ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មី របស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំង ពីអតិថិជន ទូរទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើម ផ្តល់នូវបទពិសោធន៍រីករាយបន្ថែម ទៅដល់អតិថិជនរបស់ខ្លួន គ្រប់ខេត្តក្រុងបន្ថែមទៀត តាមរយៈតន្ត្រីទេសចរ ក្រោមឈ្មោះ ជាភាសារបរទេសថា “Cambodia Brew the Beat” ដោយចាប់យករាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន ជាទីតាំងដំបូងគេ ។
ហើយ Cambodia Brew the Beat នឹងធ្វើដំណើរទៅខេត្តព្រៃវែង នាចុងសប្តាហ៍នេះថ្ងៃទី 14-15 ធ្នូ ចាប់ពីវេលាម៉ោង 6 ល្ងាចរហូតដល់ ពាក់កណ្តាលអាធ្រាត នៅទីតាំងអតីតមន្ទីពេទ្យយោធាចាស់ ជាខេត្តបន្ទាប់ ដោយមានការចូលរួមសម្តែង ពីកំពូលតារាចម្រៀងជាច្រើននាក់ ក្នុងនោះរួមមាន៖ អ្នកនាង ពេជ្រ សោភា កញ្ញា សុខ ស៊ីឡាលីន រ៉េតស៊ូហ្សាណា ឈិន ម៉ានិច្ច លោក ណុប បាយ៉ារិទ្ធ Step វង្ស តារារតនា និង ឃី សុគន្ធ។
លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធីនេះ បានមានប្រសាសន៍ថា “ការរៀបចំតន្ត្រីទេសចរនេះ ធ្វើឡើងគឺក្នុងគោលបំណង ផ្តល់នូវភាព សប្បាយរីករាយបន្ថែម ទៅដល់អតិថិជនស្រាបៀរកម្ពុជា រូបរាងថ្មី ក៏ដូចជាពលរដ្ឋកម្ពុជា នៅតាមបណ្តាល ខេត្តក្រុងទាំងអស់ ជាមួយសិល្បៈករ និង សិល្បៈការនី ដែលរៀបរាប់ខាងលើ។”
លោកសង្ឃឹមផងដែរថា “តន្រ្តីទេសចរនេះ ក៏អាចនឹងផ្តល់ នូវប្រយោជន៍សេដ្ឋកិច្ចខ្លះ ដល់ប្រជាជនមួយចំនួន នៅតាមខេត្តតាមរយៈឱកាស លក់ដូរម្ហូបអាហារ នំចំណីដើម្បីរកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារផងដែរ។ “
ជាចុងក្រោយ លោកសូមគោរពអញ្ជើញ ពលរដ្ឋកម្ពុជា ជាពិសេសអ្នកខេត្តព្រៃវែង អោយចូលរួមទស្សនាផ្ទាល់ នៅទីតាំងនិងកាលបរិច្ឆេទខាងលើ ហើយក៏អាច តាមដានទស្សនា តាមកញ្ចក់ទូរទស្សន៍ហង្សមាស ចាប់ពីម៉ោង 8ល្ងាចតទៅផងដែរ៕