ភ្នំពេញ៖ លោកស្រីគង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានចេញមុខបកស្រាយ នូវចម្ងល់ និងការចាប់អារម្មណ៍ របស់អតិថិជនខ្លួន និង អ្នកគាំទ្រអំពីរូបភាពកីឡាករ ក្រុម Manchester City នៅលើកំប៉ុង និង កេសភេសជ្ជៈប៉ូវកម្លាំងវើក WURKZ យ៉ាងដូច្នេះថា៖ « យើងពិត ជាបានបញ្ចញនូវរូបភាពថ្មីនៃការវេចខ្ចប់កំប៉ុង និង កេសភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ពិតមែន ដោយសារភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទទួលបានសិទ្ធក្នុងការប្រើប្រាស់នូវរូបភាពកីឡាករ និង ពាណិជ្ជសញ្ញាក្រុមបាល់ទាត់ Manchester City តាមរយៈកិច្ចសហការថ្មីៗនេះ ដែលភាគីទាំងសងខាង បានយល់ព្រមទៅវិញទៅមក »។
លោកស្រីបន្តទៀតថា កិច្ចសហការនេះក្រុមហ៊ុននឹងប្រកាសជាផ្លូវការណ៍អោយពលរដ្ឋកម្ពុជា ជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ Manchester City និង អតិថិជននិយមពិសាភេសជ្ជៈប៉ូវកម្លាំង វើក WURKZ អោយបានដឹងព័ត៌មានបន្ថែម នៅថ្ងៃទី ៨ ខែ វិច្ឆកាខាងមុខនេះ វេលាម៉ោង ២រសៀលតទៅ នៅផ្សារទំនើប NOROMALL តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកស្រីក៏សូមអញ្ជើញអ្នកគាំទ្រ ក្រុមបាល់ទាត់ Manchester City នៅកម្ពុជា ចូលរួមកម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរដើម្បីធ្វើជាសាក្សី និង គាំទ្រការប្រកាសកិច្ចសហការជាដៃគូររវាង WURKZ និង ក្រុមបាល់ទាត់ Manchester City និង អាចមានឱកាសទទួលកាដូរអនុស្សាវរីយ៍ពីក្រុម Manchester City និង ភេសជ្ជៈប៉ូវកម្លាំងវើកWURKZ ផងដែរ។