ព័ត៌មានអន្តរជាតិ

បើកទំព័រថ្មី ក្នុងកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ

កិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី ៣ ដែលរៀបចំឡើងក្រោមប្រធានបទ លើកកម្ពស់ទំនាក់ទំនងដៃគូ រួមគ្នាជំរុញវិបុលភាព និងភាពរុងរឿងជាមួយគ្នា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែសីហាខាងមុខនេះ។ ស្ថិតក្រោមស្ថានភាព នៃការរីករាលដាល ជាសកលនៃជំងឺវីរុស COVID-19 សាកលភាវូបនីយកម្ម បានចុះខ្សោយ និង ការគាំពារនិយមត្រូវបាន រឹតបន្តឹងជាបន្តបន្ទាប់ កិច្ចប្រជុំនេះនឹងជួយបង្កើនទំនុកចិត្ត គ្នាទៅវិញទៅមកថែមមួយកម្រិតទៀត ដល់បណ្តាប្រទេសស្ថិតក្នុង ឡានឆាង-មេគង្គ ជួយពង្រឹងភាពជាដៃគូ ពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្នុងបណ្ដាវិស័យផ្សេងទៀត ប្រកបដោយភាពស៊ីជម្រៅ រួមគ្នាតបទល់ជាមួយនឹង ជំងឺវីរុសមួយនេះ ជំរុញដំណើរការសាជាថ្មី នៃសេដ្ឋកិច្ចសង្គមក្រោយ ពីបញ្ចប់ជំងឺវីរុសមួយនេះ។

កិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ លើកដំបូង ត្រូវបានរៀបចំឡើងក្នុងទីក្រុង Sanya ខេត្តHainan ប្រទេសចិនកាលពីខែមីនា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំបានប្រកាសពីកំណើត នៃយន្តការកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានកំណត់ផ្អែកលើ សន្តិសុខនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងសង្គមមនុស្សសាស្រ្ត បានផ្តោតសំខាន់លើគម្រោង កិច្ចសហប្រតិបត្តិការសម្រាប់វិស័យ សហការជាចម្បងដោយការ ទំនាក់ទំនងគ្នាទៅវិញទៅមក សមត្ថភាពផលិតកម្ម សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក វិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

ក្នុងរយៈពេល ៤ ឆ្នាំនៃដំណើរកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ការកែលម្អយន្តការកាន់តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ ប្រកបដោយចីរភាព កម្លាំងរស់រវើកខាងក្នុង ត្រូវបានជំរុញជាបន្តបន្ទាប់ ឥតឈប់ឈរ ការយល់ដឹងអំពីឡានឆាង-មេគង្គ ក៏កាន់តែទូលំទូលាយ បានចាក់ឫសយ៉ាងជ្រៅក្នុង ក្រអៅបេះដូងប្រជាជនគ្រប់រូប ហើយបានផ្លាស់ប្ដូរពី ដំណាក់កាលពង្រីកខ្លួនល្បឿនលឿន ដល់ ដំណាក់កាលនៃការ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាយន្តការដ៏សំខាន់សម្រាប់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ គាំទ្រការកសាងសហគមន៍អាស៊ាន លើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South–South cooperation) និង ជំរុញការអនុវត្តគោលដៅអភិវឌ្ឍឆ្នាំ២០៣០ ប្រកបដោយចីរភាព ដែលកំណត់ដោយ អង្គការសហប្រជាជាតិ បញ្ចូលជាកម្លាំងជំរុញថ្មី សម្រាប់ការជំរុញដំណើរ សកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានលក្ខណៈបើកចំហ យោគយល់គ្នា ផ្តល់អត្ថប្រយោជន៍ មានតុល្យភាព និងជម្នះរួមគ្នា។

នាខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលចេញដោយអង្គប្រជុំ បានចង្អុលបង្ហាញពី ដំណើរការអភិវឌ្ឍន៍នៃយន្តការ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

ស្ថិតក្រោមការគាំទ្រពេញទំហឹង និងការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេស មជ្ឈមណ្ឌលសហប្រតិបត្តិការ ធនធានទឹកឡានឆាង-មេគង្គ មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលស្រាវជ្រាវមេគង្គសកល មជ្ឈមណ្ឌលសហប្រតិបត្តិការកសិកម្ម និង មជ្ឈមណ្ឌលសហប្រតិបត្តិការ ទំនាក់ទំនងយុវជន ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ និង កំពុងតែដំណើរការយ៉ាងល្អវិសេស។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី៥ ដែលបានរៀបចំឡើង ក្នុងប្រទេសឡាវនាខែកុម្ភៈឆ្នាំនេះ បណ្ដាភាគីទាំងអស់ បានរៀបចំត្រួតពិនិត្យលទ្ធផល ស្ថានភាពនៃការអនុវត្តបន្ទាប់ពី បញ្ចប់កិច្ចប្រជុំលើកមុន និង វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ បានរៀបចំផែនការទិសដៅ កិច្ចសហប្រតិបត្តិការ និង ចំណុចសំខាន់ៗសម្រាប់ ដំណាក់កាលបន្ទាប់ បានសង្កត់ធ្ងន់លើការជំរុញ អភិវឌ្ឍសេដ្ឋកិច្ចឡានឆាង-មេគង្គ លើកិច្ចសហប្រតិបត្តិការ វិស័យទាំង៧ធំៗរួមមានដូចជា ការកសាង សុខាភិបាសាធារណៈ ធនធានទឹក កសិកម្ម ការចិញ្ចឹមជីវិតរបស់ប្រជាជន សន្តិសុខមិនមែនប្រពៃណី និង ការអភិវឌ្ឍន៍កិច្ចសម្របសម្រួល យន្តការតំបន់បន្ទាប់។

នាពេលអនាគត យើងនឹងបន្តពង្រីកវិស័យ កិច្ចសហប្រតិបត្តិការថ្មីៗ ជាច្រើនទៀត កែលម្អទម្រង់កិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ លើសេចក្តីតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសឡានឆាង-មេគង្គ រួមកម្លាំងគ្នា បង្កើតគម្រោងដែលផ្តល់ អត្ថប្រយោជន៍ជូនដល់ ប្រជាជនកាន់តែច្រើន រួមគ្នាកសាងក្រវាត់ អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ហូរកាត់ ដោយទន្លេឡានឆាង-មេគង្គ។
ប្រទេសចិននិងកម្ពុជា តែងស្ថិតនៅជួរមុខនៃ កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ។

ប្រទេសកម្ពុជា ជាប្រទេសសហប្រធាន នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងអំឡុងពេលឆ្នាំ ២០១៦-២០១៧ បានសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសចិន ក៏ទទួលបានសមិទ្ធផលផ្លែផ្កា ជាច្រើនគួរឲ្យកត់សម្គាល់ និង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី២ ក្នុងឆ្នាំ២០១៨ បានយ៉ាងជោគជ័យ។ ភាគីកម្ពុជាទទួលបាន គម្រោងមូលនិធិពិសេស កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គចំនួន ៣ឆ្នាំជាប់ៗគ្នា ដែលមានចំនួន ៥៥ គម្រោងដែលរាប់បញ្ចូលទាំងឆ្នាំនេះ មានទឹកប្រាក់សរុបលើសពី ២០លានដុល្លារសហរដ្ឋអាមេរិក។ នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការ ចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ក៏បង្ហាញពីសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការដែល ប្រទេសទាំងពីរចិន និងកម្ពុជា ស្ថិតក្រោមក្របខ័ណ្ឌ ឡានឆាង-មេគង្គផងដែរ។ ជឿជាក់ថា ការអនុវត្តគម្រោងទាំងនេះយ៉ាងរលូន នឹងជួយលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជួយពន្លឿនការអភិវឌ្ឍន៍ លើគ្រប់វិស័យនៃសេដ្ឋកិច្ច និង សង្គមក្នុងប្រទេសកម្ពុជា។

ភាគីចិនរីករាយបន្តជំរុញ ការប្រាស្រ័យទាក់ទងគ្នា ជាមួយភាគីកម្ពុជា រួមដំណើរជាមួយបណ្តាប្រទេស ដទៃទៀតដែលស្ថិតក្នុងតំបន់ ហូរកាត់នៃទន្លេមេគង្គ ដើម្បីពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យផ្សេងៗ កាន់តែស៊ីជម្រៅ បង្កើនសមិទ្ធផលអត្ថប្រយោជន៍ និង សុភមង្គល ជូនដល់ប្រជាជននៃតំបន់ទន្លេ ផ្តល់ផលប្រយោជន៍ជាក់ស្តែង កាន់តែច្រើនដល់ប្រជាជនគ្រប់រូប។

សុភាសិតចិនមួយតែងពោលថា យើងជាអ្នកជិតខាងល្អ ដែលភ្ជាប់គ្នាដោយទឹកទន្លេតែមួយ រួមគ្នាពុះពាររាល់ឧបសគ្គ ព្យុះភ្លៀងទាំងឡាយ។ ទន្លេឡានឆាង-មេគង្គ គឺជាអំណោយធម្មជាតិដ៏ល្អបំផុត សម្រាប់ការរស់រានរបស់យើងគ្រប់រូប ហើយវារឹតតែជាចំណងធម្មជាតិមួយ សម្រាប់យើងក្នុងការជួយយក អាសាគ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានកកើតឡើង និង មានភាពរីកចម្រើនដោយសារទឹកទន្លេ បើប្រៀបធៀបជាមួយយន្តការ កិច្ចសហប្រតិបត្តិការតំបន់បន្ទាប់ នៃទន្លេមេគង្គផ្សេងទៀត ទោះបីជាបានចាប់ផ្តើម មិនយូរប៉ុន្មានក៏ដោយ តែការអភិវឌ្ឍមានសំទុះលឿន ឥទ្ធិពលខ្លាំង និងមានកម្លាំងរស់រវើក និងសក្តានុពលក្នុងការអភិវឌ្ឍន៍ខ្លាំង។

យើងទន្ទឹងរង់ចាំកិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី ៣ ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ បានក្លាយជាគោលដៅ នៃព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បង្កើតផែនការបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ នាពេលអនាគត ស្រោចស្រពដល់ វិស័យកាន់តែច្រើន ដើម្បីទទួលបានសមិទ្ធផល ផ្លែផ្កាកាន់តែអស្ចារ្យ។

ជឿជាក់ថាស្ថិតក្រោម កិច្ចខិតខំប្រឹងប្រែងពី បណ្ដាភាគីទាំងអស់ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ នឹងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ តំបន់បន្ទាប់សម្រាប់ដំណើរកសាង ខ្សែក្រវាត់និងផ្លូវ រួមគ្នា ជាការអនុវត្តយ៉ាងរស់រវើក សម្រាប់ទំនាក់ទំនងអន្តរជាតិថ្មី ក្លាយជាគំរូមុនគេសម្រាប់ ការកសាងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិគ្រប់រូប ជួយជំរុញសម្រេចបាន អត្ថប្រយោជន៍ជាក់ស្តែង និង ក្តីស្រមៃឡានឆាង-មេគង្គ របស់ប្រជាជនគ្រប់រូបដែលរស់នៅ ក្នុងតំបន់ហូរកាត់នៃទន្លេមួយនេះ ៕

និពន្ធដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្រាប់ក្នុងឱកាស បើកកិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ លើកទី៣

开启澜湄合作新篇章

王文天大使于澜湄合作第三次领导人会议召开之际发表署名文章

以“提升伙伴关系、促进共同繁荣”为主题的澜湄合作第三次领导人会议即将于8月24日开幕。在当前新冠肺炎疫情全球蔓延、逆全球化和保护主义抬头的背景下,此次会议将有助于澜湄各国进一步增强互信,巩固伙伴关系,深化各领域务实合作,共同应对疫情并推动疫后社会经济复苏。

澜湄合作首次领导人会议于2016年3月在海南三亚召开,会议宣告了澜湄合作机制的诞生,确定了以政治安全、经济和可持续发展、社会人文为支柱,以互联互通、产能、跨境经济、水资源、农业和减贫为优先合作领域的合作框架。澜湄合作启动4年来,机制建设日益完善,合作领域持续拓展,内生动力不断增强,澜湄意识深入人心,已从快速拓展期进入全面发展期,成为促进地区经济社会发展、提高人民生活水平、减少发展差距、支持东盟共同体建设、促进南南合作、推动落实联合国2030年可持续发展议程的重要机制,为推动更加开放、包容、普惠、平衡、共赢的经济全球化进程注入了新鲜动力。

2018年1月,澜湄合作第二次领导人会议在柬埔寨首都金边举行,会议发表的《金边宣言》为澜湄合作机制指明未来十年发展进程。在各国大力支持和积极参与下,澜湄水资源合作中心、环境合作中心、职业教育培训中心、全球湄公河研究中心、农业合作中心和青年交流合作中心陆续成立并运转良好。今年2月在老挝召开的澜湄合作第五次外长会上,各方梳理汇总了前阶段会议成果落实情况和各领域合作进展,规划了下步合作方向和重点,强调着力推进澜湄经济发展带建设、公共卫生、水资源、农业、民生、非传统安全、次区域机制协调发展等七大领域合作。今后,我们还将根据澜湄国家的发展要求,不断拓展新的合作领域,优化合作模式,合力打造更多惠民利民项目,共建澜湄流域经济发展带。

中柬两国在澜湄合作框架下合作始终走在前列。柬方在2016-2017年担任澜湄合作共同主席国期间同中方密切配合,取得瞩目成果,并于2018年成功主办澜湄合作第二次领导人会议。柬方连续3年获批澜湄合作专项基金项目最多,包括今年在内共有55个项目,总资金投入超过2000万美元。这充分体现了柬方对澜湄合作的积极参与,也说明中柬在澜湄框架下合作卓有成效。相信这些项目的顺利实施将有助于提高柬人民生活水平,加快柬经济社会各项事业的发展。中方愿与柬方继续加强沟通,同其他湄公河流域各国一道,不断拓展和深化各领域务实合作,提升流域各国人民获得感和幸福感,为他们带来更多实实在在的利益。

山水之邻,风雨同担。澜沧江—湄公河是我们赖以生存的自然馈赠,更是我们守望相助的天然纽带。澜湄合作因水而生,因水而兴,与其他湄公河次区域合作机制相比,虽然起步最晚,但发展最快,影响力最强,最具活力和发展潜力。我们期待着即将召开的澜湄合作第三次领导人会议能成为澜湄合作发展历程中的又一里程碑,对澜湄合作的未来做出进一步规划,在更多领域浇灌出更为丰硕的成果。相信在各方共同努力下,澜湄合作将成为共建“一带一路”进程中次区域合作的典范,成为推动建设新型国际关系的生动实践,成为构建人类命运共同体的先行版,推动实现惠及流域所有民众的“澜湄梦”。

To Top