ភ្នំពេញ៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាសមាជិកគ្រួសារ របស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ បានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័តជំនាន់ថ្មី របស់ខ្លួន “WB WON Mobile” ដែលនាំមកជូននូវមុខងារ និងលក្ខណៈពិសេសជាច្រើន ជាមួយនឹងរចនាបថ ដ៏ទំនើប និងទាក់ទាញ ដើម្បីផ្តល់ជូន នូវសេវាធនាគារឌីជីថល ឲ្យកាន់តែប្រសើរ ដល់អតិថិជនរបស់ខ្លួន ។
សេវាធនាគារចល័តជំនាន់ថ្មី V2.0 នេះត្រូវបាន ដាក់ឈ្មោះថា “WB WON Mobile” ជាមួយនឹងពាក្យស្លោក “មិត្តដ៏ស្និទ្ធស្នាលរបស់លោកអ្នក” ក្នុងន័យនេះបានបញ្ជាក់ អំពីការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន លើការផ្តល់សេវា ហិរញ្ញវត្ថុឌីជីថល ឲ្យកាន់តែទំនើបបន្ថែមទៀត ដើម្បីផ្តល់ជូនដល់អតិថិជន។ WB WON Mobile គឺជាជំនួយការដ៏ជិតស្និទ្ធ របស់អតិថិជន ក្នុងការកាត់បន្ថយពេលវេលា និងកិច្ចការមួយចំនួន ដូចជាការបង់វិក្កយបត្រ ផ្ទេរប្រាក់ ពិនិត្យសមតុល្យសាច់ប្រាក់ និងប្រតិបត្តិការផ្សេងៗទៀត។
លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ នៃដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឲ្យសេវាធនាគារចល័តជំនាន់ថ្មី របស់យើងកាន់តែប្រសើរឡើង ស្របទៅនឹងគោលដៅធំ ក្នុងការផ្តល់ជូន នូវបទពិសោធន៍ សេវាហិរញ្ញវត្ថុដ៏ល្អបំផុត ដល់អតិថិជន របស់យើង។ ជាមួយនឹងទស្សនៈនេះ បានផ្តោតសំខាន់ លើសេវាហិរញ្ញវត្ថុឌីជីថល ដោយការដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័តជំនាន់ថ្មី ដែលជាការផ្លាស់ប្តូរដ៏ធំមួយ និងការជោគជ័យ ដ៏គួរឲ្យកត់សម្គាល់ ក្នុងឆ្នាំនេះ។”
លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការនៃ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “ឥឡូវនេះអតិថិជនអាចគ្រប់គ្រង នូវរាល់គណនីបញ្ញើ-សន្សំរបស់ខ្លួន រួមទាំងប្រាក់កម្ចីផងដែរ និងអាចធ្វើប្រតិបត្តិការមួយចំនួន រួមមានការបង់ប្រាក់កម្ចី ការបង់វិក្កយបត្រ ឬការផ្ទេរប្រាក់ផ្សេងៗ បានយ៉ាងងាយស្រួល និងឆាប់រហ័ស តាមរយៈ App តែមួយប៉ុណ្ណោះ គឺ “WB WON Mobile”។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាផ្តល់សេវាកម្ម ដែលធ្វើឲ្យការរស់នៅប្រចាំថ្ងៃ របស់អតិថិជនកាន់តែ ងាយស្រួលជាងមុន តាមរយៈសេវា ហិរញ្ញវត្ថុឌីជីថល ដែលសាមញ្ញ ងាយស្រួលប្រើប្រាស់ ហើយយើងនឹងបន្តអភិវឌ្ឍន៍ WB WON Mobile ឲ្យស្របតាមការរស់នៅ បែបសម័យថ្មីរបស់អតិថិជន របស់យើង។”
WB WON Mobile ជំនាន់ថ្មី ផ្តល់ជូនគុណតម្លៃដ៏ល្អបំផុត ដល់អតិថិជន តាមរយៈសេវា ហិរញ្ញវត្ថុឌីជីថល ដ៏សម្បូរបែបដែលមាន ការរចនាទាក់ទាញ និងមានភាពងាយស្រួល។ មុខងារចំបងៗរបស់ WB WON Mobile រួមមាន៖
– ការចុះឈ្មោះ ដោយខ្លួនឯង ជាមួយការចូលប្រើប្រាស់ ដោយស្កែនមុខ ឬ ក្រយ៉ៅដៃ និងការប្រើប្រាស់ លេខកូដ ៤ ខ្ទង់ (PIN)
– ការទទួលបាននូវការជូនដំណឹង អំពីប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់
– ពិនិត្យគណនី ដែលមានដូចជា ប្រាក់កម្ចី CASA គណនីចម្រើនទ្រព្យ គណនីសន្សំតាមផែនការ និងគណនីកូនល្អ។
– ផ្ទេរប្រាក់រវាងគណនី ដាប់ប៊ែលយូប៊ី ហ្វាយនែន ឬ ទៅកាន់ស្ថាប័នហិរញ្ញវត្ថុផ្សេង ឬ ទៅកាន់ប្រព័ន្ធបាគង
– បញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទដៃ ដោយមិនប្រើលេខកូដ ឬ ប្រើលេខកូដ
– ទាញយករបាយការណ៍ ប្រវត្តិប្រតិបត្តិការនីមួយៗ របស់គណនី
– ទូទាត់វិក្កយបត្រ (ទឹក ភ្លើង សំរាម បង់ប្រាក់កម្ចីផ្ទាល់ខ្លួន ឬ បង់ប្រាក់កម្ចីជំនួសអ្នកដទៃ)
– ធ្វើការផ្លាស់ប្តូរ លេខកូដ PIN និងឈ្មោះអ្នកប្រើប្រាស់ ដោយខ្លួនឯង
– ការបង្កើន Quick Template ការកំណត់សុវត្ថិភាពគណនី និងមុខងារជាច្រើនទៀត
សម្រាប់ព័ត៌មានបន្ថែមអំពី WB WON Mobile សូមចូលទៅកាន់គេហទំព័រ www.wbfinance.com.kh
ទាញយកនិងចុះឈ្មោះ WB WON Mobile ឥឡូវនេះ៖
App Store: http://bit.ly/wbwonappstore
Play Store: http://bit.ly/wbwonplaystore៕