ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០៖ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy A21s ដែលទើបតែបញ្ចេញលក់ លើទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ គឺបានទាក់អារម្មណ៍ អ្នកនិយមប្រើប្រាស់ស្មាតហ្វូនយ៉ាងច្រើន លើសពីការស្មានដោយម្នាក់ៗមានការភ្ញាក់ផ្អើល និងអន្ទះសារចង់ដឹងការពិត ពីលក្ខណៈសម្បត្តិលម្អិត និងតម្លៃថា តើវាអស្ចារ្យដូចនឹងអ្វី ដែលក្រុមហ៊ុនបានធ្វើការប្រកាស នៅថ្ងៃដាក់លក់ដំបូង ដែរឬយ៉ាងណា!
ដើម្បីស្រាយចម្ងល់ ឱ្យបានច្បាស់នៅថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននូវចំណុចពិសេសៗ…មុខងារថ្មីៗ ក៏ដូចជាតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ដែលសឹងតែមិនគួរឱ្យជឿថា ក្រុមហ៊ុន សាមសុង ហ៊ានផលិត និងដាក់លក់ជូន អតិថិជនទាំងអស់ ក្នុងប្រទេសកម្ពុជា! និយាយមែន…ជាមួយនឹងព័ត៌មានលម្អិតខាងក្រោមនេះ លោកអ្នកនឹងមិនចាំបាច់ត្រូវគិត 2 ដង ក្នុងការសម្រេចចិត្ត ជាវនូវស្មាតហ្វូនដ៏អស្ចារ្យ លេចធ្លោ និងទាក់ទាញនេះទៀតនោះទេ!
ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s នេះត្រូវបានផលិតមកជាមួយ នឹងចំណុចពិសេសដូចជា៖
- ប្រភេទអេក្រង់៖ Infinity-O
- ទំហំអេក្រង់៖ 6.5” HD+ TFT LCD (720 x 1600)
- កាមេរ៉ាមុខ៖ 13 MP (F2.2)
- កាមេរ៉ាក្រោយ 4 គ្រាប់៖ 48MP + 8MP + 2MP + 2MP
- មេម៉ូរី (RAM)៖ 6 GB
- អង្គផ្ទុក៖ 64 GB (ថែមក្រៅបាន 512 GB)
- ល្បឿនដំណើរការ៖ Octa-core Exynos 850 (Up to 2.0 GHz)
- ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹក ដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W
- មុខងារដោះសោរ៖ ស្កេនខ្ចៅដៃ លើផ្ទៃខាងក្រោយ
- សេវា៖ 4G LTE
- ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ
- តម្លៃ៖ $ 249 ប៉ុណ្ណោះ!
ម៉េចដែរ…អត់ចង់ជឿទេមែនអត់? កុំរវល់តែគិតច្រើនណា! នេះជាការពិត…! តម្លៃត្រឹមតែប៉ុណ្ណឹង ប៉ុន្តែមានមុខងារ និងលក្ខណៈពិសេសអស្ចារ្យ ច្រើនដល់ម្លឹងហេតុអីត្រូវគិត 2 ដងនោះ…! រួសរាន់ឡើង…ប្រញាប់ទិញឱ្យលឿនទៅ! ទាំងតម្លៃ និងកម្លាំងម៉ាស៊ីន គឺថាម៉ាអែមម៉ង! ខ្ញុំហ៊ានធានា!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញ ទៅសាកសួរដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុត ឬទំនាក់ទំនង ទៅកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 1800-203232 !







