អត្ថបទ

ទឹកប្រាក់ ៣៣០លានរៀល ត្រៀមចែកជូនអតិថិជនវីង “វីងឈ្នះឥតល្ហែ” រដូវកាលទី៣

ម្តងនេះកាន់តែពិសេស! វីងឈ្នះឥតល្ហែ រដូវកាលទី៣ បានមកវិញហើយ ដោយនាំជាមួយ ទឹកប្រាក់៣៣០លានរៀល ដើម្បីចែកជូនអតិថិជន ដែលមានសំណាង ចំនួន២៥នាក់ជារៀងរាល់ថ្ងៃ។

ងាយស្រួលបំផុត លោកអ្នក គ្រាន់តែ ធ្វើប្រតិបត្តិ ការ បញ្ចូលលុយទូរស័ព្ទ តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬលេខកូដ*989# ឬ ភ្នាក់ងារវីង ជាង៨២០០កន្លែង ដែលនៅក្បែរអ្នកបំផុត នោះលោកអ្នក នឹងមានឱកាសឈ្នះទឹកប្រាក់ ១០,០ ០០០រៀល ជារៀងរាល់ថ្ងៃ។

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ នឹងផ្តល់ជូនដល់អតិថិជន២៥រូប ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១។ អតិថិជនដែលមានសំណាង នឹងត្រូវបានអញ្ចើញ ចូលរួមក្នុងកម្មវិធីវិទ្យុ វីងឈ្នះឥតល្ហែ រដូវកាលទី៣។

វីង ឈ្នះ ឥត ល្ហែរដូវកាលទី៣ ជា កម្មវិធី វិទ្យុដែល ចែករំលែក ចំណេះដឹងទាក់ទង នឹងការគ្រប់គ្រងថវិកា ឲ្យមានប្រសិទ្ធភាព សម្រាប់គ្រួសារ ការគ្រប់គ្រងហិរញ្ញវត្ថុ តាមបែបឌីជីថល និងចំណេះដឹង ជាច្រើនផ្សេងទៀត។ កាលពីថ្មីៗនេះ វីងឈ្នះឥតល្ហែ រដូវកាលទី២ បានផ្តល់រង្វាន់ជាទឹកប្រាក់១០០០លានរៀល ដល់អតិថិជនរបស់ខ្លួន រួចមកហើយ។

ដោយមានអ្នកជំនាញ ចូលរួមជាច្រើន កម្មវិធីនេះហ្នឹងផ្សាយបន្តផ្ទាល់ តាមរយៈវិទ្យុ Veyo FM 105.5, FM 102, Women’s Media FM 103.5, Raksmey Hang Meas និង វិទ្យុ Hang Meas។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកានតំណ https://www.wingmoney.com/km/wing-chhneas-ith-la-hae-season-3/ ៕

To Top