អត្ថបទ

ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភ​ទឹក​បរិសុទ្ធ កម្ពុជា ១០០កេស ដល់មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស បាន​​ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា សរុប​១០០​​កេស ជូន​មន្ទីរ​ពេទ្យ​បង្អែក ​រាជធានី​ភ្នំពេញ ដែល​​​កំពុង​ផ្ដល់សេវា​ចាក់វ៉ាក់​សាំង​ បង្ការ​ជំងឺ​កូវីដ-១៩ សម្រាប់​​ប្រើ​ប្រាស់​ និង​ចែក​ជូន​​ពលរដ្ឋ​ ដែល​អញ្ជើញ​មក​​ទទួល​​វ៉ាក់​សាំង​។

លោកស្រី គង់ កុសល​ នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា «ការ​បរិច្ចាគ​ទឹក​បរិសុទ្ធ​នេះ​ ធ្វើ​ឡើង​ក្រោម​​យុទ្ធនាការ «ទឹកចិត្តកម្ពុជា»។ យើង​សង្ឃឹមថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាច​ឆ្លើយតបទៅនឹង​ ទឹកចិត្តដ៏អស្ចារ្យ របស់ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យក្នុងការបំពេញបេសកកម្មនេះ ហើយក៏ដូចជាការរួមសុខទុក្ខ ក្នុងនាមជាខ្មែរតែមួយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលសេវាចាក់វ៉ាក់សាំង​ បង្ការ​កូវីដ-១៩ផងដែរ»។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដោយការផ្ដល់ជូន នូវទឹកបរិសុទ្ធ កម្ពុជា ១០០កេស ក្នុង១មន្ទីរពេទ្យ ជូនដល់​មន្ទីរ​ពេទ្យ​ផ្សេងទៀត​ ដែលកំពុងផ្ដល់សេវា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់​ប្រើប្រាស់ក្នុងយុទ្ធនាកាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩នេះផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ដែលបង្កើតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបបានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារផ្សេងទៀត ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ ការរីករាលដាល​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ៕

To Top