ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុនាំចូលផ្តាច់មុខ រថយន្ត Jaguar Land Rover កាលពីពេលថ្មីៗនេះ បានរៀបចំចំណាត់តាំងនាយកគ្រប់គ្រងថ្មី ។
ក្នុងកម្មវិធីសន្និសីទ ត្រូវបានធ្វើឡើងក្រោមការចូលរួម ពីលោក ងន សាំង ដែលជាអគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) លោក សុខ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land Rover Cambodia គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និងបណ្តារអ្នកសារព័ត៌មានជាច្រើនរូប ។
ក្រោមការដឹកនាំថ្មី របស់លោក សុខ សុន្ទរ៉ា លោកទើបតែធ្វើការសម្ពោធ ជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើប ចុងក្រោយបំផុត គឺរថយន្ត Land Rover Defender 2020 ហើយ ក្នុងនោះផងដែរ លោក ក៏មានគម្រោង ក្នុងការសម្ពោធជាផ្លូវការ នូវរថយន្ត Jaguar I-PACE 2020 ក្នុងពេលឆាប់ៗនេះ ។
គួរបញ្ជាក់ផងដែរថា លោក ងន សាំង បានថ្លែងយ៉ាងច្បាស់ៗ អំពីមូលហេតុ ដែលអតិថិជន ងាកពីការទិញរថយន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន Jaguar Land Rover Cambodia ដែលតែងតែផ្តល់ទំនុកចិត្ត និងការធានាយ៉ាងត្រឹមត្រូវ ដោយលោកបានលើកឡើងថា “រាល់រថយន្តទាំងអស់ គឺនាំចូលដោយផ្តាល់ពីរោងចក្រ និងផលិតឡើងសម្រាប់ប្រើប្រាស់ ក្នុងតំបន់ អាស៊ី មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជួលជុល យ៉ាងច្បាស់លាស់ មុននឹងធ្វើការដាក់លក់ ដោយមានការធានា លក្ខណៈ យូរអង្វែង រហូតដល់៥ឆ្នាំ ពីជាងមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាល ពីរោងចក្រផ្ទាល់” ។
បើតាមប្រសាសន៍លោក សុខ សុន្ទរ៉ា បានអោយដឹងថា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់អតិថិជន ចំពោះរថយន្តមួយទឹក ក្រុមហ៊ុនមានការផ្តល់ជូន នូវការលក់ រថយន្តមួយទឹក ដែលមានគុណភាពខ្ពស់ និងផ្តល់ការធានា រហូតដល់រយៈពេល ២ឆ្នាំ ។
ជាកិច្ចបញ្ចប់ សន្និសីទសារព័ត៌មាន លោក សុខ សុន្ទរ៉ា បានបន្ថែមអំពី ការពេញនិយមរបស់រថយន្ត Jaguar និង Land Rover ក្នុងទីផ្សារ នៃប្រទេសកម្ពុជា ថា ដោយសារតែផ្តោតសំខាន់បំផុតទៅលើ ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូឡូជី ដ៏ទំនើប ដែលសាកសមបំផុត សម្រាប់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវ ។
ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំយ៉ាង យកចិត្តទុកដាក់បំផុត ជាមួយអតិថិជន ដែលភ្ជាប់ជាមួយនឹងផលិតផល ដែលមិនធ្វើអោយអតិថិជន ខកបំណងបន្ទាប់ពីបាន ជាវរថយន្តពីក្រុមហ៊ុនផ្ទាល់៕
គួរបញ្ជាក់ថា រថយន្ត Jaguar និង Land Rover គឺជាម៉ាក់រថយន្តដ៏ល្បី ពីចក្រភពអង់គ្លេស ហើយបាននាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុល រថយន្ត Jaguar និង Land Rover គឺស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងលេខ៖ 023 888-811/ 070 999-111 ។