ចិន៖ក្រុមហ៊ុន China Mobile ជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេរបស់ប្រទេសនេះបាននិយាយថា ខ្លួនមានគោលបំណងទាក់ទាញអតិថិជនចំនួន ៧០លាននាក់ ឲ្យប្រើប្រព័ន្ធ 5G និងលក់ស្មាតហ្វូន5G ចំនួន១០០ លានគ្រឿង នៅឆ្នាំក្រោយយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុន គ្រប់គ្រងដោយរដ្ឋបាននិយាយថា ខ្លួននឹងវិនិយោគ ២០ពាន់លានយ័ន (២,៨ ពាន់លានដុល្លារ) នៅឆ្នាំក្រោយ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ មួយសម្រាប់ពាណិជ្ជកម្មនៃបច្ចេកវិទ្យា 5G ។ វាគឺជាផ្នែកមួយនៃការសន្យា ទូលំទូលាយរបស់ក្រុមហ៊ុន China Mobile ក្នុងការវិនិយោគយ៉ាងហោចណាស់ ១០០ ពាន់លានយ័នទៅក្នុងវិស័យ សំខាន់ៗនៃកិច្ចសហប្រតិបត្តិការ 5G ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
លោកYang Jie ប្រធានក្រុមហ៊ុន China Mobile បានមានប្រសាសន៍ថា “ មេអំបៅរបស់ក្រុមហ៊ុន គឺ5G ដែលមានស្លាបរបស់វារួចហើយនឹង មានឥទ្ធិពលសេដ្ឋកិច្ច និងសង្គមកាន់តែទូលំទូលាយ។ ប្រទេសចិនបានចាប់ផ្តើម ធ្វើពាណិជ្ជកម្មពាណិជ្ជកម្មនៃសេវា 5G នៅថ្ងៃទី ៣១ ខែតុលាដោយមានក្រុមហ៊ុន China Mobile និងគូប្រជែងតូចជាង២ របស់ខ្លួនបានដាក់ចេញផែនការទិន្នន័យ 5G របស់ពួកគេ។
ក្រុមហ៊ុន China Mobile បាននិយាយថា ស្ថានីយ៍មូលដ្ឋាន 5G ចំនួន ៥ ម៉ឺនរបស់ខ្លួនបានចូលបម្រើ សេវាកម្មរួចហើយហើយដោយមានសេវាកម្ម 5G មាននៅក្នុងទីក្រុងចំនួន ៥០ ។ លោកYangបានបន្តថា ក្រុមហ៊ុននឹងផ្តោតលើការបង្កើតបណ្តាញ 5G តែឯង និងរួមបញ្ចូល 5G ជាមួយនឹងការច្នៃប្រឌិតសិប្បនិម្មិត blockchain និងបច្ចេកវិទ្យាទំនើបដទៃទៀត៕
ដោយ៖ លី ភីលីព