ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) បានប្រារព្ធឡើង យ៉ាងអធិកអធម នៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នារសៀលថ្ងៃទី ២៥ខែមករា ឆ្នាំ២០២១។
ពិធីប្រារព្ធធ្វើឡើង ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក Cliff Koh អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Khong Weng Fook អភិបាលមិនប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗ មិត្តអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យជាច្រើនរូបទៀត បានចូលរួមក្នុងពិធីនេះ ដើម្បីជាសក្ខីភាព នៃពេលវេលាដ៏អស្ចារ្យនេះ។
សក្ខីភាព នៃភាពរុងរឿង
នៅក្នុងពិធីនោះ លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឡើងថ្លែងថា ក្នុងនាមជាអ្នកចូលរួម ក្នុងបុព្វហេតុជំរុញ ដំណើរការនគរូបនីយកម្ម និងទំនើបភាវូបនីយកម្ម នៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់ នូវគោលបំណង “ផ្តល់សេវាកម្ម ដល់ប្រទេសកម្ពុជា កសាងប្រទេសកម្ពុជា និងតបស្នងដល់ប្រទេសកម្ពុជា” ព្រមទាំងបន្តអភិវឌ្ឍខ្លួនលើទឹកដីនេះ។
លោក Steven Wang បានបន្តថា Prince Square គឺជាផ្នែកដ៏សំខាន់មួយ នៃផែនការអាជីវកម្ម របស់ក្រុមហ៊ុនព្ រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោងនេះ យើងបានវិនិយោគ ធនធានមនុស្ស និងធនធានសម្ភារៈជាច្រើន តាំងពីដំណាក់កាលដំបូង នៃការធ្វើផែនការ ហើយទាក់ទងនឹង ប្រតិបត្តិការនិងការ គ្រប់គ្រងអាជីវកម្ម យើងក៏មានផងដែរ នូវគំរូអាជីវកម្ម និងក្រុមប្រតិបត្តិការអាជីវកម្មជំនាញ លំដាប់កំពូលលើពិភពលោក។ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដែលមានផែនការនាំមុខគេ និងទាន់សម័យបំផុតនោះ គម្រោង Prince Square បានទទួលការចាប់អារម្មណ៍ ពីគ្រប់មជ្ឈដ្ឋានចាប់តាំងពី គម្រោងត្រូវបានបង្កើតឡើង មកម្ល៉េះ។ ថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានផ្តល់ការគាំទ្រយ៉ាងខ្លាំង ក្នុងកំឡុងពេលសាងសង់ ដែលធ្វើឲ្យគម្រោងនេះ អាចទទួលបានជោគជ័យ និងសម្រេចតាមគម្រោង ផែនការយ៉ាងរលូន។
លោកបន្តថា ការទទួលបានជោគជ័យ លើប្រតិបត្តិការអាជីវកម្មរបស់គម្រោង Prince Square ជាដំណើរការរយៈពេលវែងមួយ ហើយការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងសង្ឃឹមថា នៅក្នុងដំណើរការប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ យើងនឹងអាចទទួលបាន នូវការគាំទ្រពីលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធផងដែរ។
លោក Steven Wang បានបន្តផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រំពឹងថា Prince Square និងក្រុមហ៊ុនដៃគូសហការ ជាយុទ្ធសាស្ត្រទាំងអស់ អាចបំពេញគុណសម្បត្តិ ឲ្យគ្នាទៅវិញទៅមក អាចចែករំលែកនូវធនធាន និងស្វែងរកការអភិវឌ្ឍរួមគ្នា ដើម្បីទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ហើយនិងធ្វើឲ្យ Prince Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់កំពូល នៅភ្នំពេញ និងជាចំណុចកំណើនវិនិយោគថ្មី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្ងើចសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាព ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏ដូចជាពិធីចុះហត្ថលេខា របស់គម្រោង Prince Square នេះផងដែរ។ Prince Square គឺជាគម្រោងពាណិជ្ជកម្មដំបូង របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដូច្នេះ ការនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិតសម្រាំង ផលិតផលម៉ាក់ល្បីៗលំដាប់ពិភពលោក ក្នុងគមោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្ម ដ៏គាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្ត របស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយ នៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរណ៍ អន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើង។
ដើម្បីជាចលករជំរុញ និងគាំទ្រដល់ការវិនិយោគ របស់វិស័យឯកជន រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមគាំទ្រ បង្កលក្ខណៈ ទទួលស្វាគមន៍ និងជំរុញលើកទឹកចិត្ត ចំពោះការបណ្តាក់ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្ម ស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការបើកទូលាយ បរិយាកាសវិនិយោគឱ្យកាន់តែ មានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាម ក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយ គុណវុឌ្ឍិខ្ពស់។
រួមគ្នាកសាងភាពរុងរឿងដ៏អស្ចារ្យ
ពេលវេលាដ៏រំភើបបំផុត ក្នុងពិធីនេះបានមកដល់ហើយ នោះគឺការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិរវាងគម្រោង Prince Square និងក្រុមហ៊ុនដៃគូ សហការម៉ាកល្បីៗ ដូចជា Adidas, Levi`s, Skechers, Nike Supergo, HUAWEI, OPPO, Potato Corner, Dakasi, Panda Cake, Pizza Hut ក្រោមសក្ខីភាព របស់ភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើការថតរូបជាក្រុម ទុកជាអនុស្សាវរីយ៍។
លោក ឃួង ស្រេង និងគណៈគ្រប់គ្រង នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានចាក់ខ្សាច់មាស ជាបណ្តើរ ហើយតួអក្សរ “Prince Square” ពណ៌មាសក៏បាន លេចរូបរាងឡើងជាបណ្តើរៗផងដែរ។ ក្នុងពេលវេលាដ៏វិសេសវិសាលនេះ កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនដៃគូសហការ និង Prince Square បានសម្រេចជាផ្លូវការ ដើម្បីរួមគ្នាបង្កើតជាអច្ឆរិយថ្មី នៃពាណិជ្ជកម្មនៅភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនម៉ាកល្បីៗ ជាច្រើនផ្សេងទៀត ដែលបានចូលរួម ក្នុងពិធីនេះ ក៏បានបង្ហាញពីឆន្ទៈក្នុងការសហការ និងសង្ឃឹមថាអាចចូលរួម សហការជាមួយ Prince Square និងចូលរួមជាសក្ខីភាព នៃការអភិវឌ្ឍពាណិជ្ជកម្មនៅភ្នំពេញ។
Prince Square មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏អស្ចារ្យនៅភ្នំពេញ
តាមព័ត៌មានបានឲ្យដឹងថា គម្រោង Prince Square មានទំហំសរុប 35000 ម៉ែត្រការ៉េ ដែលមានផែនការ សាងសង់ជាផ្សារទំនើបកម្ពស់ 4 ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោយរួមបញ្ចូល នូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ ទាន់សម័យ។ល។ ដោយមានក្រុមការងារជំនាញ សម្រាប់ប្រតិបត្ដិការគ្រប់គ្រង និងមានគំរូអាជីវកម្ម លំដាប់កំពូល លើពិភពលោក រួមនឹងការសហការជាមួយក្រុមហ៊ុន ម៉ាកល្បីៗ Prince Square នឹងក្លាយជាផ្សារទំនើប ដែលមានកេរ្តិ៍ឈ្មោះល្បីបំផុត នៅភ្នំពេញ។
ការទទួលបានជោគជ័យ នៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប Prince Square ជាសញ្ញាសម្គាល់ នូវការបោះជំហានដ៏ធំមួយទៀត ក្នុងការឆ្ពោះទៅរក ការបើកសម្ពោធជាផ្លូវការរបស់គម្រោង Prince Square។ នាថ្ងៃខាងមុខ Prince Square នឹងសហការជាមួយ ដៃគូរបស់ខ្លួន ដើម្បីរួមគ្នាបង្កើតនូវគោលដៅ អាជីវកម្មកាន់តែធំ និងសម្រេចភាពជោគជ័យ ក្នុងការបង្កើនប្រាក់ចំណេញ ក៏ដូចជាផ្តល់ទីតាំងថ្មីមួយសម្រាប់ការធ្វើដំណើរ និងទិញទំនិញរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ៕