អត្ថបទ

ពិធីពិព័រណ៍សម្ភារៈសំណង់ និងគ្រឿងសង្ហារឹម ផ្លូវ១ក្រវាត់១ លើកទី២ ផ្ដល់នូវបទពិសោធន៍ ឱកាសអាជីវកម្ម

ភ្នំពេញ៖ដើម្បីបន្តការជោគជ័យ នៃការតភ្ជាប់ពាណិជ្ជកម្មក្នុងពិធីលើកទី១ និងបញ្ចូលឈាមសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យកម្ពុជា ក្នុងពិធីពិព័រណ៍លើកទី២នេះ សមាគមសម្ព័ន្ធ បានបង្កើត វេទិកាអន្តរជាតិសម្រាប់ ក្រុមហ៊ុនផលិត សម្ភារៈសំណង់នៅអាស៊ាន និង វិនិយោគិនលើវិស័យអចលនទ្រព្យ ដើម្បីប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក និងការពិភាក្សា អំពីឱកាសអាជីវកម្ម ព្រមទាំងការកសាងវេទិកានៃការផ្គត់ផ្គង់និងតម្រូវការ និងបង្កើតវេទិកាជម្រុញភាពជោគជ័យរួមគ្នា ការបើកពិធីពិព័រណ៍នេះ បានប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ កាំបូឌីយ៉ាណា នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩។

សមាគមសម្ព័ន្ធសម្ភារៈសំណង់ និង គ្រឿងសង្ហារឹមកម្ពុជា បានឲ្យដឹងថា ដោយផ្អែកលើគោលបំ ណងបង្កើនការកត់សម្គាល់ឈ្មោះ ក្រុមហ៊ុនដែលចូលរួមបង្កើត ឱកាសមួយដ៏ល្អ ក្នុងការផ្សព្វផ្សាយគម្រោង និងផលិតផល របស់សមាជិកផងដែរ។ ពិធីនេះ ក៏បានរៀបចំកន្លែងតាំងពិព័រណ៍បង្ហាញនូវផលិតផល ដ៏ល្អប្រណិត ផ្តល់ភាពងាយស្រួល ក្នុងការទំនាក់ទំនងនិងគ្នា រវាងក្រុមហ៊ុនចូលរួម និង វិនិយោគិនលើ វិស័យអចលនទ្រព្យ។

ក្នុងឱកាសពិធីពិព័រណ៍នៃសម្ភារៈសំណង់ និងគ្រឿងសង្ហារឹម ផ្លូវ១ក្រវាត់១ លើកទី២នេះ សមាជិកនៃសមាគមសម្ព័ន្ធសម្ភារៈសំណង់ និង គ្រឿងសង្ហារឹមកម្ពុជាទាំងអស់ ក៏បានមកចូលរួម ដែលជាក្រុមហ៊ុនពាក់ព័ន្ធនិងការរចនាបឋម លទ្ធកម្ម ការត្រួតពិនិត្យផលិតកម្ម វិស្វកម្ម និងសម្ភារៈសំណង់។ល។ បន្ថែមពីនេះ សមាគមសម្ព័ន្ធបាន សហការជាមួយនិងវេទិកា ធនធានផ្សេងៗទៀត តាមរយៈការចែក រំលែកព័ត៌មាន ការតភ្ជាប់តម្រូវការ និង ផ្គត់ផ្គង់ ដ៏ច្រើន និង មានគុណភាពខ្ពស់ ដើម្បីផ្តល់សេវាកម្មក្នុងការ ផ្គត់ផ្គង់សម្ភារៈសំណង់ដល់ វិនិយោគិនលើវិស័យអចលនទ្រព្យ និង ផ្តល់បណ្ដាញទីផ្សារដល់ក្រុមហ៊ុនផ្គត់ផ្គង់ សម្ភារៈសំណង់។

សមាគមសម្ព័ន្ធសម្ភារៈសំណង់ និង គ្រឿងសង្ហារឹមកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវទីផ្សារស៊ីជម្រៅ អ្នករៀបចំកម្មវិធីបានជ្រើសរើសវិនិយោគិន លើវិស័យអចលនទ្រព្ធល្បីៗ នៅកម្ពុជា តភ្ជាប់និងក្រុមហ៊ុនចូលរួម តាំងពិព័រណ៍ល្បីៗ ដោយមានប្រសិទ្ធិភាពនិងវិជ្ជាជីវៈ ជម្រុញវេទិកាឱ្យ មានភាពកិច្ចសហប្រតិបត្តិការបើកចំហ និងទទួលភាពជោគជ័យរួមគ្នា។ បន្ថែមពីនេះ វេទិកានេះជាវេទិកា មួយដ៏សំខាន់សំរាប់វិស័យសម្ភារៈសំណង់ក្នុងប្រទេស និងជាសេវាកម្មមួយ ដែលមានភាពច្នៃប្រឌិត និងមាន គុណភាពល្អ។ ហើយក៏ជាបណ្តាញភ្ជាប់ ដ៏សំខាន់ក្នុងពង្រឹងការទំនាក់ទំនង គោលនយោបាយនិងកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍ ក្នុងវិស័យសេវាកម្មវិស្វកម្ម នៅក្នុងប្រទេសផ្សេងៗផងដែរ។

លើសនេះទៅទៀត វេទិកានេះនឹងធ្វើឱ្យប្រសើរ ឡើងនូវកម្រិតនៃភាវូបនីយកម្ម ភាពជំនាញ និង កម្រិតទីផ្សារ។ នឹងព្យាយាមក្លាយជាសមាគមសម្ព័ន្ធផ្សព្វផ្សាយមួយ ដែលមានគុណភាពខ្ពស់ មានឥទ្ធិពលសម្រាប់ វិស័យសម្ភារៈសំណង់ និងគ្រឿងសង្ហារឹម និង មានការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកតាំងពិព័រណ៍ និង អ្នកចូលរួមវេទិកានេះគឺ ពិតជាមិនខកបំណងឡើយ៕

To Top