អត្ថបទ

ណាហ្គាវើលដ៍ នឹងរៀបចំតន្ត្រីឆ្លងឆ្នាំ ដែលមានពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក និងអស្ចារ្យ!

ភ្នំពេញ៖ ដើម្បីស្វាគមន៍ឆ្នាំថ្មីនៅថ្ងៃទី៣១ ធ្នូនេះ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់ មកសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាតន្ត្រីឆ្លងឆ្នាំ ដ៏អស្ចារ្យដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅ! មកមុន មានឱកាសនៅជិតឆាកតន្ត្រីមុន!

តន្ត្រីស្វាគមន៍ឆ្នាំសកលដ៏អស្ចារ្យនេះ នឹងចូលរួមសម្តែងដោយកំពូល តារាចម្រៀងប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដូចជា នីកូ និងសុគន្ធ និសា។ ចំណែកក្រុមតូច Small World Small Band នឹងបំពេរអារម្មណ៍របស់ពុកម៉ែបងប្អូន ជាមួយបទចម្រៀងដ៏ពេញនិយម ដែលតាក់តែងដោយពួកគេផ្ទាល់។ រីឯ ពិធីករ និងពិធីការិនី មានដូចជា ពិធីករខ្ពស់សង្ហា យឹម ណារ៉ា ប្រុសស្អាតកម្ពុជាឆ្នាំ២០១៩ ទ្រី តារាវុធ កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៩ សំណាង អេលីណា និងកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ រឿន ណាត។

អ្វីដែលកាន់តែអស្ចារ្យនោះ ពុកម៉ែបងប្អូនទាំងអស់ នឹងបានទស្សនាការសម្តែងរបស់ បេក្ខនារីកញ្ញាឯកកម្ពុជាវគ្គផ្តាច់ព្រ័ត្រ និងការសម្តែងសិល្បៈដោយ សិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។ ចូលរួមទស្សនាការប្រគំតន្ត្រីនេះ ដែលមានការបាញ់កាំជ្រួច ដ៏ភ្លឺផ្លេករហូតដល់ម៉ោង ១២ អធ្រាត្រ និងស្វាគមន៍ឆ្នាំ២០២០ ជាមួយគ្នា!

មុននឹងទៅទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដើម្បីពិសាអាហារប៊ុហ្វេ ដែលមានម្ហូបច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ និងម្ហូបពិសេសច្នៃដោយចុងភៅ ដ៏ចំណានរបស់ណាហ្គាវើលដ៍ ដែលមានបម្រើជូនចាប់ពីម៉ោង ៥:៣០ ល្ងាចរហូតដល់ម៉ោង ១០យប់ តម្លៃ ៣៨$ សម្រាប់ម្នាក់ ១៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់ កុមារអាយុក្រោម ៥ឆ្នាំ។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។

ប្រសិនបើលោកអ្នកមាន បំណងចង់ជប់លៀង រាំលេងកម្សាន្ត និងក្រេបភេសជ្ជៈពិសេសនោះ សូមអញ្ជើញទៅក្លឹបដាលីនដាលីន នៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ចាប់ពីម៉ោង ៩ យប់រហូតទៀបភ្លឺដែល មានការប្រគំតន្ត្រីផ្ទាល់ ភេសជ្ជៈបញ្ចុះតម្លៃ កាដូពិសេស និងហ្គេមសប្បាយៗជាច្រើន ។ល។ សូមអញ្ជើញចូលរួម ទស្សនាតន្ត្រីឆ្លងឆ្នាំធំបំផុត នៅរាជធានីភ្នំពេញរៀបចំ ឡើងដោយណាហ្គាវើលដ៍ នៅថ្ងៃទី៣១ ធ្នូនេះ។ ជួបគ្នាឆាប់ៗនេះ! ៕

To Top