អត្ថបទ

ពលរដ្ឋកម្ពុជា ចំនួន១០នាក់ ត្រូវបានជ្រើសរើស សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ពលរដ្ឋគំរូ Smart

ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១៖ ក្នុងរយៈពេល ២ខែកន្លងមកនេះ ពលរដ្ឋកម្ពុជាបានដាក់ពាក្យជ្រើសតាំង បុគ្គលណាដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata។

អ្នកត្រូវបានជ្រើសតាំងបានធ្វើអំពើល្អផ្សេងៗគ្នា រាប់ចាប់ពីបានជួយប្រជាពលរដ្ឋក្រីក្ររហូតដល់អ្នកដែលការពារ បរិស្ថាន និងអ្នកដែលបានរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។ បេក្ខជនបេក្ខនារីជាប់វគ្គផ្តាច់ព្រ័ត្រទាំង១០អ្នកនេះ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីរាត្រីសមោសមួយដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅផ្សារទំនើបអេអន ២ ជាពេលដែលម្ចាស់ពានរង្វាន់ពលរដ្ឋគំរូ Smart ប្រចាំឆ្នាំ២០២០ នឹងត្រូវបានប្រកាសឡើងដោយគណៈកម្មការដែលមានសមាជិកចំនួន ៣នាក់។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងខ្ញុំនៅក្រុមហ៊ុន Smart ពិតជាមានសេចក្ដីរីករាយ យ៉ាងខ្លាំងចំពោះ ពលរដ្ឋកម្ពុជាដែលបាន ចំណាយពេលវេលាជ្រើសតាំង បុគ្គលទាំងឡាយណា ដែលបានធ្វើអំពើល្អដើម្បីជួយដល់ពួកគេ ឬសហគមន៍របស់ពួកគេ”។

ជាមួយនឹងការជ្រើសតាំង រាប់រយដែលត្រូវ បានធ្វើរួចហើយនោះ អ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ កំពុងពិភាក្សាគ្នា អំពីបេក្ខភាពទាំង១០រូប ជាមួយគណៈកម្មការមួយ ដែលមានសមាជិក ៣នាក់។

ព័ត៌មានលម្អិតអំពីគណៈកម្មការរបស់កម្មវិធី ពានរង្វាន់ពលរដ្ឋគំរូស្មាត ត្រូវបានរំពឹងថានឹងត្រូវប្រកាស នៅដើមខែមីនាខាងមុខនេះ។ បេក្ខភាពមួយរូបនឹងត្រូវបានជ្រើសរើសដោយ គណៈកម្មការដើម្បីទទួលបានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។

លោក Thomas បានបន្ថែមថា “យើងខ្ញុំក៏មានការស្ងើចស្ញែងយ៉ាងខ្លាំងផងដែរចំពោះចំនួន និងគុណភាពនៃការជ្រើសតាំង ក៏ដូចជាការឆ្លើយតបពីអ្នកត្រូវបានជ្រើសតាំង។ ក្នុងការរក្សាស្មារតីរបស់យុទ្ធនាការនេះ អ្នកត្រូវបានជ្រើសតាំងជាច្រើន បានប្រាប់យើងថា ពួកគេនឹងធ្វើអំពើល្អដែលពួកគេបានធ្វើជាបន្តទៀត បើទោះជាទទួលបានឬមិនទទួលបាន ពានរង្វាន់ក៏ដោយ។ ហើយនេះពិតជាអ្វីដែលកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart មានបំណងចង់ឃើញ”។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយ វីដេអូរបស់យុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart គ្រាន់តែជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិតផ្តួចផ្តើម និងព្រឹត្តិការណ៍នានា នៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មប៉ុណ្ណោះ ដែលបង្កើតបានជាយុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ ចល័តដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។

នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី ភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។

ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័ត ដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្ម ទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជា ប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាព ច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថល នានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។

ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត នៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់ កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិត សរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិត ក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែង ឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នា ក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែ ប្រសើរឡើង។ Smart ជីវិតរស់រវើក!

To Top