ភ្នំពេញ៖ ដោយសារតែការរាតត្បាត នៃវីរូសកូវីដ១៩ នាពេលថ្មីៗនេះ ប្រជាជនកម្ពុជាជាច្រើន កំពុងរក្សាការនៅតែក្នុងផ្ទះ និងដាក់កម្រិត រាល់សកម្មភាពសង្គមផ្សេងៗ ស្របទៅតាមការណែនាំ របស់រដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
ស្របពេលដែលអង្គភាព ជាច្រើនចាប់ផ្តើម អនុវត្តគោលការណ៍ធ្វើការនៅផ្ទះ ហើយស្ថាប័នអប់រំនានា ចាប់ផ្តើមផ្តល់ការសិក្សា តាមអនឡាន ក្រុមហ៊ុន Smart Axiata (ស្មាត អាស្យាតា) កំពុងតែដើរតួនាទីដ៏សកម្មមួយ ក្នុងការលើកទឹកចិត្ត ចំពោះការស្ថិតនៅឆ្ងាយពីគ្នា ដើម្បីរក្សាសុវត្ថិភាព និងគាំទ្រអតិថិជនទាំងអស់ ដែលត្រូវការរក្សាការភ្ជាប់ ជាមួយនឹងបណ្តាញ អ៊ីនធឺណិត តាមទូរស័ព្ទឲ្យបានកាន់តែយូរ ដោយកាត់បន្ថយការរំខាន របស់សេវាកម្ម ឲ្យបានទាបបំផុត និងផ្តល់ភាពងាយស្រួល ជាពិសេសក្នុងដំណាក់កាល ដ៏លំបាកមួយនេះ។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «មនុស្សជាច្រើនកំពុងតែខិតខំព្យាយាម ដោះស្រាយជាមួយនឹងវិបត្តិ ជាសកលនៃវីរូសកូវីដ១៩ ដែលមិនធ្លាប់មាន ពីមុនមកនេះ។ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ដែលមានការទទួលខុសត្រូវមួយ យើងយល់យ៉ាងច្បាស់ ពីតម្រូវការរបស់អតិថិជនយើង ក្នុងការរក្សាការភ្ជាប់ទំនាក់ទំនង ហើយយើងបានត្រៀមខ្លួន ជាពិសេសលើការងាររបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ កើនឡើងដ៏ខ្ពស់នេះ ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថ នៃការប្រើប្រាស់។ ក្នុងដំណាក់កាលនេះ យើងទទួលស្គាល់ថា ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើន កំពុងតែចាប់ផ្តើម ធ្វើឲ្យខ្លួនឯងឲ្យឃ្លាតឆ្ងាយពីគ្នា និងរក្សាការនៅតែក្នុងផ្ទះ ដើម្បីរក្សាសុវត្ថិភាព ហេតុនេះ យើងបានសម្រេចចិត្ត ក្នុងការផ្តល់ទិន្នន័យអ៊ីនធឺណិតបន្ថែមទៀត ដល់រាល់អតិថិជន របស់យើងទាំងអស់»។
ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ អតិថិជនរបស់ក្រុមហ៊ុន Smart នឹងទទួលបាន អត្ថប្រយោជន៍ដូចតទៅនេះ៖
-អតិថិជនដែលបង់ប្រាក់ជាមុនរបស់ Smart៖
-ទទួលបានទិន្នន័យ ដោយឥតគិតថ្លៃចំនួន 1GB រាល់ការបញ្ចូលប្រាក់ចាប់ពី១ដុល្លារ រហូតដល់១,២៤ដុល្លារ (មានសុពលភាព ៣ថ្ងៃ)
-ទទួលបានទិន្នន័យ ដោយឥតគិតថ្លៃចំនួន 2GB រាល់ការបញ្ចូលប្រាក់ចាប់ពី ១,២៥ដុល្លារ រហូតដល់ ៤,៩៩ដុល្លារ (មានសុពលភាព ៧ថ្ងៃ)
-ទទួលបានទិន្នន័យ ដោយឥតគិតថ្លៃចំនួន 5GB រាល់ការបញ្ចូលប្រាក់ចាប់ពី ៥ដុល្លារ រហូតដល់ ៩,៩៩ដុល្លារ (មានសុពលភាព ១៤ថ្ងៃ)
-ទទួលបានទិន្នន័យ ដោយឥតគិតថ្លៃចំនួន 10GB រាល់ការបញ្ចូលប្រាក់ចាប់ពី ១០ដុល្លារ ឬច្រើនជាងនេះ (មាន សុពលភាព៣០ថ្ងៃ)
-អតិថិជន Smart @Home នឹងទទួលបានការប្រើប្រាស់ អ៊ីនធឺណិតល្បឿនលឿនបំផុត រហូតដល់ទំហំ 2000GB
-អតិថិជន Smart Enterprise នឹងទទួលបានទិន្នន័យ បន្ថែមរហូតដល់ 10GB ក្នុង១ខែ ដោយឥតគិតប្រាក់ នៅខែ មីនា និងមេសា
លោក Stjepan Udovicic នាយកផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា៖ «ស្របពេលដែលយើងបន្តស្វែងរក វិធីសាស្ត្រផ្សេងៗ ដើម្បីធ្វើឲ្យជីវិតរស់នៅ កាន់តែល្អប្រសើរ អំឡុងពេលដំណាក់កាល ដ៏លំបាកនេះ យើងលើកទឹកចិត្ត ឲ្យអតិថិជនរបស់យើងទាំងអស់ ឲ្យប្រើប្រាស់អ៊ីនធឺណិត តាមទូរស័ព្ទប្រកបដោយ ការទទួលខុសត្រូវ ហេតុនេះ ប្រព័ន្ទបណ្តាញ នឹងត្រូវប្រើប្រាស់ ប្រកបដោយប្រសិទ្ធិភាព។ យើងក៏ចូលរួមលើកទឹកចិត្ត យ៉ាងពេញទំហឹងដល់ អតិថិជនទាំងអស់ផងដែរ ឲ្យប្រើប្រាស់ កម្មវីធីឌីជីថលរបស់យើង និងជម្រើសសេវាបម្រើផ្ទាល់ខ្លួន ដូចជាកម្មវិធី SmartNas ការបញ្ចូលប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក កម្មវិធីជជែកផ្ទាល់តាមអ៊ីនធឺណិត និងលេខទូរស័ព្ទបម្រើសេវាអតិថិជន (888) ធ្វើជាជម្រើសជាជាង ការបម្រើអតិថិជនផ្ទាល់មុខ»។
ដើម្បីធ្វើឲ្យផលប៉ះពាល់ ដោយសារវីរុសកូវីដ១៩ លើប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន មានកម្រិតទាបបំផុត ក្រុមហ៊ុន Smart បានចាប់ផ្តើមដំណើការ នូវផែនការគ្រប់គ្រង អាជីវកម្មរបស់ខ្លួន ទូទាំងក្រុមហ៊ុន ដែលគ្រប់គ្រង លើវិធានការនានានៅ Smart Shop ទូទាំងប្រទេស និងសម្រាប់ឲ្យនិយោជិតទាំងអស់ នៅស្នាក់ការកណ្តាលរបស់ខ្លួន ក៏ដូចជាការិយាល័យផ្សេងទៀត អនុវត្តតាម។ វិធានការទាំងនោះរាប់បញ្ចូល ទាំងការត្រួតពិនិត្យកម្តៅក្នុងខ្លួន ដែលតម្រូវដោយច្បាប់ និងការអនាម័យដៃ អនុវត្តវិធានការរសម្អាត កាន់តែល្អប្រសើរជាងមុន តម្រូវឲ្យរាល់បុគ្គលិកជួរមុខទាំងអស់ ដែលជួបជាមួយ នឹងអតិថិជនផ្ទាល់ ត្រូវពាក់ម៉ាស ធ្វើការពីផ្ទះប្រសិនបើមិនចាំបាច់ ពន្យារពេលការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗរបស់ក្រុមហ៊ុន ក៏ដូចជាលើកទឹកចិត្ត ឲ្យមានកិច្ចប្រជុំ តាមអនឡាញ ជាមួយនឹងអង្គភាពខាងក្រៅ។
លោក Thomas មានប្រសាសន៍បញ្ចប់ថា៖ «យើងបានសម្រេចចិត្ត ក្នុងការប្រតិបត្តិជំហាន ដ៏ចាំបាច់នានា ដើម្បីធានាឲ្យបាននូវផាសុខភាព របស់បុគ្គលិក ដៃគូ និងអតិថិជនរបស់យើង។ វិធានការការពារ និងអនាម័យ ត្រូវបានរឹតបន្តឹងជាងមុន ស្របពេលដែលយើងបន្ត ត្រួតពិនិត្យលើស្ថានភាពនេះជានិច្ច។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណ ដល់បុគ្គលិកជួរមុខ ទាំងអស់របស់យើង ភ្នាក់ងារបម្រើសេវាអថិជន បុគ្គលិកផ្នែកប្រតិបត្តិ និងក្រុមហ៊ុនទទួលគម្រោង បន្តទាំងអស់ សម្រាប់ការខិតខំ ធ្វើការដោយមិនគិត ពីភាពនឿយហត់ ដើម្បីរក្សាធ្វើឲ្យសេវាដ៏សំខាន់ របស់យើងបន្តដំណើរ ការសម្រាប់រាល់ពលរដ្ឋកម្ពុជា ទាំងអស់»៕
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមរក្សាការតាមដានលើទំព័រ Facebook ផ្លូវការរបស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។