ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក បើកកិច្ចពិភាក្សា ធ្វើឲ្យស៊ីជម្រៅនៃសម្ព័ន្ធភាព ការពារជាតិទ្វេភាគី

សេអ៊ូល៖ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា ឧត្តមសេនីយកំពូលអាមេរិក ប្រចាំកូរ៉េខាងត្បូង នៅថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយសមាជិកសភា កូរ៉េខាងត្បូងជាច្រើនរូប ក្នុងកំឡុងពេលដំណើរទស្សនកិច្ច ដ៏កម្ររបស់ពួកគេ ទៅកាន់ទីស្នាក់ការកណ្តាល នៃកងទ័ពសហរដ្ឋអាមេរិក។

យោងតាមយោធាអាមេរិក លោកឧត្តមសេនីយ៍ Robert Abrams បានមានកិច្ចពិភាក្សាតុមូល ជាមួយសមាជិកគណៈកម្មាធិការ ការពារសភា អំពីវិធីធ្វើឱ្យសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។

សេចក្តីរាយការណ៍បានឲ្យដឹងថា លោក Abrams បានសង្កត់ធ្ងន់លើសារសំខាន់ នៃសម្ព័ន្ធភាព និងការថែរក្សាជំហរការពារជាតិរួមគ្នា ដើម្បីធានាសន្តិភាពសន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ៕

ដោយ ឈូក បូរ៉ា

To Top