ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានអះអាងថា ត្រឹមរយ:ពេល៦ខែ (ពីខែមករា ដល់ខែមិថុនា) ឆ្នាំ២០២០នេះ ក្រសួងបានដោះអន្ទាក់គ្រប់ប្រភេទ បានចំនួន២០១៧៩ ចេញពីតំតំបន់ការពារធម្មជាតិ ដើម្បីជួយជីវិតសត្វព្រៃ រាប់ម៉ឺនក្បាល ដែលកំពុងរងគ្រោះ។
យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកនេត្រ ភក្ត្រាបានថ្លែងថា “ការដោះអន្ទាក់គ្រប់ប្រភេទចេញពី តំបន់ការពារធម្មជាតិ ៦ខែឆ្នាំ២០២០ (ពីខែមករា ដល់ខែមិថុនា) អន្ទាក់សរុបចំនួន ២០១៧៩ អន្ទាក់ ត្រូវបានដោះយកចេញមានន័យថា បានជួយជីវិតសត្វព្រៃ ជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត”។
លោកបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរ វាងក្រសួង បរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទាក់ ចំនួន ៣២៣២២ អន្ទាក់ត្រូវបានដោះចេញ ពីតំបន់ការពារធម្មជាតិ ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០)។
លោកបន្ថែមថា អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែក ដែលបង្កគ្រោះថ្នាក់បំផុត។ អន្ទាក់កាន់តែ មានសភាពគ្រោះថ្នាក់ឡើង នៅពេលជនល្មើស បានប្រើប្រាស់អន្ទាក់ ដោយប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្ត ដើម្បីចាប់សត្វ។
លោកសង្កត់ធ្ងន់ថា ចំពោះមុខនៃការគំរាមកំហែង របស់អន្ទាក់លួចដាក់ដោយ ក្រុមព្រានព្រៃ មន្ត្រីឧទ្យា នុរក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់បទល្មើស បំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្ស ក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និង បំផ្លា ញអន្ទាក់ចោល ដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។
ជាមួយគ្នានោះ ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ ការដាក់អន្ទាក់ ចាប់សត្វ លោករដ្ឋលេខាធិការអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រៃ និងកុំជឿលើជំនឿ ថាបរិភោគសាច់សត្វ ឈាម ឬ យក ឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំង ឬជំនួយដល់សុខភាព តែវាអាច នឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញ ដោយសារតែអាច មានមេរោគផ្សេងៗជាដើម។
សូមបញ្ជាក់ថា ឆ្នាំ២០១៩ ក្រសួងដោះអន្ទាក់ បានជាង
៤ម៉ឺន ចេញពីតំបន់ការពារធម្មជាតិ ៕ ដោយ៖ធី លីថូ