អត្ថបទ

៤០​ ចំណុច ដែលបានបញ្ជាក់ថា Ford Ranger XLT 2021 មានប្រៀបជាង ដៃគូប្រកួតប្រជែង

បច្ចុប្បន្ននេះយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមជាមួយគ្នានេះដែរ ក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ក្នុងទីផ្សារមួយនេះ ។ ដូច្នេះមុននឹងសម្រេចចិត្តទិញរថយន្ត យកមកប្រើប្រាស់អតិថិជនទាំងអស់ គ្នាគួរគប្បីពិនិត្យមើលឲ្យបានល្អិតល្អន ទាក់ទងទៅនឹងគុណភាពនៃរថយន្ត តម្លៃ ជាពិសេសនោះ គឺទៅលើប្រវត្តិក្រុមហ៊ុន និងម៉ាកយីហោនៃរថយន្តនោះផ្ទាល់តែម្តង ។

ជាក់ស្តែងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងទីផ្សាររថយន្ត ដែលមានដើមកំណើត ពីសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំ ១០០ឆ្នាំ ជាងក្នុងការផ្គតផ្គង់រថយន្តទៅទូទាំងពិភពលោក ។ រថយន្តFord បានមានវត្តមានក្នុងទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បងប្អូនមួយចំនួនតែងតែ និយមហៅរថយន្ត Ford ថាជារថយន្ត Ford Ranger ។ តើបងប្អូនដឹងទេថារថយន្ត Ford Ranger នេះមានប៉ុន្មានប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាយើង?

ជាការពិតណាស់មកទល់ នឹងពេលបច្ចុប្បន្ននេះត្រកូល Ford Ranger មាន៤ប្រភេទនោះគឺ Ford Ranger XLS, Ford Ranger XLT, Ford Ranger Wildtrak និង Ford Rager នីមួយៗមានចំណុចពិសេសរាងៗខ្លួន ។

ថ្ងៃនេះដែរ យើងខ្ញុំនឹងលើកយកម៉ូដែល Ford Ranger XLT មកបង្ហាញជូនអតិថិជន ទាំងអស់គ្នា​ ដែលរថយន្ត Ford Ranger XLT នេះជារថយន្តប្រភេទ Pick Up ដែលមានភាពធនរឹងមាំ ប្រព័ន្ធសុវត្ថិភាព​ បច្ចេកវិទ្យា ប្រពន្ធជើងក្រោម និងសមត្ថភាពក្នុងការដឹកប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែរ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Ford Ranger XLT នេះមានជម្រើស២ប្រភេទ គឺ​Ford Ranger XLT ម៉ាស៊ីន 2.2L និងFord Ranger XLT ម៉ាស៊ីន 3.2L ។

រថយន្តនេះទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជារយៈពែល​ ២ទៅ៣ឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ដោយសារតែ រថយន្តនេះមានប្រព័ន្ធសុវត្ថិភាព​ បច្ចេកវិទ្យា និងភាពធន់រឹងមាំទាំង ៤០ ចំណុចដែលលើសពីដៃគូ ប្រកួតប្រជែង ដូច្នេះយើងខ្ញុំនឹងធ្វើការបកស្រាយចំណុច ទាំងនេះនៅខាងក្រោម៖

1 ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូដែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm និងម៉ូដែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ  Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ 200 PS និងកម្លាំងរមូលបានដល់ទៅ 470 Nm ។

2 ប្រអប់លេខ​ ៦​វគ្គអូតូ​ ក៏ជាប្រអប់លេខតែមួយជាួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យានភាពរលូន ក្នុងការបើកបរ (6-Speed Automatic) ។

3 ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន

4 ចង្កៀងបិទ/បើក​ និងហ្វាកូដដោយស្វាយប្រវត្ត (Auto On/Off Headlamps) 

5 ប៉ាណាភ្លឺ ក្រូម៉េពណ៌ទឹកប្រាក់ (Silver Front Grille)

6 យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 17អ៉ីញស័ក្តិសមជាមួយតួរថយន្ត និងអាចជំនះឧបសគ្គ បានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel) 

7 ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ចេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្តដោយគ្រាន់ តែយកដៃទៅស៊កនឹងដៃទ្វារ 

8 កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោម ដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera) 

9 សេនសឺផ្នែកខាងក្រោមចំនួន ៤គ្រាប់ (4 Rear Sensors)

10 ចុចកញ្ចក់ក្កោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

11 ផ្លិតទឹកអូតូ (Rain Sensing Wipers)

12 ចង្កូតបូមអេឡិចត្រូនិកដែលមានលក្ខណៈធូរងាយស្រួលបើកបរ (Electric Power-Assisted Steering)

13 ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

14 កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាង ដែលផ្តល់ព័ត៌មានយ៉ាងលម្អិតអំពីរថយន្ត (LCD Instrument Cluster)

15 ប្រព័ន្ធផ្តល់សញ្ញា នៅពេលដែលប្រើប្រាស់ ម៉ាស៊ូតមិនល្អ​ (Water In Diesel Filter Warning Lights)

16 កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

17 អេក្រង់​ Touch Screen 8អ៉ីញ​ សម្រាប់គ្រប់គ្រង​វិទ្យុ តន្ត្រី និងការការកម្សាន្តផ្សេងៗ (8” Touch Screen)

18 បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple Carplay, Android Auto និង Google Map (New SYNC 3 Technology)

19 រន្ធ USB ចំនួន ២​ និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោម (2 USB Ports / 12V Invertor)

20 សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)

21 ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

22 ប្រព័ន្ធពន្លត់ម៉ាស៊ីន ដោយស្វ័យប្រវត្ត ពេលបញ្ជេះរថយន្តចោល (Auto Engine Off)

23 ប្រពន្ធកាត់បន្ថយសំឡេងរំខានពីខាងក្រៅ (Actice Noise Cancellation)

24 ប្រពន្ធកាត់បន្ថយផ្សែងពុល (Emissions System)

25 ប្រព័ន្ធសម្រាប់កំណត់ល្បឿន អតិបរមាពេលបើកបរ (MyKey System)

26 រថយន្តនេះអាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)

27 ប្រព័ន្ធទប់លំនឹងរថយន្ត ពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Program)

28 ប្រព័ន្ធទប់លំនឹង កុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)

29 ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)

30 ប្រព័ន្ធហ្រ្វាំង ABS និង​ EBD (Anti-Lock Braking Systems and Electronic Brake Force Distribution)

31 ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំ (Brake Fade)

32 ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កាប់ពីតាស) (4×4 Shift-On-The-Fly)

33 ប្រព័ន្ធចាប់ប៉ុងក្រោយ ដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Dfferential)

34 តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេស ចំនួន២ដើម សម្រាប់ការពារផ្នែកចំហៀងសងខាង នៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

35 ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)

36 គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ​៥ ផ្នែកសុវត្ថិភាពពីគណៈកម្មការ វាយតម្លៃ សុវត្ថិភាពរបស់រថយន្តថ្មី (Euro  NCAP)

37 បំពាក់ជូននូវពោងសុវត្ថិភាពចំនួន ៦គ្រាប់ (6 Air Bags)

38 ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មី ដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ [Upgraded Suspension System (Improves Steering, Ride and Handing)]

39 អាចអូសសណ្តោងបានដល់ ៣តោន (3 Tons Towing Capacity)

40 អាចដឹកទំនិញបានដល់ទៅជាង ១តោន (1 Ton Payload Capacity)

ជាសរុបមកវិញ យើងឃើញថាចំណុចទាំង៤០នេះ អាចបញ្ជាក់បានថារថយន្ត Ford Ranger XLT 2021 គឺពិតជារថយន្តដែលមានសមត្ថភាពខ្ពស់ ដែលអាចផ្តល់ជូននូវទំនុកចិត្ត ព្រមទាំងផាសុកភាពជូន អតិថិជនបានផងដែរ ជាពិសេសនោះ គឺធន់រឹងមាំជាមួយនឹងការដឹក អូសសណ្តោងដែលមានទម្ងន់ធ្ងន់ ។

សម្រាប់តម្លៃនៃរថយន្ត​ Ford Ranger XLT 2021 នេះវិញគឺពិតជាពិសេសខ្លាំងមែនទែន ដែលជម្រើស ម៉ាស៊ីន 2.2L មានតម្លៃត្រឹមតែ 38,900ដុល្លារ និងជម្រើសម៉ាស៊ីន 3.2L មានតម្លៃត្រឹមតែ 39,900ដុល្លារ ។

 សម្រាប់ពណ៌គឺមានរហូតដល់ទៅ ៧ពណ៌ រួមមាន៖​ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម ។ រថយន្ត Ford Ranger XLT 2021 ត្រូវបានដាក់តាំងបង្ហាញ នៅគ្រប់អាគារ តាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

អាគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្ស ដែលស្ថិតអាគារលេខ ៤៤៤ ផ្លូវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214 

អាគារតាំងបង្ហាញសាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវ​ ទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង 023 890 880

អាគារតាំងបង្ហាញសាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង 078 990 800/ 087 990 800

អាគារតាំងបង្ហាញសាខាខេត្តសៀមរាប ដែលស្ថិតនៅអាគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661៕

To Top