ភ្នំពេញ-ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៖ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយម កាន់តែច្រើនឡើងជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រង យ៉ាងមានប្រសិទ្ធភាព។
តាមការសង្កេតមើល ពីចរាចរភ្ញៀវចេញចូល ក្នុងផ្សារទំនើបថ្មីស្រឡាង ចុងក្រោយនេះ និង តួរលេខដែលទទួលបាន ពីប្រធានគ្រប់គ្រង មណ្ឌលផ្សារទំនើបនេះ ឃើញថាចរាចរ នៃការចេញ ចូលរបស់ភ្ញៀវ មកកាន់ផ្សារទំនើប មានកំណើនឡើង ជាប្រចាំនូវកម្រិត ១០% រៀងរាល់ខែ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។
លោក រិទ្ធី ដែលបម្រើការងារ អោយក្រុមហ៊ុនឯកជនមួយ ដែលមានទីស្នាក់ការ ក្នុងសង្កាត់បឹងកេងកង បានបង្ហាញនូវហេតុផល ដែលខ្លួនតែងតែនាំក្រុមការងារ មកទទួលអាហារថ្ងៃត្រង់ នៅមណ្ឌលផ្សារទំនើបនេះគឹ “បើគិតទៅពីOffice ខ្ញុំមកទីតាំងនេះ គឺជិតអាចដើរមកបាន ហើយនៅក្នុងមណ្ឌលផ្សារទំនើបហ្នឹង មានជម្រើសច្រើន ទាំងម្ហូប ខ្មែរ ចិន ថៃ ជប៉ុន វៀតណាម អឺរ៉ុប ដែលមាននៅហាងដូចជា On the Table, Sakura, Louisiana Chicken, Santafe, Dim Sum Emperors Cambodia, Sukiyaki, Mikasa Fusion & Longue, Ganh, Banana Leaf ហើយបើភេសជ្ជៈវិញ មានទាំងតែគុជ Fire Tiger, Chatime រួមជាមួយកាហ្វេ Starbucks ទៀត។
កំពុងអង្គុយជជែកគ្នាអំពីការងារ ជាមួយដៃគូររបស់ខ្លួន នៅក្នុងហាងកាហ្វេ Starbucks លោក កែវ សុវណ្ណី មន្រី្តរាជការ បានអោយដឹងថា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាទីតាំងល្អបំផុតសម្រាប់លោក ក្នុងការណាត់ជជែក ពីការងារផ្សេងៗជាមួយមិត្តភក្តិ របស់លោក ដោយ សារទីតាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងតែម្តង ហើយការិយាល័យ មិត្តភក្តិរបស់លោក ភាគច្រើន គឺនៅជុំវិញទីនេះ ហើយទិដ្ឋភាព នៅជុំវិញ ក៏ស្រឡះល្អ មើលឃើញ សកម្មភាពជុំវិញខ្លួន បូករួមជាភាពសំបូរបែប នៃម្ហូប និង ទំនិញនៅទីនេះផងដែរ រីឯរចនាម៉ូដ នៃមណ្ឌលផ្សារទំនើបនេះ គឺស្អាតប្លែក ខុសពីម៉លដទៃតែម្តង៕