ្មីនៃបដិវត្តន៍ចិនដោយជោគជ័យ ។ កាលពីឆ្នាំ ១៩៣៦ លោក Edgar Snow អ្នកសារព័ត៌មានអាមេរិកបានណែនាំពីបក្សកុម្មុយនីស្តចិនទៅកាន់ពិភពលោកតាមរយៈសៀវភៅក្រោមចំណងជើងថា «ផ្កាយក្រហមរៈបំភ្លឺប្រទេសចិន»ដោយឆ្លើយតបសំណួរទាក់ទងនឹង”ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបានតាមរយៈអ្វីដែលលោកបានឃើញនិងបានឮដោយផ្ទាល់” ។
ជ័យជម្នះនៃមហាដំណើរថ្នើរជើងគឺជាជ័យជម្នះនៃឧត្តមគិតនិងជំនឿរបស់សមាជិកបក្សកុម្មុយនីស្តចិន ។ ពីការលុបបំបាត់ភាពក្រីក្រដាច់ខាតដល់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់រហូតដល់ការជំរុញវិបុលភាពរួមសម្រាប់ទាំងអស់គ្នា ជានិច្ចកាល បក្សកុម្មុយនីស្តចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសុភមង្គលជូនប្រជាជននិងស្វែងរកការស្តារប្រជាជាតិឡើងវិញ ។ ក្នុងបរិការណ៍បច្ចុប្បន្នដែលការងើបឡើងវិញសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ បដិវត្តន៍បច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មីត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ប្រទេសចិនបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំដោយឥតងាករេដែលបានបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។
បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១០០ ឆ្នាំកំពុងវិវត្តយ៉ាងឆាប់រហ័ស ហើយភាពមិនប្រាកដប្រជានិងអស្ថិរភាពបានកើនឡើងយ៉ាងលេចធ្លោ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកនិងជាប្រទេសធំមួយដែលមានទំនួលខុសត្រូវ ចិនកំពុងខិតខំប្រឹងប្រែងបង្កើតភាពត្រចះត្រចង់ថ្មីក្នុងមហាដំណើរថ្មដែលមិនត្រឹមតែបានផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមនូវកម្លាំងស្ថិរភាពសម្រាប់ពិភពលោកដែលស្ថិតក្នុងដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ដែលផ្តល់នូវការបំផុសគំនិតដ៏សំខាន់សម្រាប់មនុស្សជាតិក្នុងការស្វែងរកមាគ៌ាធ្វើទំនើបកម្មនិងស្វែងរកការអភិវឌ្ឍរួម ៕
