ពាណិជ្ជកម្ម

អ្នកកំពង់ធំ៖ គ្រោះប្រែជាលាភមែន! បាន​៥០​លានរៀលទាំងព្រឹក នៅតាមផ្លូវ ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ

រឿងរ៉ាវរបស់អ្នកមាន សំណាងគាស់ឈ្នះទឹកប្រាក់ សុទ្ធ​៥០​លាន​រៀល ពីភេសជ្ជៈប៉ូវកម្លាំងវើកWURKZ លោក នួន សុឃៀង ប្រៀបបីដូចជា​​ពាក្យ​ ចាស់ពោលថា​ «ក្នុងគ្រោះប្រាកដជាមានលាភ» មែន។

ពលរដ្ឋឃុំ​ពពក​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំរូបនេះ​បានរៀប​រាប់ ​​ពេល​ត្រូវ​រង្វាន់​យ៉ាង​ដូច្នេះថា៖ « ការពិតទៅ ខ្ញុំត្រូវជូនកូន និងប្រពន្ធទៅមន្ទីរ​ពេទ្យ​ ព្រោះកូនតូចក្តៅខ្លួន។ ដោយសារតែអស់កម្លាំង នៅតាមផ្លូវជិតដល់មន្ទីរ​ពេទ្យ ទៅហើយនោះ ខ្ញុំក៏ឈប់ម៉ូតូទិញវើក WURKZ មួយកំប៉ុងហូប​ឱ្យស្រឡះ​មុខបន្តិច ព្រោះហត់នឿយ និង​​កំពុង​ក្រពុល​មុខនឹងកូនឈឺផង ស្រាប់តែគាស់ឆាច់ឃើញ៥០លាន។ ខ្ញុំ​អរហួសពីអរសឹងភ្លេចលើក​ជន្ទល់ម៉ូតូ»។

លោកបន្តថា៖ «ទឹកប្រាក់នេះនឹងយកទៅធ្វើផ្ទះតូចល្មម ព្រោះកន្លងមករស់នៅក្នុងផ្ទះតូចចង្អៀត លើដីម្តាយដែលចែកឱ្យតាំងពីយូរមកហើយ។ ពេលនេះល្មមមានផ្ទះជារបស់ខ្លួនឯងឱ្យសមរម្យ​នឹងគេហើយ»។

លោក សុឃៀង បច្ចុប្បន្នប្រកបរបរជាអ្នកធ្វើស្រែចម្ការ និងមានកូនចំនួន៣នាក់។ លោកបានឈ្នះទឹកប្រាក់នេះកាលពីព្រឹកថ្ងៃទី​២៩ ខែមេសា វេលាម៉ោង​៨ព្រឹក៕

To Top