ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាច្រើន ជាងកន្លះលាននាក់ បានបើកអនឡាញ ដើម្បីចូលក្នុងកម្មវិធីបែបថ្មី នៃការប្រគំតន្ត្រីរបស់ស្រាបៀរ ថៃហ្គ័រ ខណៈដែលព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំតន្ត្រីករ សិល្បៈករ តារាល្បីៗ មេចុងភៅកំពូលៗ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកលក់រាយ និងតំណាងចែកចាយ ទាំងអស់ទូទាំងប្រទេសកម្ពុជា ឲ្យចូលរួមសហការគ្នា ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ ដែលកំពុងតែធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា។
ព្រឹត្តិការណ៍ប្រគុំតន្ត្រីផ្សាយផ្ទាល់ របស់ស្រាបៀរថៃហ្គ័រ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ដោយមានការចូលរួមសម្តែង ពី DJ MAILY និងកំពូលតន្ដ្រីករ ហ្សាក់ស្ស៊ូហ្វូន Euan Gray ក៏ដូចជាតន្ដ្រីករស្គរ Jim Wilson។
នៅមុនពេលកម្មវិធីសម្តែងទី១ DJ Maily បាននិយាយថា៖ «បញ្ហាវីរុសកូវីដ-១៩ គឺបានប៉ះពាល់ដល់យើងគ្រប់គ្នាតែម្ដង។ ពួកយើងពិតជាអរគុណ ដល់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដែលបានរៀបចំព្រឹត្តិការនេះឡើង សម្រាប់ឲ្យពួកយើង អាចគាំទ្រ និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនឹងអ្នកគាំទ្ររបស់យើង។ ពួកយើងក៏មាន មោទនភាពផងដែរ ដែលអាចជួយគាំទ្ រដល់អាជីវករលក់រាយ និងតំណាងចែកចាយ ក៏ដូចជាសង្គមខ្មែរទាំងមូល ផងដែរ»។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា អ្នកគាំទ្រជិត២៥ម៉ឺននាក់ បានចូលរួមទស្សនា ការសម្តែងតាមអនឡាញ របស់កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ រួមជាមួយនឹងក្រុមសិល្បៈករផងដែរ។
ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីផ្សាយផ្ទាល់នេះឡើង ដើម្បីចូលរួមគាំទ្រដល់តន្ត្រីករ សិល្បៈករ តារាល្បីៗ មេចុងភៅ និងអ្នកមានឥទ្ធិពល លើបណ្តាញសង្គម ដែលមិនអាចសម្តែងនៅតាមទីសាធារណៈបាន ក្នុងអំឡុងពេលនេះ។ តាមរយៈការប្រមូលផ្តុំសិល្បៈករ អ្នកលក់រាយ និងតំណាងចែកចាយ ឲ្យធ្វើការជាមួយគ្នា ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក៏មានបំណង ជួយដល់អាជីវករ ដែលរងផលប៉ះពាលផ្នែកអាជីវកម្មរបស់ខ្លួនដោយសារតែវីរុសកូវីដ-១៩ ផងដែរ។
ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក៏ចង់ចូលរួមចំណែកធ្វើឲ្យអ្នកដែលកំពុងតែស្នាក់នៅឯផ្ទះ ក្នុងពេលនេះ ទទួលបានភាពសប្បាយរីករាយ តាមរយៈការសម្តែង ដ៏រំភើបអស្ចារ្យ ពីគេហដ្ឋានផងដែរ។
លោក Jeevan អ្នកចាត់ការទូទៅជាន់ខ្ពស់ ប្រចាំសាខារបស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ មានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើងយល់អំពីទុក្ខលំបាក ដែលសិល្បៈករ និងប្រជាពលរដ្ឋដែលត្រូវរក្សាខ្លួនក្នុងផ្ទះ កំពុងជួបប្រទះ ក្នុងស្ថានភាពនេះ។ ហេតុនេះហើយទើបបានជា យើងកៀងគរគ្រប់ភាគីទាំងអស់ ឲ្យមកជួយគ្នាទៅវិញទៅមក ក្នុងពេលមានវិបត្តិនេះ»។
ដើម្បីចូលរួមជួយ ដល់អ្នកលក់រាយ និងដេប៉ូចែកចាយផ្សេងៗ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក៏នឹងផ្តល់ថវិកា ចំនួន១ម៉ឺន៥ពាន់ដុល្លារអាមេរិក ជូនដល់សាធារណៈជនផងដែរ។ ការផ្តល់អំណោយនេះ នឹងត្រូវធ្វើឡើង ជាបណ្ណរង្វាន់ (Voucher) ដែលមានតម្លៃ ជាទឹកប្រាក់៥ដុល្លារ និងអាចយកទៅប្រើប្រាស់ដើម្បីកុម្ម៉ង់ម្ហូបអាហារផ្សេងៗ តាមអនឡាញបាន។
លោក Jeevan បានប្រាប់បន្តថា៖ «ជាមួយនឹងកម្មវិធីផ្សាយផ្ទាល់ របស់ស្រាបៀរថៃហ្គ័រនេះ សិល្បៈករ អាចបន្តធ្វើការសម្តែងរបស់ខ្លួន និងទទួលបានប្រាក់ចំណូល ស្របពេលដែលទូរទស្សនិកជនក៏អាចទស្សនា និងទទួលបានការកម្សាន្តលំដាប់ថ្នាក់លេខ១ ក៏ដូចជាការលើកទឹកចិត្ត និងការណែនាំផ្សេងៗផងដែរ។ នេះគឺជាវិធីសាស្ត្ររបស់យើង ក្នុងការបណ្ដុះសាមគ្គីភាពសង្គម ក្នុងគ្រាដ៏លំបាកនេះ»។
លោកបានបន្ថែមទៀតថា៖ «តាមរយៈមធ្យោបាយនេះ យើងសង្ឃឹមថា នឹងអាចជួយឲ្យគ្រប់គ្នា នៅតែអាចរក្សាភាពស្និទ្ធស្នាលនឹងគ្នាបាន។ យើងក៏កំពុងតែជួយ ដល់អ្នកដែលកំពុងត្រូវការរក្សាការងារ ជួយដល់អាជីវករ ដែលត្រូវការរក្សាអាជីវកម្មរបស់ពួកគាត់ និងជួយដល់អ្នកដែល កំពុងតែអង្គុយនៅឯផ្ទះ ដែលទន្ទឹងរង់ចាំ ឲ្យវិបត្តិជំងឺនេះ រលាយបាត់ទៅ ផងដែរ»។
ក្រៅពីការប្រគុំតន្ត្រីទៅ កម្មវិធីផ្សាយផ្ទាល់ របស់ស្រាបៀរថៃហ្គ័រ ក៏នឹងមានជាការបង្ហាញ ថ្វីដៃចម្អិនម្ហូប បែបអាហារតាមដងផ្លូវ ពីសំណាក់កំពូលចុងភៅ ក៏ដូចជាការសម្តែងសិល្បៈគំនូរ ពីវិចិត្រករដ៏ចំណាន ប្រចាំប្រទេសកម្ពុជា ផងដែរ។
វគ្គបន្ទាប់នៃកម្មវិធីផ្សាយផ្ទាល់ របស់ស្រាបៀរថៃហ្គ័រ នឹងគ្រោងរៀបចំឡើងនៅថ្ងៃពុធ និងថ្ងៃសុក្រសប្ដាហ៍នេះ ចាប់ពីម៉ោង ៧ យប់តទៅ។ ការសម្តែងតាមអនឡាញនេះ នឹងមានការចូលរួមពីក្រុមតន្ត្រី និងតារាចម្រៀងល្បីៗប្រចាំកម្ពុជាផងដែរ ដូចជាក្រុមតន្ត្រី SMALL WORLD SMALL BAND រួមជាមួយនឹងតារាចម្រៀង ចំរើន សុភា និងក្រុមចម្រៀង P-SAND X BROTHERS។
អ្នកស្នេហាវិស័យសិល្បៈទាំងអស់ ដែលចង់ជ្រាបព័ត៌មានបន្ថែម អាចចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ថៃហ្គ័របានតាមរយៈ
(https://facebook.com/tigerbeerKH)។
ហេតុនេះ ប្រសិនបើលោកអ្នក មានបំណង ចង់ចូលរួមជួយស្រាបៀរថៃហ្គ័រ ក្នុងគម្រោងនេះ សូមកុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ របស់ស្រាបៀរថៃហ្គ័រ នៅថ្ងៃពុធ ទី២២ ខែមេសា ចាប់ពីម៉ោង ៧ យប់តទៅ លើទំព័រ Facebook របស់ថៃហ្គ័រ (https://facebook.com/tigerbeerKH)៕