ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សហការជាមួយលោក សូ វិសុទ្ធី ប្រធាន ក្រុមការងាររៀបចំអង្គកាចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់កណ្តាលខាងត្បូង (Central South) និងជា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងអោយបងប្អូនប្រជាពលរដ្ឋខ្មែរ-អាម៉េរិកកាំង បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយមនុស្សធម៍ របស់សប្បុរសជនទាំងក្នុង-ក្រៅស្រុក មកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ចំនួន ៥៣៤គ្រួសារ ស្ថិតក្នុងឃុំចំនួន០៥ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះទឹកជំនន់ទាំង ៥៣៤គ្រួសារ រួមមាន៖
-ឃុំព្រែកនរិន្ទ ចំនួន១៤៨គ្រួសារ
-ឃុំពាមឯក ចំនួន១៧២ គ្រួសារ
-ឃុំព្រែកហ្លួង ចំនួន៨៣គ្រួសារ
-ឃុំព្រែកខ្ពប ចំនួន៤៣គ្រួសារ
-ឃុំសំរោងក្នុង ចំនួន៨៨គ្រួសារ
អំណោយដែលក្នុងមួយគ្រួសារ ទទួលបានរួមមាន៖
-អង្ករ ១០គីឡូក្រាម
-មី ១កេស
-អំបិល ១គីឡូ
-ស្កសរ ១គីឡូ
-ទឹកត្រី ១យួរ
-ទឹកស៊ីអ៊ីវ ១យួរ
-ទឹកសុទ្ធ ១យួរ
-ថ្នាំពេទ្យ ១ប្រអប់
បន្ទាប់ពីនោះ ក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ក៏បានបន្តដំណើរនាំយកអំណោយ ដូចបានរៀបរាប់ខាងលើ ចុះចែកដល់ខ្នងផ្ទះប្រជាពលរដ្ឋបន្ថែមចំនួន ២៧គ្រួសារ ៕