អត្ថបទ

ហាង Travel Hub ថ្មីៗនឹងជួយឱ្យអ្នកទេសចរកម្ពុជា អាចរៀបចំផែនការដំណើរកំសាន្ដ បានកាន់តែងាយស្រួល

ភ្នំពេញ៖​ ហាងលក់សម្ភារៈ សម្រាប់ដំណើកម្សាន្ដថ្មី «ដែលមានផលិតផលសម្បូរបែប» នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ នឹងជួយឲ្យអ្នកទេសចរណ៍កម្ពុជា អាចរៀបចំផែនការ ដំណើរកម្សាន្ដរបស់ខ្លួន បានកាន់តែងាយស្រួល តាមរយៈការផ្តល់ជូននូវផលិតផលជាច្រើនម៉ាកដ៏សម្បូរបែប ដែលមានគុណភាពខ្ពស់ដូចជា Lojel និង Victorinox ស្ថិតក្រោមដំបូលហាងតែមួយ។

Travel Hub ដែលមានហាងចំនួន២ទីតាំង រួចជាស្រេចនៅរាជធានីភ្នំពេញ នាផ្សារទំនើបអ៊ីអន ភ្នំពេញ និងអ៊ីអន សែនសុខ នឹងចាប់ផ្តើមបើកសាខាថ្មីៗ របស់ខ្លួននាពេលឆាប់ៗនេះ នៅក្រុងសៀមរាប និងក្រុងព្រះសីហនុ ដើម្បីជាផ្នែកមួយនៃការពង្រីកសាខា ទូទាំងប្រទេសរបស់ខ្លួន ដែលនឹងមានហាងចំនួន៩សាខា នៅត្រឹមចុងឆ្នាំនេះ។

ហាង Central Mall ដែលស្ថិតនៅក្បែរផ្សារធំថ្មី ក៏នឹងត្រូវប្តូរឈ្មោះទៅជាហាង Travel Hub មួយផងដែរ ដើម្បីបង្កើតឲ្យមានបណ្តាញហាងទូទាំងទីក្រុង ដែលលក់ផលិតផលប្រកបដោយ គុណភាពខ្ពស់ ដូចជា វ៉ាលី សម្ភារៈផ្សេងៗសម្រាប់ធ្វើដំណើរ និងសម្លៀកបំពាក់សម្រាប់ ការធ្វើដំណើរទៅក្រៅទីក្រុង ជាដើម។

Travel Hub គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Campore Group ហើយលោក David Ghani ដែលជាប្រធានក្រុមហ៊ុននេះ បានបញ្ជាក់ថា៖ «ចំណុចដែលធ្វើឲ្យ Travel Hub មានលក្ខខណៈ ពិសេសជាងគេនោះ គឺការដែលយើងផ្ដល់ជូន អតិថិជននូវផលិតផល ម៉ាកយីហោល្បីៗ ដែលមានគុណភាពខ្ពស់ជាច្រើនជម្រើស ក៏ដូចជាការផ្ដល់ជូនពួកគាត់ នូវអ្នកឯកទេសដែល អាចជួយផ្ដល់យោបល់ជូនដល់អ្នកដំណើរដ៏ឆ្លាតវៃរបស់កម្ពុជា ដែលស្វែងរកផលិតផលធ្វើដំណើរដែលពួកគាត់ អាចជឿទុកចិត្តបាន»។

លោក David Ghani បានប្រាប់បន្តថា៖ «មនុស្សភាគច្រើន តែងមានអារម្មណ៍រំភើបខ្លាំង នៅពេលដែលពួកគាត់ររៀបចំផែនការ ដំណើរកម្សាន្ដរបស់គាត់។ នោះហើយគឺជាមូលហេតុដែល Travel Hub ដាក់ពាក្យស្លោកថា «កន្លែងដែលការធ្វើដំណើរ របស់អ្នកចាប់ផ្តើម»។ សូម្បីតែនៅមុនពេលដែលអ្នកចេញដំណើរ Travel Hub នឹងផ្តល់ដំបូន្មាន និងសេវាល្អៗបំផុតជាច្រើន ពីហាងដ៏ចំណានរបស់យើង ដែលមានលក់នូវផលិតផល ធ្វើដំណើរដ៏មានប្រជាប្រិយភាពបំផុត និងមានយីហោល្បីៗដ៏គួរឲ្យទុកចិត្តជាច្រើន ទូទាំងពិភពលោក»។

យីហោល្បីៗជាច្រើនដែលហាង Travel Hub កំពុងតែលក់នាពេលបច្ចុប្បន្ន រួមមាន វ៉ាលី មកពីក្រុមហ៊ុន The North Face, Lojel, Victorinox, Wenger, Hideo Wakamatsu និង PacSafe។ សម្ភារៈបន្ទាប់បន្សំជាច្រើន ដែលផ្តល់ជូននៅហាង Travel Hub រួមមាន ឧបករណ៍ភ្ជាប់បណ្តាញ (Adaptor) ខ្នើយធ្វើដំណើរ ឧបករណ៍ចល័ត និងកាបូបជាច្រើនប្រភេទ មកពីយីហោល្បីៗជាច្រើន ដូចជា Travel Blue, Cabeau, Be Relax និង Lexingham។ ជាមួយគ្នានេះ ហាងក៏មានលក់សម្លៀកបំពាក់សម្រាប់ការ ធ្វើដំណើរចេញក្រៅពីទីក្រុងពីក្រុមហ៊ុន 5.11 ផងដែរ ដែលសាកសមសម្រាប់ អ្នកដែលចូលចិត្តផ្សងព្រេង។

លោក David Ghani បានបញ្ជាក់ថា៖ «Travel Hub មានគោលបំណងចង់ផ្តល់ ឲ្យអតិថិជនរបស់យើងជាមួយនឹងសម្លៀកបំពាក់ សម្ភារៈបន្ទាប់បន្សំ កាបូប និងវ៉ាលី ដែលអាចជឿទុកចិត្តបានបំផុត ជាពិសេសរាល់សម្ភារៈ ទាំងអស់ដែលអ្នកដំណើរម្នាក់អាចនឹង ត្រូវការដើម្បីបន្តធ្វើដំណើរកម្សាន្ត ទិញឥវ៉ាន់ ទៅកាន់ទីក្រុងបាងកក ឬសម្រាប់ការសម្រាក វិស្សមកាលបែបផ្សងព្រេងជាងនេះ នៅតាមជួរភ្នំក្រវាញ ក៏បាន។ ជម្រើសវ៉ាលីដ៏សម្បូរបែប នៅហាង Travel Hub ផ្តល់ជូនជាមួយនឹងការធានា លើគុណភាពផលិតផលរហូតដល់រយៈពេល ១០ឆ្នាំ ដើម្បីផ្តល់ជំនឿទុកចិត្តទៅកាន់អតិថិជនរបស់យើង»។

ហាង Travel Hub នៅខេត្តសៀមរាប ត្រូវបានរំពឹងទុកថា នឹងបើកជាផ្លូវការ នៅពាក់កណ្តាលខែកុម្ភៈ ខណៈដែលសាខានៅក្រុងព្រះសីហនុ ត្រូវបានរំពឹងទុកថា នឹងបើកដំណើរការនៅដើមខែមីនា។ លោក Ghani បានឲ្យដឹងថា ទីតាំងរបស់សាខាថ្មីទាំងនេះ ក៏នឹងឆ្លើយតបទៅនឹងការ កើនឡើងរបស់ភ្ញៀវទេសចរណ៍ បរទេសដែលមកទស្សនកិច្ចនៅកម្ពុជា ផងដែរ រួមជាមួយនឹងការផ្តល់ជូនតម្លៃដ៏ប្រកួតប្រជែង បើធៀបទៅនឹងប្រទេស ផ្សេងទៀតក្នុងតំបន់ និងការជឿជាក់សម្រាប់អតិថិជន ទៅលើការទិញផលិតផលពិតមិនក្លែងក្លាយ ពីហាងលក់រាយប្រកប ដោយកេរិ៍្តឈ្មោះមួយ។

ស្របពេលដែលប្រាក់ចំណូល របស់ប្រជាជនកម្ពុជា មានការកើនឡើង តម្រូវការនៃការធ្វើដំណើរក៏កើនឡើងផងដែរ ខណៈដែលកំណើន អ្នកធ្វើដំណើរទៅក្រៅប្រទេស កើនឡើងប្រមាណជា ១៥% ក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយជាមួយគ្នានេះ វិស័យទេសចរណ៍ក្នុងស្រុក ក៏កើនឡើងឥតឈប់ឈរផងដែរ។ នេះយោងទៅតាមស្ថិតិ របស់ក្រសួងទេសចរណ៍៕

To Top