អត្ថបទ

ដែកថែបអ៊ីតាលីម៉ាក វី ប្រគល់រង្វាន់ធំ ជូនអ្នកឈ្នះលើកទីពីរ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល

ដែកថែបអ៊ីតាលីម៉ាក វី បានបន្តប្រគល់រង្វាន់ធំ ជូនអតិថិជន ដែលឈ្នះការចាប់ឆ្នោតផ្សងសំណាង ពីដែកថែបអ៊ីតាលី ម៉ាក វី លើកទី២ កាលពីថ្ងៃទី២៣ តុលា ២០២០ កន្លងទៅនេះ ក្នុងកម្មវីធីប្រគំតន្ត្រី វើក នៅស្ថានីយទូរទស្សន៍ហង្សមាស។

អតិថិជនដែលឈ្នះការ ចាប់ឆ្នោតផ្សងសំណាង លើកទីពីរចំនួន៤៥រួប បានមកបើករង្វាន់ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នៅថ្ងៃទី១២ វិច្ឆិកា ២០២០ ខណៈ១០រូបបានទទួលរង្វាន់ ពីដែកថែប អ៊ីតាលីម៉ាក វី រួចរាល់ហើយ ក្នុងកម្មវីធីប្រគំតន្ត្រី វើក របស់ស្ថានីយ ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី៦ វិច្ឆិកា នេះផងដែរ។

អតិថិជនទាំងអស់ របស់ដែកថែប អ៊ីតាលីម៉ាក វី ក្រៅពីឈ្នះបានរង្វាន់ធំ ក៏ទទួលបានរង្វាន់ លើកទឹកចិត្តផ្សេងៗទៀតផងដែរ នៅពេលមកបើករង្វាន់ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

មុនដំណាច់ឆ្នាំ២០២០នេះ ដែកថែប អ៊ីតាលីម៉ាក វី នឹងរៀបចំកម្មវិធីចាប់ឆ្នោត ផ្សងសំណាងមូយលើកទៀត ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ធំ ដែលរួមមានម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ និងទូរទស្សន៍ សរុបចំនួន៥៥រង្វាន់។
អតិថិជនទាំងអស់ គ្រាន់តែទិញដែកថែបអ៊ីតាលី គ្រប់ប្រភេទ ចាប់ពី២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណ ផ្សងសំណាងមួយសន្លឹក ដើម្បីមានឱកាសឈ្នះរង្វាន់ធំ សរុប៥៥រង្វាន់ទៀត មុនដំណាច់ឆ្នាំ២០២០នេះ៕

To Top