អត្ថបទ

ហ្រ្វីប័ណ្ណ អេធីអឹម ដ៏ស្រស់ស្អាតភ្លាមៗ គ្រាន់តែ បើកគណនីសន្សំ នៅប្រាសាក់

ប្រាសាក់ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្នែកនវានុវត្តន៍ និងការផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបដល់អតិថិជន ដោយបានដាក់ឱ្យដំណើរការសេវាផ្ដល់ប័ណ្ណអេធីអឹមភ្លាមៗ ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃការផ្ដល់ប័ណ្ណនេះកាន់តែមានភាពងាយស្រួល សាមញ្ញ និងលឿនរហ័ស។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក ទីផ្សាររបស់ប្រាសាក់ បានមានប្រសាសន៍ថា «ឥឡូវនេះ អតិថិជនអាចទទួលបានប័ណ្ណអេធីអឹមភ្លាមៗ នៅពេលបើកគណនីសន្សំនៅប្រាសាក់ ដោយពុំចាំបាច់ត្រូវរង់ចាំច្រើនថ្ងៃ និងត្រូវមកកាន់សាខាម្ដងទៀតដើម្បីទទួលយកប័ណ្ណអេធីអឹម។ បន្ថែមពីលើនេះ អតិថិជនក៏អាចទទួលប័ណ្ណថ្មីជំនួសប័ណ្ណដែលបានបាត់ឬខូច ភ្លាមៗ ផងដែរ»។

លោក សូនី បានបន្ថែមថា នេះគឺជាសេវាថ្មីមួយបន្ថែមទៀតពីលើផលិតផល និងសេវាហិរញ្ញវត្ថុដ៏ច្រើនសម្បូរបែបនិងទំនើបដែលប្រាសាក់បានផ្ដល់ជូន។ លោកក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលការដាក់ឱ្យដំណើរការនូវសេវាថ្មីនេះ នឹងបន្ថែមគុណតម្លៃបន្ថែមចំពោះ អតិថិជនប្រាសាក់ ដោយបានបំបាត់ចោលនូវពេលវេលារង់ចាំ។

លោក បន្តថា «យើងខ្ញុំពិតជាមោទនភាពក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា ដែលមានការប្ដេជ្ញាចិត្តឥតងាករេចំពោះការបម្រើសេវាដោយយកអតិថិជនជាអាទិភាព និងប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុត។ ក្នុងន័យនេះ ការផ្ដល់ជូនប័ណ្ណអេធីអឹមលឿនរហ័សភ្លាមៗនេះ នឹងផ្ដល់ជូនអតិថិជននូវបទពិសោធន៍សេវាកាន់តែលឿន និងកាន់តែប្រសើរ»។

លោកបញ្ជាក់ថា «ជាមួយប័ណ្ណអេធីអឹមប្រាសាក់ អតិថិជនអាចចាត់ចែងសាច់ប្រាក់ដោយខ្លួនឯងដូចជា ផ្ទេរប្រាក់ទៅដៃគូជំនួញឬមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ទូទាត់ថ្លៃទឹក-ភ្លើង ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងប្រតិបត្តិការផ្សេងៗ តាមម៉ាស៊ីន ATM ប្រាសាក់ នៅទូទាំងប្រទេស គ្រប់ពេលវលា។ សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាតភ្លាមៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ពីប្រាសាក់»។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដែលផ្ដល់ដំណោះស្រាយសេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ 10 ម៉ឺនដុល្លារក្នុង 1 ថ្ងៃដោយមិនអស់កម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់តាមប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកលើសពី 9,000 នាក់៕

Get Free of an ATM Card Instantly, Just Opens a Savings Account at PRASAC

PRASAC continues its efforts in terms of innovation and providing advanced FinTech services to its customers, by launching the instant ATM card issuance service with the aim of making the process more convenient, simpler and faster.

Mr. Say Sony, EVP & Chief Marketing Officer of PRASAC, said: “Customers can now receive an ATM card instantly when opening a savings account at PRASAC, rather than waiting for several days and having to visit the branch again to obtain the card. Additionally, customers also can receive immediate replacements for their cards lost or damaged.”

Mr. Sony added that the new offer is an additional service to PRASAC’s impressive portfolio of a wide range of innovative financial products and services the institution already offers. He also expressed his pleasure that the launch of this service will add value to the institution’s customers by eliminating the waiting period.

“We pride ourselves as the largest financial institution in Cambodia, with an unrelenting commitment to a customer-centric approach and dedicated to delivering the best customer experience. In this sense, our new instant ATM card issuance will give customers a faster and better customer experience,” he added.

“With PRASAC ATM Card, the clients can perform self-banking service such as cash withdrawal, fund transfer, Cash-by-Code, PPWSA bill payment, EDC bill payment, phone top-up, check balance and others via ATM machines throughout Cambodia at any time. Please come and open a savings account at PRASAC today to get a beautiful ATM card and get high interest rate,” he added.

Please note that PRASAC, a financial institution among the top 5 largest banks in Cambodia, provides financial services to clients such as: deposits, water bill payment, electricity bill payment, fund transfer up to USD 100,000 with free of charge, loans, cash deposit machine, cash-by-code, foreign exchange, phone top-up, payroll service, fast payment, ATM, internet banking, mobile banking, POS, Cambodian Shared Switch (CSS), Bakong system service and others with a network of nearly 200 offices with over 9,000 employees.

To Top