ភ្នំពេញ៖ លោកឧកញ៉ា គិត ចាន់ថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ដល់នូវសម្ភារការពារ វីរុសកូវីដ១៩មួយចំនួន មានដូចជាម៉ាស់ អាកុលនិងជែលលាងដៃ ជូនដល់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល នៅក្នុងដំណាក់ដែលពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុង ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដ៏កាចសាហាវ Covid-19។
ជាការឆ្លើយតប លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល និងសហការី សូមថ្លែងនូវអំណរគុណ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់លោក ឧកញ៉ា គិត ចាន់ថា ដែលបានផ្ដល់ជូនសម្ភារខាងលើនេះ ៕