គេថាសន្តានចិត្តល្អ ស្តែងចេញតាមរយៈទង្វើល្អ ខណៈទឹកចិត្តស្មោះស គឺជាសសរគ្រឹះ នៃការកសាងមិត្តភាព រវាងគ្នានិងគ្នា បានយូរអង្វែង។
ផ្នត់គំនិតនេះត្រូវបានលោក ស្រេង វិបុស ដែលជាអតិថិជន ស្រាបៀរ កម្ពុជា តែងអនុវត្តជាប្រចាំ។ ក្រោយគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ឈ្នះបានរង្វាន់ប្រាក់សុទ្ធ ៥លានរៀល កាលពីថ្ងៃទី២២ មិថុនា នៅក្នុងកម្មវិធីពិសាអាហារ ជួបជុំគ្នានៅឯផ្ទះ បងស្រីរបស់គាត់ ក្នុងខណ្ឌសែនសុខ លោក វិបុស បានសម្រេចចិត្ត ចែករំលែកលាភសំណាងនេះ ដល់មិត្តភ័ក្តិ៣នាក់ផ្សេងទៀត បើទោះបីមិនមានការស្នើសុំក្តី។
លោក វិបុល ប្រកបរបរជាជាងទឹក ជាងភ្លើង បានមានប្រសាសន៍ថា «ប្រាក់រង្វាន់៥លានរៀលនេះ ខ្ញុំនឹងបែងចែក៣ចំណែក ចែកជូនដល់មិត្តភ័កិ្ត ដែលអង្គុយផឹកជុំគ្នា បើទោះបីជាខ្ញុំជាអ្នក ចេញលុយទិញស្រាបៀរ កម្ពុជា ជប់លៀងប៉ាវពួកគាត់ ហើយក៏ជាអ្នកគាស់ ឈ្នះផ្ទាល់ក៏ដោយ»។
លោក វិបុល មិនមែនជាអតិថិជនតែម្នាក់ ដែលមានសំណាង បានឈ្នះទឹកប្រាក់ ៥លានរៀលពីស្រាបៀរ កម្ពុជា នេះទេ។
សូមរំលឹកថា គិតត្រឹមមួយសប្តាហ៍ ពីថ្ងៃទី២២ដល់២៩ មិថុនានេះ មានអតិថិជនសរុប ២១នាក់ បានឈ្នះទឹកប្រាក់ ៥លានរៀល ដោយក្នុងនោះ ភ្នំពេញមាន១០នាក់, កំពង់ស្ពឺមាន២នាក់, បាត់ដំបងមាន៣នាក់, កណ្តាលមាន២នាក់, ត្បូងឃ្មុំមាន២នាក់, សៀមរាបមាន១នាក់, និងតាកែវមាន១នាក់ផងដែរ។
សូមកុំភ្លេចពិនិត្យមើល ក្រវិលកំប៉ុង ដើម្បីមានឱកាស ឈ្នះទឹកប្រាក់ ៥០លានរៀល ៥ លានរៀល និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត ។
ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!