ព័ត៌មានជាតិ

មន្រ្តីជំនាញក្រសួងឧស្សាហកម្ម នឹងចុះសិក្សាស្វែងយល់ ដល់ទីតាំងផលិតម៉ាសុីន ចម្រោះទឹក របស់លោកបណ្ឌិត ហេង ប៊ុនអ៊ី នៅព្រឹកស្អែក

ភ្នំពេញ៖ ក្រោយជំនួបពិភាក្សា ស្វែងយល់ អំពីម៉ាស៊ីនផលិតទឹកអម្រឹតរបស់លោកបណ្ឌិត ហេង ប៊ុនអ៊ី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍ បានចាត់ឲ្យ លោកហេង សុខគង់ រដ្ឋលេខាធិការក្រសួង ដឹកនាំមន្ត្រីជំនាញ ក្រសួងចុះសិក្សាស្វែងយល់ ដល់ទីតាំងផលិតម៉ាសុីន ចម្រោះទឹករបស់លោកបណ្ឌិត ហេង ប៊ុនអ៊ី នៅថ្ងៃស្អែកនេះ ។

ក្រោយពីមានការផ្សព្វផ្សាយ ក្នុងបណ្តាញទំនាក់ទំនងសង្គម និងព័ត៌មាន យ៉ាងទូលំទូលាយពីការរកឃេីញ របស់អ្នកវិទ្យាសាស្ត្រជាជនជាតិខ្មែរម្នាក់ ឈ្មោះ ហេង ប៊ុនអ៊ី តាមរយៈ ការធ្វេីកិច្ចសម្ភាសន៍ដេញដោលសួរ ពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទាក់ទងនិងគុណសម្បត្តិ និងគុណប្រយោជន៍ នៃប្រភពទឹកលេីភ្នំគូលេន ដែលជាស្នាដៃបុព្វបុរសខ្មែរ កសាងក្នុងរាជកាលព្រះបាទ ជ័យវរ្ម័ន ទី ២ រួចមក ។

ព័ត៌មាននេះ ក៏មានការចាប់អារម្មណ៌ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ។ ជាពិសេស គឹប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ នាយករដ្ឋមន្រ្តី ដោយបានណែនាំឲ្យលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ កោះអញ្ជើញលោកបណ្ឌិត ហេង ប៊ុនអ៊ី លោក សយ សុភាព និងក្រុមការងារមួយចំនួនទៀត ចូលជួបពិភាក្សាការងារ ដើម្បីបញ្ជាក់ការពិតផង និងបានស្វែងយល់ពីគុណភាព ម៉ាស៊ីនផលិតទឹកបែបទំនេីប របស់លោកបណ្ឌិតហេង ប៊ុនអ៊ី នោះផងដែរ ។

ក្នុងជំនួបនោះ លោកបណ្ឌិត ហេង ប៊ុនអ៊ី បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និងលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអនុញ្ញាតឲ្យលោក និងក្រុម ការងារចូលជួបពិភាក្សា ការងារព្រោះកិច្ចការ នេះមានសារៈសំខាន់ ហើយក៏ជាឱកាសឲ្យលោកធ្វើបទបង្ហាញ អំពីម៉ាស៊ីនផលិតទឹកអម្រឹត ជាពិសេស ឲ្យប្រជាពលរដ្ឋដឹងពីគុណភាពទឹកអម្រឹត ព្រោះអាចព្យាបាលជំងឺ មួយចំនួនផងដែរ ។

លោករៀបរាប់ថា ទឹកអម្រឹត គឺរូបមន្ដដើមយកពីភ្នំគូលែន ព្រោះទឹកលើភ្នំគូលែន ជាតំបន់ផ្តល់នូវប្រភពទឹកស្រោច ស្រព ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម។ ដូច្នេះ ត្រូវតែការពារ និងថែរក្សាបរិស្ថានធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់គ្នា។

ជាការឆ្លេីយតបលោក ចម ប្រសិទ្ធ បានអបអរសាទរចំពោះការរកឃេីញ និងគំនិតច្នៃប្រឌិតខ្ពស់របស់លោក បណ្ឌិត ហេង ប៊ុនអ៊ី ដែលចាត់ទុកជានវានុវត្តន៍មួយកេីតចេញពីស្នាដៃកូនខ្មែរ ។

ម៉្យាងថ្ងៃ នេះ ក្រសួងឧស្សាហកម្ម ដែលជាក្រសួងទេីប បញ្ចូលវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅក្នុងនោះ ក៏មានអ្នកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ចូលរួម ស្តាប់បទឧទ្ទេសនាម និងសាកសួរមូលហេតុផងដែរ ។

ជាការកត់សំគាល់របស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមឱវាទក្រសួង ដែលបានចូលរួមមតិ គឺចង់បញ្ជាក់ឲ្យច្បាស់លាស់ថា៖ ការរកឃេីញអ្វីមួយតាមបែបវិទ្យាសាស្ត្រ គឺយេីង ត្រូវមានកត្តាសត្យានុម័ត និងបែបតក្កវិទ្យា គឺពិតប្រាកដតាមន័យវិទ្យាសាស្ត្រ មិនអាចយកប្រវត្តិសាស្ត្រ និងរឺអបិយជំនឿមកលាយឡំបានទេ ។ ដូចជាពាក្យទឹកអម្រិតន័យរបស់វា គឺដូចជា អមត: មិនស្លាប់ ។ តែបេីយេីងថាទឹកភ្នំគូលេន ជាទឹកអម្រិត អាចធ្វេីឲ្យមានការភ័ន្ធច្រលំដល់ស្រទាប់មហាជន និងប្រជាពលរដ្ឋ រហូត ជឿថា ទឹកស័ក្តសិទ្ធ ហេីយនាំគ្នាផ្អេីលទៅដងផឹក រឺចុះងូតបាត់សណ្តាប់ធ្នាប់ ស្របពេលដែលប្រភពទឹកនោះ មិនទាន់មានកិច្ចការពារបរិស្ថានបានកំរិតខ្ពស់នៅឡេីយ ។ ដូច្នេះថ្ងៃនេះ យេីងពិភាក្សាក្នុងកំរិតបច្ចេកទេស ដោយត្រូវរួមសហការគ្នា ពីព្រោះ កិច្ចការ នេះ រាជ បណ្ឌិតសភា កម្ពុជា ក៏បានបញ្ជូនអ្នកវិទ្យាសាស្ត្រ ទៅសិក្សាស្រាវជ្រាវ ពីគុណភាពទឹកធ្លាក់ខ្នងភ្នំភ្នំគូលេន ផងដែរ ដែលលទ្ធផលបានបញ្ជាក់ថា៖ គុណភា ទឹកធ្លាក់ភ្នំគូលេន មានលក្ខណ:ល្អបង្គួរ ពីធម្មជាតិ ដែលអាចទ្រទ្រង់ជីវិតភាវរស់ទាំងអស់ និងល្អសម្រាប់ស្រោចស្រព ដំណាំកសិកម្មនានា ។ ក៏បុន្តែមិនមានគុណភាពល្អ គ្រប់គ្រាន់សម្រាប់ទឹក ពិសារនៅឡេីយទេ ។ ទឹកធ្លាក់ ភ្នំគូលេន ដែលធ្វេីការអះអាងថា ជាទឹកអម្រិត ឬ ជាអាទិទេពនោះ គឺគ្រាន់តែជាការ សន្និដ្ឋានតាមបែបជំនឿសាសនា កាលពីសម័យមុន ហេីយដែលវិទ្យាសាស្ត្របច្ចកវិទ្យា មិនទាន់អាចអាចបញ្ជាក់ ពីគុណភាពទឹកល្អបំផុតបានទេ ពីព្រោះ វាមានសភាពល្អក់ និងមានផ្ទុកបណ្តាីមក្រូជីវសាស្ត្រក្នុងកំរិតខ្ពស់បង្គួរ ដែលអាចធ្វេី ឲ្យ ប៉ះពាល់ ដល់សុខភាព និងស្បែកមនុស្ស បេីយេីងពិសារ មិនបានធ្វេីប្រព្រឹត្តកម្មវាបានត្រឹមត្រូវ ។ ទោះយ៉ាងណា ឯកឧត្តមកិត្តិ សេដ្ឋាបណ្ឌិត ស្នេីឲ្យមានកិច្ចសហការគ្នាធ្វេីការស្រាវជ្រាវឲ្យច្បាស់បន្ថែមទៀត រវាងអ្នកវិទ្យាសាស្ត្រជំនាញៗ ដេីម្បី ចេញជាលទ្ធផលរួមមួយ និង កំណត់បាននូវប៉ារ៉ាមែត្រច្បាស់លាស់ ។ ងាកមកម៉ាសុីនចម្រោះទឹក ប្រភេទ អេឡិចត្រូលីត ផលិតដោយលោកបណ្ឌិត ហេង ប៊ុនអ៊ី ឯកឧត្តមកិត្តិ សេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានសាទរនិងវាយតម្លៃខ្ពស់ ពីព្រោះ ជាស្នាដៃ កូនខ្មែរ ក្នុងស្រុក ក្រសួងសូមលេីកទឹកចិត្តចំពោះការស្រាវជ្រាវ និងផលិត បេីទោះបីលេីពិភពលោកគេបានរកឃេីញ និងផលិតមុនយេីងក៏ដោយ ។ ជាពិសេសបេីយេីងចេះច្នៃឲ្យមានលក្ខណ:ប្លែក ពីគេ ហេីយគុណភាពប្រសេីរ ជាង នោះក្រសួងនឹងចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជូន ជាស្នាដៃម្ចាស់តក្កករ ៕

To Top