អត្ថបទ

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោង ៣បន្ថែមទៀតក្នុងគម្រោង អេកូ ខូលឡិកសិន

កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង បែបធម្មជាតិដ៏អស្ចារ្យចំនួន៣ បន្ថែមទៀត គឺគម្រោង ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ ដើម្បីផ្តល់ជូនជម្រើសបន្ថែមទៀតដល់អតិថិជន ដែលចង់បានការរស់នៅ បែបធម្មជាតិបៃតងក្នុងទីក្រុងភ្នំពេញ។​ ពិធីនេះមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បុរី ប៉េង ហួត និងភ្ញៀវកិត្តិយសប្រមាណជិត២០០នាក់។

គម្រោងថ្មីទាំងបីនេះគឺជា គម្រោងអភិវឌ្ឍជាសហគមន៍ទំនើប ធម្មជាតិពណ៌បៃតងដ៏ធំសម្បើម ស្ថិតក្នុងគម្រោងមេគឺ ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខូលឡិកសិន” បឹងស្នោ ដែលជាតំបន់កំពុងមានសន្ទុះ អភិវឌ្ឍដ៏ខ្លាំងក្លានៅប៉ែកខាងកើតរាជធានីភ្នំពេញ។ ដឹស្តា ផ្លាទីនីម អេកូ រ៉ូមែនស៍ និង ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា ត្រូវបានអភិវឌ្ឍឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍រស់នៅដ៏អស្ចារ្យ ជាមួយនឹងប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង ឧទ្យានដ៏ធំអស្ចារ្យអមទៅ ដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹង ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ស័ក្ដិសមសម្រាប់បែបផែនរស់នៅ ទាន់សម័យជាមួយធម្មជាតិ។

ចំណែកគម្រោងដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺជាគម្រោងអភិវឌ្ឍហ្សបហោស៍ សម្រាប់ការធ្វើអាជីវកម្មគ្រប់ប្រភេទ។ គម្រោងនេះនឹងក្លាយជាភូមិសាស្រ្ត អាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អ្នករស់នៅទាំងក្នុង និងក្រៅគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម ដំណាក់កាលទី២ “អេកូខលឡិកសិន”។

ក្រៅពីនេះ គម្រោងទាំងបីត្រូវបានហ៊ុមព័ទ្ធ ទៅដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សាលារៀនអន្តរជាតិ កីឡដ្ឋាន សួនកម្សាន្តបែបអឺរ៉ុប ស្ថានីយពន្លត់អគ្គិភ័យ ខុនដូ ផ្សារទំនើប និងតំបន់ពាណិជ្ជកម្មដ៏មមាញឹកទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តា ផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ នឹងបើកសម្ពោធជាផ្លូវការជាមួយនឹង ការផ្តល់ជូនដែលលោកអ្នកនឹកស្មាន មិនដល់ក្នុងពេលឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត www.facebook.com/boreypenghuoth ឬអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ដែលនៅក្បែរ លោកអ្នករៀងរាល់ម៉ោងធ្វើការ ៕

To Top