ភ្នំពេញ ៖ ក្រោយពីមាន អង្គការសង្គមស៊ីវិល ចំនួន៥៧ បានចោទប្រកាន់រាជរដ្ឋាភិបាល យាយីទៅលើ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាននោះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថា វាគ្រាន់តែ ជាយុទ្ធសាស្ដ្ររបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញយកលុយពីខាងក្រៅ ទាក់ទាញ ការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួនប៉ុណ្ណោះ។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី២ វិច្ឆិកា មានអង្គការសង្គមស៊ីវិល ចំនួន៥៧ បានចេញសេចក្ដី ថ្លែងការណ៍រួមមួយ ដោយ ចោទប្រកាន់រាជរដ្ឋាភិបាលថា បានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ប៉ុន្ដែក្នុ ងចំណោមអង្គការ សង្គមស៊ីវិលទាំង៥៧នោះ មានអង្គការសង្គមស៊ីវិលតែចំនួន១២ប៉ុណ្ណោះ ដែលបាន ចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ និង១ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះ ជាក្រុមសង្គការសង្គ មស៊ីវិលដែលមិនបានចុះបញ្ជីស្របច្បាប់ឡើយ។
ប្រភពដដែល បញ្ជាក់ថា «ដូច្នេះក្នុងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុក ថា វាគ្រាន់តែជាយុទ្ធសាស្ដ្ររបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាង ក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់ សាធារណមតិតែប៉ុណ្ណោះ»។
អ្នកនាំក្រសួង បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិតេ យ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយស្របតាមមាត្រា ៣១ និងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ស្ដីពី របបសារព័ត៌មាន ឆ្នាំ១៩៩៥។
ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវ និងលើកទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌ មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ក្រមសីលធម៌វិជ្ជាជីវៈសារ ព័ត៌មាន និងកិច្ចសន្យាដែលសាមីអង្គភាពខ្លួនបានតម្គល់ទុកនៅក្រសួងព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ដោយ កុំបំពាន់សិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត និងបន្ដខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីចូលរួមចំណែក អភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើន៕
ដោយ ៖ អេង ប៊ូឆេង