អត្ថបទ

អគ្គនាយក ខ្មែរ ប៊ែវើរីជីស ចុះបើកយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ២០២១

អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ចុះបើកយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ២០២១ ដោយជួបសំណេះសំណាល និងឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ទឹកក្រូចអាយស៍ IZE និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជូនមន្ត្រីនគរបាលចរាចរណ៍ ប្រចាំតំបន់ ស្តុបក្បាលថ្នល់ កាលពីព្រឹកម៉ិញនេះ។

លោកឧកញ៉ា លាង ពៅ មានប្រសាសន៍ថា៖ «ខ្ញុំសូមស្ងើចសរសើរ ដល់មន្ត្រីនគរបាល យើងដែលខិតខំ បំពេញកិច្ចការ ដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋកម្ពុជា។ ការលះបង់ដ៏ធំធេងនេះ មិនគួរត្រូវបានមើលរំលងឡើយ។ ដូច្នេះហើយទើប ក្រុមការងារទឹកចិត្តកម្ពុជា នឹងនៅតែបន្តសកម្មភាព ចែកអំណោយ ដល់នគរបាលនៅទូទាំង ប្រទេសកម្ពុជាយើង ក្នុងគោលបំណងតែមួយគត់ គឺដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់ពួកគាត់ជាពិសេស»។

លោកវរសេនីយ៍ទោ ពៅ សុភាព នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ក៏បានថ្លែងអំណរគុណ ចំពោះយុទ្ធនាការទឹកចិត្តកម្ពុជា និងក្រុមការងារ ដែលបានចុះមកចែកអំណោយ ជូននគរបាលដោយផ្ទាល់។

លោកថ្លែងថា «នេះសបញ្ជាក់អំពីស្មារតី ចេះជួយយកអាសារគ្នា ទៅវិញទៅមករបស់ ជនជាតិខ្មែរយើង»។

គួរបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងបន្ត ពីឆ្នាំចាស់២០២០ ដែលទឹកចិត្តកម្ពុជា បានផ្តល់ជូន មន្រ្តីនគរបាលចម្រុះ នៅទូទាំងប្រទេស នូវទឹកបរិសុទ្ធកម្ពុជា សរុបជាង២ម៉ឺនកេស ហើយនឹងបន្តផ្តល់ជូន ដល់មន្ត្រីនគរបាល នៅទូទាំងប្រទេស សម្រាប់ឆ្នាំ ២០២១ នេះផងដែរ។ ជាក់ស្តែងអំណោយ ផ្តល់ជូនកាលពីព្រឹកម៉ិញនេះ មានដូចជា ទឹកបរិសុទ្ធកម្ពុជាចំនួន ១០០ កេស និង ទឹកក្រូចអាយស៍ IZE រសជាតិក្រូចឆ្មារ អាយស៍ IZE ផ្លែឈើចម្រុះ ៣០កេស និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ចំនួនសរុប ១០កេស បន្ថែមទៀតផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុន ផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ស្រាបៀរ គូដូ KUDO និង ទឹកបរិសុទ្ធកម្ពុជាផងដែរ៕

To Top