ភ្នំពេញ៖ ដោយមានកិច្ចសហការល្អជាមួយ សាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សាលាក្រោយឧត្តមនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចូលរួមរៀបចំកម្មវិធីបោះជំរុំ Summer School កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (National Kaohsiung University of Science and Technology) លើកោះតៃវ៉ាន់ ដែលកម្មវិធីនេះ មានគណៈប្រតិភូនិស្សិតថ្នាក់ ក្រោយបរិញ្ញាបត្រចំនួន២៧រូប ចូលរួមនិងដឹកនាំដោយលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសម្របសម្រួល ដោយលោកបណ្ឌិត ស៊ូ វាសនា ជាសាស្រ្តាចារ្យនៃវិទ្យាល័យអាស៊ីអឺរ៉ុប និងសាស្រ្តាចារ្យបណ្ឌិត កាវជួយចុង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ សាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។
ក្នុងរយៈពេល១សប្តាហ៍ នៃកម្មវិធីបោះជំរុំ Summer School និស្សិតអាស៊ីអឺរ៉ុប បានសិក្សាស្រាវជ្រាវនិងទទួលបាននូវបច្ចេកទេសព្រមទាំងបទពិសោធន៍ ជាច្រើនពីសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍វប្បធម៌គ្នាទៅវិញទៅមក ជាពិសេសគណៈប្រតិភូបានចុះទស្សនកិច្ចតាមគ្រប់ Campus របស់សាកលវិទ្យា- និងបានចូលរួម ប្រកួតមិត្តភាពកីឡា បាល់ទះផ្លាស់ប្តូរបទពិសោធន៍គ្នាពីរបៀបហែលទឹកនិងសង្រ្គោះបឋម ដល់អ្នកហែលទឹកបានចុះទស្សនកិច្ចសិក្សាពីរបៀបរៀបចំ លក់និងរៀបចំកញ្ចប់ទេសចរណ៍ការដឹកនាំភ្ញៀវទេសចរណ៍ នៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តការរៀបចំនិងលក់នៅផ្សាររាត្រី សិក្សាពីសារមន្ទីរជាតិជីវសាស្រ្តនិងចិញ្ចឹមសត្វសមុទ្រគ្រប់ប្រភេទ ក្នុងការរៀបចំបង្ហាញការចិញ្ចឹមថែរក្សាសត្វសមុទ្រ ទាំងនោះឱ្យភ្ញៀវទេសចរណ៍ បានទស្សនាទស្សនកិច្ចកសិដ្ឋានចិញ្ចឹមអយស្ទ័រ ដោយសិក្សាពីរបៀបចិញ្ចឹមថែរក្សារ ការពារអយស្ទ័រនិងការរៀបចំកញ្ចប់ឱ្យភ្ញៀវទេសចរណ៍ ទស្សនានិងទទួលទានអយស្ទ័រ។
បន្ថែមពីលើនេះទៀតគណៈប្រតិភូនិស្សិតថ្នាក់ ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏បានស្វែងយល់ នៅការិយាល័យរដ្ឋាភិបាលកិច្ចការកម្លាំងពលកម្មក្នុងទីក្រុកៅស៊ុងពីការងារ អប់រំខាងកម្លាំង ពលកម្មទស្សនកិច្ចសិក្សាស្វែងយល់ ពីការធ្វើទីផ្សារសង្វាក់ផលិតកម្មការគ្រប់គ្រងនិងការនាំចេញម៉ាស៊ីន ហាត់ប្រាណសម្រាប់មនុស្សធម្មតា និងសម្រាប់អ្នកជំងឺ ទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិកអាស៊ីនិងចិន របស់ក្រុមហ៊ុន Sports Art Fitness។ ចុះទៅសិក្សាស្រាវជ្រាវ នៅវិទ្យាស្ថានជាតិ កសិកម្មតៃវ៉ាន់ពីរបៀបដាំថែរក្សាព្យា បាលបង្កាត់ពូជដំណាំហូបផ្លែ និងបន្លែបង្ការគ្រប់មុខជាពិសេសរបៀប ដាំស្វាយប៉ោមឋ ឱ្យរស់ឱ្យបានជារៀងរហូត មិនចេះស្លាប់ដើមនិងទទួល បានផលគ្រប់រដូវ។
មុននឹងបញ្ចប់ទស្សនកិច្ចគណៈប្រតិភូបានទៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្ម I.T.R.I ទទួលបាននូវមូលដ្ឋានគំនិតចំណេះសំខាន់ៗ និងបានស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយ នៃបដិវត្តន៍ឧស្សាហកម្ម 4.0 ដើម្បីផ្សារភ្ចាប់រវាងទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់និងរបកគំឃើញថ្មី នៃបច្ចេកវិទ្យាដែលប្រើក្នុងឧស្សាហកម្ម 4.0 និងស្វែងយល់ពីបច្ចេកវិទ្យា ចុងក្រោយ ដូចជាប្រព័ន្ធការពារមហារីក ការចាក់ស្ទីមសែលក្នុងវិស័យ វិជ្ជសាស្រ្ត ដើម្បីអោយអ្នកជំងឺកាត់បន្ថយការប្រើប្រាស់ ថ្នាំពេទ្យ ឬបឈ្ឈប់/រាលដាលជំងឺ, ប្រព័ន្ធចំរោះទឺកស្អាត, ឌ្រូនសម្រាប់យោធា និងពាណិជ្ចកម្ម ប្រព័ន្ធច្រោះជាតិពុលក្នុងបរិយាកាស និងគម្រូប្រព័ន្ធអេឡិចត្រនិក ដ៏ទំនើបចុងក្រោយ សម្រាប់ដៃគូ សហគ្រាសខ្នាតធំ, Smart home, Clean environment, បច្ចេកវិទ្យា LED, បច្ចេកវិទ្យាប្រើប្រាស់ C02 និងកាត់បន្ថយការ ប្រើប្រាស់ទឹកច្រើន, សរសេរកម្មវិធីសម្រាប់ទូរស័ព្ទដៃ ជាដើម។ល។
សូមបញ្ជាក់ផើងដែរថា វគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃទី២ខែមករាឆ្នាំ២០២០ សម្រាប់វគ្គច័ន្ទ-សុក្រនិងនៅថ្ងៃទី៤ខែមករា ឆ្នាំ២០២០សម្រាប់វគ្គចុងសប្តាហ៍៕