អត្ថបទ

ខែភ្លៀងក៏គ្មានបញ្ហា! ត្រូវ៥០លានពី ស្រាបៀរ កម្ពុជា ធ្វើជញ្ជាំងបាំងព្យុះបាំងភ្លៀង សល់ទុកធ្វើបុណ្យទៀត

ពលរដ្ឋនៃឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក នីម និត ជាអ្នកមានសំណាងទី​២៦​ រាប់​ចាប់​ពី​ដើម​ឆ្នាំ២០២០​នេះ​ ដែល​បានគាស់​ត្រូវ​​រង្វាន់​ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា នូវ​ទឹកប្រាក់​៥០​លានរៀល​ កាលពីថ្ងៃទី​២៦ ខែឧសភា កន្លងទៅថ្មីៗនេះ។

លោកថា៖ «ខ្ញុំទិញ​ ស្រាបៀរ​ កម្ពុជា អស់១កេសកន្លះ ស្រាប់តែគាស់​ដល់​កំប៉ុងទី១២ក៏ឈ្នះបានរង្វាន់ធំបែបនេះ។ ទាំងខ្ញុំ និងមិត្តភ័ក្តិសឹងមិនជឿទេថា ខ្ញុំអាចមានសំណាងធំបែបនេះ។ ក​ន្លង​មក​​ធ្លាប់​ឃើញតែ​គេឈ្នះ ពេល​​ដល់វេនខ្លួនឯងបានជឿជាក់ពិតប្រាកដមែន»។ 

លោក នីម បានបន្តទៀតថា៖ «ទឹកប្រាក់ដ៏ច្រើននេះ ខ្ញុំពិតជាមិនធ្លាប់ប៉ងទុកថា បានមកដោយងាយយ៉ាងនេះឡើយ​ ដូច្នេះខ្ញុំនឹងយកចំណែកខ្លះ ដើម្បីរៀបចំពិធីសង្ឃទាននៅផ្ទះ​ ដោយ​​​​និមន្តព្រះសង្ឃ​មក​ទទួល​ចង្ហាន់ និង​អញ្ជើញ​​អ្នកជិតខាងមក​ធ្វើ​បុណ្យ​រួម​គ្នា​ឱ្យបាន​អ៊ូអ​សប្បាយ​​​ម្តង។ ​មួយចំណែកធំទៀត ខ្ញុំ​នឹង​យកទៅ​ធ្វើ​​ជញ្ជាំងផ្ទះ​ និង​រៀប​​ឥដ្ឋ​​ខាងក្រោម គ្រាន់ទប់ទល់ភ្លៀង ខ្យល់ ដែលធ្លាប់​តែ​ត្រូវ​សាច​ទទឹក​មក​រាប់ឆ្នាំ»៕ 

សូមពិសា ស្រាបៀរ កម្ពុជា ដោយការ​ទទួលខុសត្រូវ!

To Top