អត្ថបទ

ពលករខ្មែរ មកពីថៃ មានទឹកមាត់ប្រៃ តថ្លៃទិញគោ ក្រោយឈ្នះ៥លាន ពី WURKZ

អតីតពលករខ្មែរ ត្រឡប់ពីបម្រើការនៅថៃ លោក សឹម ផុល ដែលកំពុងពិបាកចិត្ត ត្បិតការងារត្រូវផ្អាក ហើយព្រំដែន ក៏មិនទាន់បើកវិញ មានសំណាងគាស់ឈ្នះប្រាក់ ៥លានរៀល កាលពីថ្ងៃទី២៤ ខែកក្កដា ដែលជួយសម្រាលជីវភាព របស់គាត់បានមួយកម្រិត។

លោក សឹម ផុល បច្ចុប្បន្នរស់នៅភូមិបោះដូង ឃុំសុខៈគិរី ស្រុកមោឫស្សី ខេត្តបាត់ដំបង មានសំណាងឈ្នះរង្វាន់ពីវើក WURKZ ដែលកូនស្រីទិញឲ្យ។

លោកថា «ពេលកំពុងគាស់វើក WURKZ ពួកម៉ាកដែលកំពុងដាំស្វាយចន្ទី ជាមួយគ្នាក៏និយាយលេងថា តិចត្រូវ៥ពាន់ ស្រាប់តែខ្ញុំតប ទាំងមើលក្រវិល ដែលនៅនឹងដៃ មិនលែងថា ៥លាន មិនមែន៥ពាន់ទេ រួចបានខ្ញុំលោតអររំភើប ស្រែកប្រាប់ប្រពន្ធ ដែលនៅជិតនោះថា ត្រូវវើក WURKZ ៥លានហើយ»។

ទឹកប្រាក់នេះ លោកនឹងយកទៅទិញគោមួយ គ្រាន់បង្កាត់យកកូនលក់ បានថ្លៃដើម្បីទ្រទ្រង់ជីវភាព។

នៅមានអ្នកឈ្នះរង្វាន់ ទឹកប្រាក់៥លានរៀល ពីវើកច្រើននាក់ទៀត ក្នុងរយៈពេល១សប្តាហ៍ រាប់ចាប់ពីថ្ងៃទី ២០-២៧ រួមមាន៖ ភ្នំពេញ ៧ នាក់, រតនគិរី ៣ នាក់, បាត់ដំបង ២ នាក់, សៀមរាប ៣ នាក់, កំពង់ឆ្នាំង ១ នាក់, តាកែវ ៣ នាក់, បន្ទាយមានជ័យ ១ នាក់, ប៉ៃលិន ៣ នាក់, កំពង់ធំ ១ នាក់, កំពង់ស្ពឺ ៤ នាក់, កណ្តាល ៤ នាក់, ស្វាយរៀង ៨ នាក់, ក្រចេះ ១ នាក់, ត្បូងឃ្មុំ ១ នាក់, ព្រះវិហារ ១ នាក់, កំពត ១ នាក់, ពោធិ៍សាត់ ២ នាក់, ឧត្តរមានជ័យ ១ នាក់ និង ខេត្តព្រះសីហនុ ២ នាក់។
ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ផ្តល់រង្វាន់ជាច្រើនរយរង្វាន់ នៅក្នុងក្រវិលកំប៉ុង រួមមានទឹកប្រាក់សុទ្ធ៥០លានរៀល, ៥លានរៀល, ១លានរៀល, ១ម៉ឺនរៀល, ៥ពាន់រៀល, និង វើក WURKZ ជាច្រើនកំប៉ុងទៀត។

ពិសាភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សូមពិនិត្យក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់៕

To Top