កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ កិច្ចប្រជុំកំពូលសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិនៅឯទីក្រុង ហាណូយ (ប្រទេសវៀតណាម) ក្នុងទម្រង់ ជាសន្និសីទវីដេអូ។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ បណ្ដាប្រទេសជាសមាជិក អាស៊ាន បានផ្លាស់ប្ដូរយោបល់ ដោយផ្អែកលើស្មារតី កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម ក្នុងតំបន់និងពិភពលោក ឯកភាពលើកជាសំណើរ នូវវិធានការនានា ដើម្បីឆ្លើយតបនឹងការ រាលដាល នៃកូវីដ-១៩ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសំខាន់ៗ និងការស្ដារ ឡើងវិញខឿនសេដ្ឋកិច្ចតំបន់ ក៏ដូចជាការបន្ត កសាងសហគមន៍អាស៊ានមួយ ដែលបោះជំហានយ៉ាងរឹងមាំ លើសរសរស្តម្ភ ទាំងបី គឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ស្របតាមស្មារតី “ភាពស្អិតរមួត និងបុរេសកម្ម ក្នុងការសម្របខ្លួន និងឆ្លើយតបនឹងបរិការណ៍ថ្មី” ដូចប្រធានបទ នៃឆ្នាំអាស៊ាន ២០២០ ដែលបានលើកឡើង។
បញ្ជាក់តួនាទីដឹកនាំ និងចាត់តាំង របស់វៀតណាម
វាយតម្លៃអំពីតួនាទី របស់ប្រទេស វៀតណាម ថ្នាក់ដឹកនាំប្រទេសជាច្រើន ក៏ដូចជាមតិអន្តជាតិមានសេចក្ដី សន្និដានដោយកត់សម្គាល់ដូចៗ គ្នាថា៖ វៀតណាម បានបំពេញយ៉ាងល្អប្រសើរ តួនាទីជាប្រធានអាស៊ាន ក្នុងរយៈកាល ប្រាំមួយខែកន្លងទៅថ្មីៗនេះ ហើយបានរៀបចំ ដោយជោគជ័យកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៦ ព្រមទាំងវាយតម្លៃខ្ពស់ ទៅលើសម្ថតភាពដឹកនាំ និងចាត់តាំងរបស់ ប្រទេសវៀតណាម លើបញ្ហារួមផ្សេងៗ ទាំងក្របខ័ណ្ឌ តំបន់និងពិភពលោក។
ក្នុងសេចក្ដីផ្ដើម នៃសុន្ទរកថារបស់ខ្លួន ក្នុងកិច្ចប្រជុំពេញអង្គ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ដោយស្មោះចំពោះសមភាគី នាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ស្ដីអំពីការខិតខំប្រឹងប្រែង សម្របសម្រួល រៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី ៣៦ តាមរយៈ ប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតប” ។“ការណ៍នេះឆ្លុះបញ្ចាំង អំពីភាពដឹកនាំ អាស៊ានប្រកប ដោយសមត្ថភាពរបស់ វៀតណាម ទោះជាយើងប្រឈម នឹងបញ្ហាដែលកើតឡើង ដោយសារការរីករាល ដាលជំងឺកូវីដ-១៩ ក៏ដោយ” នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកដច្នេះ។
វាយតម្លៃពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក Thongphane Savanphet បានជូនពរ វៀតណាម ដែលបានរៀបចំ កិច្ចប្រជុំដោយ ជោគជ័យ ព្រមទាំង វាយតម្លៃខ្ពស់ លើសមត្ថភាពដឹកនាំ និងចាត់តាំងរបស់ វៀតណាម។
ឆ្លងតាមរយៈកិច្ចប្រជុំ លើកនេះ ថ្នាក់ដឹកនាំប្រទេសអាស៊ាន ទាំងឡាយ បានផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក ផ្លាស់ប្ដូរទស្សនៈ ពិភាក្សាលើបញ្ហា ជាច្រើន ជាពិសេសគឺជំវិញ ការទប់ស្កាត់ គ្រប់គ្រងនិងឆ្លើយតប នឹងការីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ ក្នុងចំណោមនោះ ផ្ដោតសារៈសំខាន់ ទៅលើវិធានការ ធ្វើយ៉ាងណា អោយប្រទេសអាស៊ានទាំងអស់ អាចសហការរួមគ្នា ក្នុងការដោះស្រាយ ផលប៉ះពាល់ របស់ជំងឺរាត្បាតសកល កូវីដ-១៩។
ហើយលទ្ធផល លេចធ្លោទាំងឡាយ ដែល សម្រេច បានក្នុងកិច្ចប្រជុំ លើកនេះរួមមាន ថ្នាក់ដឹកនាំប្រទេសអាស៊ាន ទាំងអស់បានឯកភាព យល់ព្រមលើ ការបង្កើត មូលនិធិ អាស៊ាន ដើម្បីឆ្លើយតប នឹងការរីករាលដាល នៃជំងឺ កូវីដ-១៩ ថ្នាក់ដឹកនាំ ប្រទេសអាស៊ាន ទាំងអស់បានឯកភាព យល់ព្រមលើការបង្កើតឃ្លាំង ស្តុកទុកបរិក្ខាវេជសាស្ត្រ ដើម្បីឆ្លើយតប នឹងការរីករាលដាល នៃជំងឺ កូវីដ-១៩ និងជំងឺឆ្លង ផ្សេងៗ ទៀតក្នុងពេលអនាគត ថ្នាក់ដឹកនាំប្រទេសអាស៊ាន ក៏បានបានឯកភាព យល់ព្រមលើការសាងសេចក្ដីព្រាង ផែនការអាស៊ាន សម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត សកលកូវីដ-១៩។
សន្និដ្ឋានអំពីកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៦ លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi យល់ឃើញថា៖ ការណ៍ដែលកិច្ចប្រជុំកំពូលលើកនេះ ប្រព្រឹត្តទៅ ក្នុងបរិការណ៍ ជំងឺរាត្បាតសកលកូវីដ-១៩ ជាសក្ខិភាពបញ្ជាក់ច្បាស់ពី ចំណងសាមគ្គីភាព និងតួនាទីដឹកនាំ របស់អាស៊ាន ដែលបង្ហាញតាមរយៈ កិច្ចសហប្រតិបត្តិការ តំបន់យ៉ាងខ្លាំងក្លា។ ក្នុងខណៈពេលនោះដែរ លោកបណ្ឌិត Balaz Szanto សាស្រ្តាចារ្យនៅ ដេប៉ាតឺម៉ង ទំនាក់ទំនង អន្តរជាតិ (សាកលវិទ្យាល័យ Webster ថៃ) បានគូសបញ្ជាក់ថា៖ វៀតណាម ជាសមាជិកសំខាន់ ជាប្រទេសមួយ ដែលមានតួនាទីដ៏មានសារៈសំខាន់ ក្នុងអាស៊ាន។ តួនាទីដឹកនាំអាស៊ាន របស់ប្រទេស វៀតណាម នឹងជះឥទ្ធិពល ដាច់ដោយឡែក ទៅលើបញ្ហាសំខាន់ៗ ជាច្រើន ក្នុងចំណោមនោះ មានការជំរុញការដោះស្រាយ លើជម្លោះទឹកដីលើដែនសមុទ្រ ក៏ដូចជាបញ្ហាផ្សេងៗ ទៀត ក្នុង របៀបវារៈរបស់អាស៊ាន។
ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម ក្នុងតំបន់និងពិភពលោក
ក្នុងអត្ថបទមួយ ដែលមានចំណងជើងថា “កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ កត់ត្រា ជាប្រវត្តិសាស្រ្តក្នុងបរិបទ មានការរាលដាលនៃជំងឺកូវីដ-១៩” ទីភ្នាក់ងារសាព័ត៍មាន Bernama នៃប្រទេស ម៉ាឡេស៊ី បានគូសបញ្ជាក់ថា៖ ក្រោម អធិបតីភាព របស់ប្រទេសវៀតណាម កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ ក្រោមប្រធានបទ “អាស៊ាន បន្តភ្ជាប់ស្អិតរមួត និងបុរេសកម្មក្នុងការសម្របខ្លួន និងឆ្លើយតប នឹងបរិការណ៍ថ្មី” ជាវេទិការសម្រាប់ថ្នាក់ដឹកនាំ ទាំងឡាយពិភាក្សាលើបញ្ហា ដែលតំបន់ មានចំណាប់អារម្មណ៍ ជាបន្តបន្ទាប់ ដោយផ្ដោតសារៈសំខាន់ ទៅលើចំណុចស្នូល គឺតម្រូវការមានផែនការ គ្រប់ជ្រុងជ្រោយ ដំណាក់កាល ក្រោយជំងឺរាត្បាត សកលមួយ សម្រាប់ប្លុកនេះ ទាំងមូល។
ដោយបានវាយតម្លៃខ្ពស់ ចំពោះសុន្ទរកថា របស់លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក ក្នុងឋានៈអញ្ជើញជាអធិបតី ភាព ក្នុងកិច្ចប្រជុំនោះ ទីភ្នាក់ងារសាព័ត៍មាន Bernama បានដកស្រង់ប្រសាសន៍សំខាន់ៗ មួយចំនួនរបស់ប្រធាន អាស៊ាន ២០២០ ដោយបញ្ជាក់ថា ៖ ក្នុងដំណាក់កាល ចាប់ពីពេលនេះដល់ដំណាច់ ឆ្នាំ ២០២០ បញ្ហាប្រឈមសម្រាប់រដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងឡាយ គឺធ្វើយ៉ាងណា ដើម្បីដឹកនាំប្លុកនេះ ចេញផុតពីរយៈកាល មិនអំណោយផលនេះ។ ហើយប្រសិនបើសអាច ម្រេចបានជោគជ័យ នេះគឺជាសក្ខិភាព ច្បាស់ក្រឡែក អំពីតម្លៃឋិតថេរ និងកម្លាំងរស់រានខ្លាំងក្លា របស់សហគមន៍អាស៊ាន មួយប្រកបដោយវិបុលភាព ដោយពឹងផ្អែកលើខ្លួន បាននិងពោពេញ ទៅដោយជវភាព។
អញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទសាព័ត៍មានអន្តរជាតិ ផ្ដល់ព័ត៌មាន ពំពីលទ្ធផល នៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅ នាល្ងាចថ្ងៃ២៦ ខែមិថុនា ដដែលនោះ លោកនាយករដ្ឋមន្ត្រី វៀតណាម ង្វៀនស៊ន់ភុក បានបញ្ជាក់ថា៖ ក្នុងបរិការណ៍ជំងឺរាតត្បាតកូវិដ-១៩ រីករាលដាល ទូទាំងពិភពលោកនោះ អាចនិយាយបានថា ផ្ទៃក្នុងនៃប្លុកអាស៊ាន បានធ្វើសកម្មភាព ដោយបុរេសកម្មរួសរាន់មោះមុត ឈរលើស្មារតីផ្សារភ្ជាប់ ស្អិតរមួត និងបុរេសកម្ម ក្នុងការសម្របខ្លួប និងឆ្លើយតប។ ទោះបីជាជួបក្ដីលំបាកលំបិន ជាច្រើនក៏ដោយ មកទល់សព្វថ្ងៃនេះ វៀតណាម គ្រប់គ្រងការឆ្លងរាលដាល ជំងឺកូវីដ-១៩បានយ៉ាងល្អ។ ហើយប្រទេសអាស៊ាននានា ក៏កំពុងតែគ្រប់គ្រងជំងឺ រាត្បាតកូវីដ – ១៩ យ៉ាងល្អ ពីមួយជំហាន ទៅមួយជំហានផង ព្រមទាំង បង្កើនកិច្ចខិតខំប្រឹងប្រែង សហការគ្នាក្នុងការ កសាងសហគមន៍ផង។ ការទទួលបានជោគជ័យ នៃកិច្ចប្រជុំលើកនេះ ជាសក្ខីភាពនៃស្មារតី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ភាពបុរេសកម្ម ក្នុងការសម្របខ្លួន និងឆ្លើយតបរបស់អាស៊ាន។
យោងតាមប្រធានអាស៊ានឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក ក្នុងការផ្លាស់ប្ដូរយោបល់អំពី ស្ថានការណ៍អន្តរជាតិ និងតំបន់ក្នុងរបៀបវារៈ នៃកិច្ចប្រជុំ ប្រទេសទាំងអស់ បានលើកកំពស់ ជំហរជាគោលការណ៍ របស់អាស៊ាន ក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង សេរីភាព ការធ្វើនាវាចរណ៍ អាកាសចរណ៍ នៅសមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើត គូសបញ្ជាក់ ទៅលើការលើកស្ទួយស្មារតី លើកកម្ពស់ការគោរពច្បាប់ បង្កើនកិច្ច សហការគ្នា ក្នុងការកសាងទំនុកចិត្ត ប្រើប្រាស់សន្តិវិធីដោយផ្អែក លើមូលដ្ឋានច្បាប់អន្តរជាតិ អនុវត្តយ៉ាងពេញលេញនូវ សេចក្តីប្រកាសស្តីពីការ ប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង (DOC) ឈានទៅរកក្រមប្រតិបត្តិ សមុទ្រចិនខាងត្បូង (COC) រវាងអាស៊ាន និងប្រទេសចិន ដោយមានប្រសិទ្ធភាព សុពលភាព ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាស្ដីពី ច្បាប់សមុទ្ររបស់អង្គការ សហប្រជាជាតិ (UNCLOS) ឆ្នាំ១៩៨២។
អញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ នាពេលព្រឹកថ្ងៃដដែលនោះ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ នៅក្នុងបរិបទសកល ដែលមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស អាស៊ាន បង្ហាញខ្លួនយ៉ាងច្បាស់ថា ជាសហគមន៍មួយ ដែលប្រកបដោយ ជវភាពបំផុត..។ “កម្ពុជាផ្ដោតសារៈសំខាន់យ៉ាងខ្លាំង និងយកចិត្តទុកដាក់ ក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាព នៅសមុទ្រចិនខាងត្បូង។
ការវិវត្តថ្មីៗ នៅសមុទ្រចិនខាងត្បូងបាន បង្ហាញពីសារៈសំខាន់ នៃការបញ្ចប់កិច្ច ចរចា COC ឲ្យបានឆាប់ ដើម្បីធានាសុខសន្តិភាព នៅសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ ភាគីពាក់ព័ន្ធផ្ទាល់ គួរផ្ដាល់ សារៈសំខាន់ លើភាពអត់ធ្មត់ និងការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមគោលការណ៍ ច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២…” លោកនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មាន ប្រសាសន៍បញ្ជាក់ដច្នោះ ។
ការណ៍ដែល រៀបចំដោយជោគជ័យកិច្ចប្រជុំកំពូល តាមទម្រង់ជាសន្និសីទវីដេអូ ជាដំបូងបង្អស់ ក្នុងដំណើរការ ប្រវត្តិសាស្រ្ត ៥៣ នៃការករកើត និងរីកចម្រើន របស់ប្លុកអាស៊ានលើកនេះ បានបញ្ជាក់ម្ដងទៀត នូវតួនាទី ដឹកនាំនិង ចាត់ តាំងរបស់ប្រទេស វៀតណាម ក្នុងឋានៈជាប្រធានអាស៊ាន ចំពេលមានការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩។
កិច្ច ប្រជុំកំពូលអាស៊ានលើកទី ៣៦ បានប្រព្រឹត្តទៅ ដោយជោគជ័យ ថ្នាក់ដឹកនាំប្រទេស អស់សម្រេចបាន ការឯកភាពខ្ពស់ លើកិច្ចការទាំងឡាយ ចេញសេចក្ដីថ្លែងការរួម របស់កិច្ចប្រជុំស្ដីពី តំបន់អាស៊ានមួយសុវត្ថិភាព សាមគ្គី ផ្សារភ្ជាប់ស្អិតរមួត និងបុរេសកម្ម ក្នុងការសម្របខ្លួន និងឆ្លើយតបនឹង បរិការណ៍ថ្មី ជាពិសេសគឺកិច្ចការបង្កា ទប់ស្កាត់ជំងឺរាត្បាត បានល្អប្រសើរ មិនបណ្ដោយអោយ រលកទីពីនៃជំងឺកូវីដ-១៩ វិលត្រឡប់ចូល តំបន់នេះសារជាថ្មី។
ប្រទេសជាសមាជិកអាស៊ាន ទាំងឡាយបាន ង្ហាញស្មារតីសាមគ្គីរួម ក្នុងគោលបំណងរួមគ្នា អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្ដារឡើងវិញ សេដ្ឋកិច្ចក្រោយការ ឆ្លងរាលដាលនៃជំងឺ ព្រមទាំង បានឯកភាពជាឯកច្ឆន្ទថា គួរតែមានសាមគ្គីខ្លាំងជាងនេះ ថែមទៀត ឯកភាពខ្ពស់ជាងនេះ ទៅទៀតដើម្បីកសាង តំបន់អាស៊ានមួយ ប្រកបដោយសុខសន្តិភាព សាមគ្គីភាព មិត្តភាព និង វិបុលភាព៕
ដោយ៖ បឹងបួ-ថេជុង-រិទ្ធី