អត្ថបទ

ពិធីបញ្ចប់ ការងារគ្រោងឆ្អឹង អគារជាស្ថាពរ នៃគម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ប្រារព្ធឡើង យ៉ាងជោគជ័យ

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារ ជាស្ថាពរ នៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងវិនិយោគ សាងសង់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងអធិកអធម ក្រោមវត្តមាន លោក Xu Zhixing អភិបាលប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ លោក Steven Wang នាយកប្រតិបត្តិ និងលោក Sun Yuxing នាយកប្រតិបត្តិរង រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ក្រុមហ៊ុនដៃគូសហការ និងមិត្តសារព័ត៌មាន ជាច្រើនទៀត ចូលរួមអបអរសាទរ ការបញ្ចប់ការងារគ្រោងឆ្អឹង អគារជាស្ថាពរ នៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។

នៅក្នុងការសម្តែង របាំតោដ៏អស្ចារ្យ លោក Xu Zhixing អភិបាលប្រតិបត្តិ លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ លោក Steven Wang នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានគូសភ្នែកតោ សម្រាប់ជាការចាប់ផ្តើម បើកកម្មវិធីជាផ្លូវការ។

លោក Sun Yuxing បានសង្កត់ធ្ងន់ នៅក្នុងសុន្ទរកថា របស់លោកថា ការបញ្ចប់ការងារគ្រោងឆ្អឹង អគារជាស្ថាពរ ប្រកបដោយគុណភាព បរិមាណ និងបញ្ចប់ទៅ តាមកាលកំណត់ ជាផ្លែផ្កានៃការខិតខំរួមគ្នា របស់បុគ្គលិក នាយកដ្ឋាន និងក្រុមហ៊ុនដៃគូទាំងអស់ ដែលបានសហការរួមគ្នាទៅវិញទៅមក។ លោកក៏បង្ហាញ នូវការគោរព និងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអ្នកគ្រប់រូប ដែលចូលរួម ក្នុងកិច្ចការ សាងសង់នេះ!

លោក Sun Yuxing ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងធ្វើការសហការ និងរួមគ្នាជាថ្លុងមួយ ជាមួយក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងកិច្ចការ សាងសង់នេះ ក៏ដូចជាធ្វើការគាំទ្រគ្នា ទៅវិញទៅមក ដើម្បីសម្រេចបាន នូវភាពឈ្នះ-ឈ្នះ និងបញ្ចប់ការងារ សាងសង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាអគារពហុមុខងារ ទំហំជាង ២០ម៉ឺនម៉ែត្រការ៉េ តាមកាលបរិច្ឆេទ ដែលបានគ្រោងទុក ក្នុងគោលបំណង បង្កើតបាននូវគំរូ អចលនទ្រព្យមួយ ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រជាជនកម្ពុជា និងម្ចាស់កម្មសិទ្ធិទាំងអស់ នៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា!

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំពាក់ព័ន្ធ និងបុគ្គលិក នៃផ្នែកវិស្វកម្មបាននាំគ្នា ធ្វើដំណើរទៅកាន់ជាន់ដំបូល នៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា សម្រាប់ធ្វើកិច្ចបំពេញដី និងថតរូប អនុស្សាវរីយ៍ជាក្រុម សម្រាប់ជាតំណាងថា គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បានបញ្ចប់ការងារ គ្រោងឆ្អឹងអគារ ជាស្ថាពរ និងជាផ្លូវការ!


សមត្ថភាពកំណត់ល្បឿន គុណភាពកំណត់សមត្ថភាព។ ដោយចំណាយពេល ២ ឆ្នាំ ចាត់តាំង ពីការចាក់គ្រឹះផ្លូវការ នៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ រហូតដល់ការបញ្ចប់ ការងារគ្រោងឆ្អឹង អគារជាស្ថាពរ ជាពិសេសក្នុងកំឡុងពេល នៃការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងឆ្នាំនេះ បានធ្វើឲ្យគម្រោងភាគច្រើន នៅរាជធានីភ្នំពេញ បានផ្អាកដំណើរការ តែគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នៅតែបន្តដំណើរការ សាងសង់របស់ខ្លួន យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយស្តង់ដារ តឹងរឹងបំផុត ក្នុងគោលបំណង ទទួលបាននូវអគារ និងផលិតផលដែលល្អបំផុត។

ការបញ្ចប់ការងារ គ្រោងឆ្អឹង អគារជាស្ថាពរ នៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មានន័យថា គម្រោងសាងសង់នេះ បានទទួលជោគជ័យ ជាជំហាន ដែលជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំ សម្រាប់ការបញ្ចប់ ការងារសាងសង់ និងចូលស្នាក់នៅ បាននៅពេលក្រោយ ហើយក៏បានផ្តល់ទំនុកចិត្ត កាន់តែច្រើនឡើង ដល់ប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់ ដែលតែងតែគាំទ្រ និងយកចិត្តទុកដាក់លើ គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។ គ្រោងផ្ទះបានចាប់ផ្តើម លេចរូបរាង ហើយប្លង់មេ សម្រាប់ជីវិតរស់នៅ កាន់តែប្រសើរ នាពេលអនាគត ក៏កំពុងបង្ហាញខ្លួន ជាលំដាប់ផងដែរ។

ភាពរុងរឿងបានមកដល់ ហើយអនាគត អាចត្រូវបានរំពឹងទុក។ គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាមជ្ឈមណ្ឌល រស់នៅបែបទីក្រុង ច្រកចេញចូលតែមួយ ដែលមានទំហំសរុបជាង ២០ ម៉ឺនម៉ែត្រការ៉េ ដែលបានរួមបញ្ចូលតែមួយ នូវអគារការិយាល័យ5A អគារខុនដូលំដាប់ផ្កាយ វិថីពាណិជ្ជកម្ម និងអាជីវកម្ម ជាច្រើនផ្សេងទៀត ដែលប្រមូលផ្តុំ ទៅដោយអគារពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន និងកន្លែងកម្សាន្ត ដែលនឹងផ្តល់ជូន អ្នករស់នៅទីនេះ នូវជីវិតរស់នៅកាន់តែងាយស្រួល និងមានគុណភាពខ្ពស់។

ទន្ទឹមនឹងនេះ គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មានទីតាំងស្ថិតនៅក្នុង តំបន់ស្នូលនៃខណ្ឌសែនសុខ ខណ្ឌទួលគោល និងខណ្ឌមានជ័យ ដែលជាខណ្ឌធំៗទាំងបី នៃរាជធានីភ្នំពេញ។ គម្រោងនេះស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី និងគ្រាន់តែចំណាយ ពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះសម្រាប់ ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងរាជាយស្ម័យយានកម្ពុជា។ ក្នុងចម្ងាយ ៣ គីឡូម៉ែត្រ នៃគម្រោងប្រមូលផ្តុំ ទៅដោយស្ថាប័នរដ្ឋ ជាច្រើនដូចជា ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ និងទីភ្នាក់ងាររដ្ឋាភិបាល ជាច្រើនទៀត។

លើសពីនេះ ក៏មានកន្លែងពាណិជ្ជកម្មទំនើបៗជាច្រើន ដូចជាផ្សារទំនើប Phnom Penh Megamall និង TK Avenue Mall ក៏ដូចជាស្ថាប័នអប់រំ និងមន្ទីរពិនិត្យព្យាបាល ដែលមានគុណភាពខ្ពស់ ដូចជាសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ វិទ្យាស្ថាន ភាសាបរទេស សាកលវិទ្យាល័យ បច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិ។ ភាពអំណោយផល នៃភូមិសាស្ត្រ និងការប្រមូលផ្តុំ ធនធានទីក្រុង ដែលមានគុណភាពខ្ពស់ បានបង្កើតជាតំបន់ ពាណិជ្ជកម្មថ្មី ដែលមានសក្តានុពល អភិវឌ្ឍន៍ នៅរាជធានីភ្នំពេញ និងបានកំណត់និយម ន័យសារជាថ្មី សម្រាប់មជ្ឈមណ្ឌល ទីក្រុងថ្មី នៃរាជធានីភ្នំពេញ។

បច្ចុប្បន្ន ខុនដូនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា លក់ជិតអស់ហើយ! ដោយគម្រោងបានបញ្ចប់ ការងារគ្រោងឆ្អឹងអគារ ជាស្ថាពរផងនោះ តម្លៃរបស់គម្រោងនេះ នឹងកើនឡើងជាលំដាប់។ ផ្ទះគំរូក៏នឹងត្រូវបានបើក ជាផ្លូវការហើយ យើងសូមស្វាគមន៍ អតិថិជនទាំងក្នុង និងក្រៅប្រទេស អញ្ជើញមកទស្សនា គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាទាំងអស់គ្នា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top