អត្ថបទ

រាប់ថយក្រោយ ស្វាគមន៍ ឆ្នាំថ្មី២០២០ នៅណាហ្គាវើលដ៍ ជាមួយគ្នា!

ភ្នំពេញ៖ ភាពរីករាយដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ នឹងមកដល់ឆាប់ៗនេះហើយ! ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែ បងប្អូនទាំងអស់មកទទួលយកនូវអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន នៅថ្ងៃទី៣១ ខែធ្នូ ជាមួយការប្រគំតន្ត្រីឆ្លងឆ្នាំ ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងកម្ពុជាល្បីៗ ម្ហូបឆ្ងាញ់ៗដ៏សម្បូរបែប និងរាត្រីកម្សាន្តដ៏អស្ចារ្យ! 

ទស្សនាដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅនៅណាហ្គាវើលដ៍! ជួបជាមួយ អាយដល របស់អ្នក ដូចជា នីកូ សុគន្ធ និសា និងក្រុមតូច Small World Small Band ។ ចំណែកពិធីករ និងពិធីការិនី រួមមាន ពិធីករស្រស់សង្ហា និងជាប្រុសស្អាតកម្ពុជាឆ្នាំ២០១៩ ទ្រី តារាវុធ ពិធីករ យឹម ណារ៉ា កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៩ សំណាង អេលីណា និងកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ រឿន ណាត។ តន្ត្រីឆ្លងឆ្នាំនេះ ក៏មានការចូលរួមសម្តែងដល់ អ្នកសិល្បៈជាតិ និងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។ 

មុនទស្សនាតន្ត្រីដ៏ធំអស្ចារ្យនេះ ពុកម៉ែបងប្អូនអាចរីករាយពិសាអាហារប៊ុហ្វេឈ្ងុយឆ្ងាញ់ដ៏សម្បូរ បែបជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ នៅភោជនីយដ្ឋានឈ្នះពានរង្វាន់ 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) និង The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) នៅថ្ងៃទី៣១ ធ្នូ។ សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មី ជាមួយបរិយាកាសដ៏រ៉ូមែនទិច សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ដែលមានបម្រើជូននូវម្ហូបឈុតពិសេស ៤ មុខក្នុងពេលថ្ងៃត្រង់ ឬល្ងាច។ 

ក្នុងឱកាសនេះដែរ ភោជនីយដ្ឋានប្រណីត Hall of Golden Chimes មានបម្រើជូននូវម្ហូបឈុត ពិសេសសម្រាប់គ្នា ៤ ឬ ១០ នាក់សម្រាប់អាហារថ្ងៃត្រង់ ឬល្ងាចដែលពុកម៉ែបងប្អូនអាចគយគន់ទេសភាព និងសកម្មភាពនៃរាត្រីឆ្លងឆ្នាំ ក្នុងរាជធានីភ្នំពេញពីក្នុងភោជនីយដ្ឋានផងដែរ! សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែលមកកាន់ dining@nagaworld.com ។ 

បន្ទាប់ពីខោនដោនរួច លោកអ្នកអាចមករាំលេងកម្សាន្ត នៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏បាន។ មានការបញ្ចុះតម្លៃភេសជ្ជៈសន្ធឹកសន្ធាប់ និងមានកាដូសម្រាប់អ្នកភ្លាមៗផងដែរ! សូមអញ្ជើញមករាប់ថយក្រោយ ស្វាគមន៍ឆ្នាំថ្មី២០២០ នៅថ្ងៃទី៣១ ធ្នូ ជាមួយគ្នា! ជួបគ្នានៅណាហ្គាវើលដ៍! ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top