អត្ថបទ

ក្រុមហ៊ុនផលិត ស្រាបៀរកម្ពុជា ប្រកាសជាថ្មី ម្តងទៀតថា ក្រវិលកំប៉ុងទាំងចាស់ និងថ្មីប្ដូររង្វាន់ បានដូចធម្មតា ដដែល

ភ្នំពេញ ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃនេះថា « រាល់ក្រវិលកំប៉ុងស្រាបៀរកម្ពុជា ទាំង ចាស់ និង ថ្មី រង្វាន់តូច ឬ រង្វាន់ធំ ក្រុមហ៊ុននៅតែ បន្តប្តូរជូនអតិថិជន លក់បន្ត ឬអ្នកប្រើប្រាស់ផ្ទាល់ ដូចធម្មតាដដែល បើទោះបីជាស្រាបៀរកម្ពុជា បានផ្លាស់ប្តូររូបរាងថ្មី ដ៏ឡូយនេះក៏ដោយ ដូច្នេះសូមអតិថិជន ដែលមានក្រវិលរង្វាន់ កំប៉ុងចាស់ ក្នុងដៃកុំមាន ការព្រួយបារម្ភ»។

លោកក៏បានលើកទឹកចិត្ត ដល់អតិថិជន លក់បន្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្ទាល់ ទូទាំងប្រទេស សូមយកក្រវិលកំប៉ុង ទាំងអស់ទៅប្តូរជាមួយ ដៃគូចែកចាយផ្តាច់មុខ ផលិតផល ខ្មែរ ប៊ែវើរីជីស នៅតាមខេត្តក្រុងនានាដែលនៅជិតលោក អ្នកតាមរយៈអាសយដ្ឋាន និងលេខទូរស័ព្ទ ក្នុងរូបភាព ដែលបានភ្ជាប់នៅក្នុង អត្ថបទនេះ។

ដោយឡែក រង្វាន់ក្រវិលកំប៉ុង ដែលមានតម្លៃចាប់ពី ៤លានរៀល ៥លានរៀល ៤០លានរៀល ៥0 លានរៀល និង ឡានទំនើប Porsche 2020 លោកអ្នកអាចទំនាក់ទំនងប្តូររង្វាន់ ផ្ទាល់ជាមួយក្រុមហ៊ុន តាមរយៈលេខ ទូរស័ព្ទលេខ 061/067/069 902 902។

ហើយលោកក៏បានផ្តាំផ្ញើ ដល់អតិថិជនទាំងអស់ សូមទំនាក់ទំនង មកក្រុមហ៊ុនភ្លាម តាមរយៈ លេខទូរស័ព្ទ 061/067/069 902 902 បើមានចម្ងល់ណាមួយទាក់ទង ជាមួយការប្តូររង្វាន់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ទាំងថ្មី និង ចាស់៕

សូមពិសាដោយការទទួលខុសត្រូវ!

To Top