ព័ត៌មានជាតិ

កម្ពុជា សម្រេចធ្វើបណ្ណបើកបរអន្ដរជាតិ ដើម្បីឲ្យពលរដ្ឋខ្មែរ បើកបរគ្រប់ប្រទេស (វីដេអូ)

កម្ពុជា សម្រេចធ្វើបណ្ណបើកបរអន្ដរជាតិ ដើម្បីឲ្យពលរដ្ឋខ្មែរ បើកបរគ្រប់ប្រទេស

កម្ពុជា សម្រេចធ្វើបណ្ណបើកបរអន្ដរជាតិ ដើម្បីឲ្យពលរដ្ឋខ្មែរ បើកបរគ្រប់ប្រទេស

បាន​បង្ហោះ​ដោយ DAP News នៅ ពុធ 30 កញ្ញា 2020

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើបណ្ណបើកបរកម្រិតអន្ដរជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរអាចបើកបរ គ្រប់ប្រទេស នៅលើពិភពលោក។

ក្នុងពិធីដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារ ណៈថ្មី នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជា ជាសមាជិកអង្គការសហប្រជាជាតិ ដូច្នេះ កម្ពុជាត្រូវមានបណ្ណបើកបរអន្ដរជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរអាចបើកបរគ្រប់ប្រទេសបាន។លោកថា ទាំងនេះជាសម្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក បញ្ជាក់យ៉ាងដូច្នេះថា«យើងខ្ញុំប្រកាសឲ្យប្រើប្រាស់ នៅបណ្ណបើកបរអន្ដរជាតិ ដែលយើងជាស មាជិករបស់អង្គការសហប្រជាជាតិដែរ គឺគេទទួលស្គាល។ដូច្នេះយើងមានបណ្ណរបស់យើង ហើយយើង ទៅមណ្ឌល ណាក៏បានដែរ ដើម្បីស្នើសុំបណ្ណបើកបរអន្ដរជាតិ យើងចង់ទៅសហរដ្ឋអាមេរិក យើងចង់ ទៅ៩៩ប្រទេស យើងយកបណ្ណបើកបរហ្នឹងទៅ បើកបរបាន»។

នាឱកាសនោះ លោករដ្ឋមន្ដ្រីសាធារណការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវយករថយន្ដទៅប្ដូរកម្មសិ ទ្ធិ ហើយតម្លៃសេវាកម្មប្ដូរនេះគិតតាមកម្លាំងម៉ាស៊ីនរបស់រថយន្ដ។លោកបញ្ជាក់ថា ពេលវេលានៃការ ប្ដូរកម្មសិទ្ធិរថយន្ដ មិនឲ្យលើសពី៣០ថ្ងៃឡើយ ហើយមានភាពងាយស្រួល និងមានប្រសិទ្ធភាព តម្លាភាព ដល់ជូនប្រជាពលរដ្ឋផងដែរ។

លោករដ្ឋមន្ដ្រី ពន្យល់ថា ប្រសិនបើម្ចាស់រថយន្ដ មិនយករថយន្ដទៅប្ដូរកម្មសិទ្ធិទេ? បើសិនរថយន្ដមាន បញ្ហាអ្វីមួយកើតឡើង អ្នកទទួលខុសត្រូវគឺម្ចាស់ដើម។លោករដ្ឋមន្ដ្រី បន្ដថា ប្រជាពលរដ្ឋយករថយន្ដ ទៅកម្មសិទ្ធិ គឺបង់ពន្ធប្រថាប់ត្រា ហើយថវិកាចូលរដ្ឋ ដើម្បីយកថវិកាទាំងនេះ កសាងប្រទេសជាតិ មានដូចជា សាលា មន្ទីរពេទ្យ ផ្លូវ ស្ពាន ជាដើម។

រដ្ឋមន្ដ្រីសាធារណការ បានឲ្យដឹងថា «យើងធ្វើយ៉ាងណាឲ្យងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋយើង ក្នុងការប្ដូរកម្មសិទ្ធិ ពីម្ចាស់មួយ ទៅម្ចាស់មួយ។បើយើងមិនបានប្ដូរកម្មសិទ្ធិ ពេលយើងទិញរថយន្ដ យើងប្រើរថយន្ដនឹងទៅ រថយន្ដនឹងបុកគេ មានបញ្ហា ដឹកគ្រឿងញៀន ឧទាហរណ៍ ដ៏ពេលចាប់ភ្លាម រកម្ចាស់ ម្ចាស់អត់ដូរឈ្មោះ នៅម្ចាស់ដើមដដែលមានបញ្ហា ដូច្នេះគឺត្រូវមកដូរ នៅពេលទិញលក់ រថយន្ដ ត្រូវដូរកម្មសិទ្ធិឲ្យទាន់ពេលវេលា»។

ឆ្លៀតឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងថា តាំងពីដាក់ឲ្យដំណើរការលក់ផ្លាក លេខពិសារផ្ទាល់ខ្លួន មកដល់ពេលបច្ចុប្បន្ននេះ ក្រសួងលក់បាន ជាង២ពាន់ផ្លាកលេខ ហើយបាន ចំណូលចូលថវិកាជាតិ ជាង៦លានដុល្លារ ផងដែរ។

ក្នុងពិធីដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារ ណៈថ្មី នាថ្ងៃនេះ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានថ្លែងថា យានយន្ដដែលបានចុះបញ្ជីតាំងពីឆ្នាំ១៩៩០ រហូតដល់ ខែសីហា ឆ្នាំ២០២០សរុបមានចំនួន៥.៧១៨.៦៥០គ្រឿង ក្នុងនោះមាន ៖ ម៉ូតូ៤.៨៦៥.៣៩៦គ្រឿង ,រថយន្ដធុនស្រាល ៥៩៥.៦៤០គ្រឿង ,រថយន្ដធុនធ្ងន់២៥៧.៦១៤គ្រឿង ។ដោយឡែក ផ្ដល់បណ្ណបើកបរយានយន្ដសរុបបានចំនួន១.៧១៣.៧៩០បណ្ណ។ហើយទន្នន័យយានយន្ដដែលបានធ្វើការផ្ទេរកម្មសិទ្ធិពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ មានចំនួន១០៨.៧៨៩គ្រឿង៕

ដោយ ៖ អេង ប៊ូឆេង

To Top