អត្ថបទ

មកហើយៗ.. 5G! 5G!! 5G!!! ទីបំផុតកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold2 5G ដាក់លក់ ក្នុងប្រទេសកម្ពុជាហើយ ជាមួយកាដូជាច្រើន…!!

(ភ្នំពេញ) ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១៖ ការមកដល់របស់ Galaxy Z Fold2 5G ជាផ្លូវការនៅថ្ងៃនេះគឺជាកំណត់ត្រាអស្ចារ្យថ្មីមួយទៀត ក្នុងចំណោមកំណត់ត្រាអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន សាមសុង ក្នុងការបញ្ចេញលក់ក៏ដូចជាផ្តល់ជូននូវកំពូលផលិតផល ស្មាតហ្វូនរបស់ខ្លួនសម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសម្រាប់ទីផ្សារ ប្រទេសកម្ពុជាយើងតែម្តង…!

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុត សម្រាប់អបអរ នៃការចេញលក់ផ្លូវការលើកនេះពីក្រុមហ៊ុន សាមសុង គឺមានការថែមជូនពុំធ្លាប់មានដូចជា៖

  • ថែមជូននាឡិកាវៃឆ្លាត (Smart Watch) Galaxy Watch Active2 Under Armour Edition ដែលមានតម្លៃ $ 249
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស្មាតស៊ីមលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតធំហ្ម៎ង 52 សប្តាហ៍!

Samsung Galaxy Z Fold2 5G ដ៏ថ្មីស្រឡាងនេះ គឺពិតជាស័ក្តិសមជាទីបំផុតសម្រាប់អតិថិជនទាំងអស់ដែលចង់បាន ឬត្រូវការនូវសេរីភាព នៃការថតរូបក៏ដូចជាឆ្លុះបញ្ចំងពីភាពថ្លៃថ្នូរដ៏ស៊ីវីល័យបំផុតនៃយុគ្គសម័យ ពិភពស្មាតហ្វូនទំនើបនាពេលនេះ…!

ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់ បត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាបំផុត Samsung Galaxy Z Fold2 5G បានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅពេលនេះ មានចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុតដូចជា៖

  • អេក្រង់មិនទាន់បើក៖ ទំហំ 6.2” ប្រភេទ Super AMOLED
  • អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
  • ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+
  • ទំហំផ្ទុក៖ ROM 256 GB / RAM 12 GB
  • កាមេរ៉ាមុខ (Cover camera) ៖ 10 MP
  • កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
  • កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
  • ថាមពលថ្ម៖ 4500 mAh
  • ពណ៌៖ Mystic Bronze និង Mystic Black
  • តម្លៃ៖ 2,039 ដុល្លារ

នៅចាំអីទៀត…? ប្រូម៉ូសិនថែមជូនដ៏ពិសេស អស្ចារ្យនេះ មានកំណត់ណា៎! ទទួលយកភាពបត់បែនដ៏លេចធ្លោ…ស៊ីវីល័យ…ថ្លៃថ្នូរ និងអស្ចារ្យបំផុតថ្ងៃនេះភ្លាមទៅ…! Samsung Galaxy Z Fold2 5G ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ បច្ចេកវិទ្យាស្មាតហ្វូនសម្រាប់អនាគត…!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញ ទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់​ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈ លេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×