ព័ត៌មានអន្តរជាតិ

រុស្សី មិនដែលមានបំណង ចង់វិលត្រឡប់ចូលរួម ជាមួយនឹង G7 ឡើយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្ការ បានសរសេរថា ប្រទេសរុស្សីបានបង្ហាញ ជំហរសាជាថ្មីថា ខ្លួនមិនដែលមានបំណងចង់ ចូលរួមជាមួយនឹងក្រុមប្រទេស មហាអំណាច G7 នោះវិញឡើយ។

ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយវិមានក្រមឡាំង ដោយបានបញ្ជាក់ទៀតថាក្រុមប្រទេស G20 គឺមានលក្ខខណ្ឌល្អប្រសើរជាង និងគួរឲ្យពេញចិត្តជាង G7 រាប់ទាំងពីសេដ្ឋកិច្ចទំនាក់ទំនង និងមជ្ឈមណ្ឌលអភិវឌ្ឍនានា នៅលើពិភពលោកផង។

អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បាននិយាយថា G7 មានកង្វះខាតជាច្រើនដូច ជាសារៈសំខាន់ជាសកលជាដើម ពីព្រោះថាក្រុមប្រទេសទាំងនេះ មិនបានរាប់បញ្ចូលប្រទេសធំៗផ្សេងទៀត ដូចជាចិនឥណ្ឌាប្រេស៊ីលតួកគី និងប្រទេសដទៃទៀតឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top