អត្ថបទ

ងាយៗ​ សុវត្ថិភាព និងរហ័ស តាមរយៈការចុះឈ្មោះជាវ និងបង់ថ្លៃអ៊ិនធឺណែត តាមអនឡាញ របស់ក្រុមហ៊ុន EZECOM

ភ្នំពេញ ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​២០២១៖ EZECOM ​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ិនធឺណែតលំដាប់ខ្ពស់នៅ​​កម្ពុជា បាន​​បង្កើតវិធីសាស្ត្រថ្មី​ផ្តល់​ជូនដល់ ​​អតិថិជនក្នុងការចុះឈ្មោះ​ជាវ​​ សេវាតាមរយះ​វែបសាយ​​​ ​ដោយអតិថិជនអាចប្រើប្រាស់ ប្រតិបត្តិការនេះពីផ្ទះរបស់ខ្លួន​មិនចាំបាច់​ចេញក្រៅ​ ​ក្នុងគោល​បំណង​ កាត់​បន្ថយ​​ហានិភ័យ​​ជំងឺកូវីដ-១៩។

គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុតនេះ​របស់​ក្រុមហ៊ុន EZECOM ដែល​ចាប់​ផ្តើម​ក្នុង​ខែ​មីនា ឆ្នាំ​២០២១ ត្រូវ​បានដាក់​ដំណើរការ​ដើម្បី​ជួយ​ឱ្យ​អតិថិជន​ និង​អតិថិជន​នាពេលអនាគត​របស់ក្រុមហ៊ុន មាន​សុវត្ថិភាព​ក្នុង​​គ្រា​ដែល​មាន​ការ​រាត​ត្បាត ​ជំងឺ​ដ៏កាច​សាហាវ​នេះ។ បន្ថែម​លើ​​​ជម្រើស​ “ចុះ​ឈ្មោះ​ពីគេហដ្ឋាន” ដំបូង​​ដែលមិនធ្លាប់មាន​នេះ ក្រុមហ៊ុន EZECOM ក៏​អនុញ្ញាត​ឱ្យ​អតិថិជន​បង់​ប្រាក់​ថ្លៃ​សេវា​ ពីចម្ងាយ​ផង​ដែរ។

លោក​ស្រី Yuni Lee Heathcote អគ្គនាយិកា​ក្រុមហ៊ុន EZECOM បានថ្លែងថា៖ «ក្រុមហ៊ុន EZECOM តែង​តែ​សម្លឹង​រក​មើល​​វិធីនានា​ ដើម្បីជួយ​អតិថិជន​របស់​យើង​ តាមរយៈ​ការ​​ផ្តល់ជូន​សេវា​​ និងគំនិត​ផ្តួច​ផ្តើមថ្មីៗ។ ក្នុងពេល​មួយដូច​ជា​​ពេល​នេះ យើង​មាន​មោទនភាព​ដែល​បានក្លាយជា​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ដំបូងគេ ​ដែល​ផ្តល់​ជូន​បទពិសោធ​ឌីជីថលពិតប្រាកដ​​​ជាមួយនឹង​ការ​ចុះ​ឈ្មោះ និ​ង​បង់​ប្រាក់​​ក្នុងពេល​ជាមួយគ្នា​​​ ដោយគ្រាន់តែ​ចុច​ប៊ូតុង”។

ក្នុង​នាមជាអតិថិជន​ថ្មី​ម្នាក់ អ្វីដែលត្រូវ​ធ្វើ​គឺ​ចូល​ទៅកាន់ គេហទំព័រ​របស់ក្រុមហ៊ុន EZECOM (www.ezecom.com.kh) រួច​បំពេញ​ព័ត៌មាន​ដែល​ពាក់​ព័ន្ធ រួមទាំង​លេខ​ទូរស័ព្ទ​ និង​អាសយដ្ឋាន ហើយ​ក្រោយ​មក​​​បញ្ជូន​ព័ត៌មាន​ទាំង​នេះ។ នៅពេល​ព័ត៌មាន​ត្រូវបាន​បញ្ជូន​រួច​ហើយ បុគ្គលិក​របស់​ក្រុមហ៊ុន ​EZECOM នឹងទូរស័ព្ទ​ត្រលប់ ​ទៅកាន់អតិថិជន​វិញក្នុង​រយៈពេល ៤៨​ម៉ោង។

ដើម្បីបង់​ប្រាក់ មាននីតិវិធីមួយ​ដែល​​ប្រហាក់​ប្រហែល​ នឹងការ​ចុះឈ្មោះដែរ។ អតិ​ថិជន​​ត្រូវ​ចូល​​​ទៅកាន់គេហទំព័រ​របស់ក្រុមហ៊ុន EZECOM (www.ezecom.com.kh) បំពេញ​លេខ​អត្តសញ្ញាណ (ID) របស់អតិថិន និង​ចុច​ពាក្យ បន្ទាប់ (Next) ហើយ​បន្ទាប់​មកចុច​ពាក្យបង់ប្រាក់ (Pay)។ ក្រុមហ៊ុន EZECOM កំពុង​ផ្តល់ជូន​មធ្យោបាយ​បង់ប្រាក់​ ជាច្រើន​រួមទាំងការ​បង់ប្រាក់​តាមរយៈ Visa/Master Card, UnionPay, Alipay, ACLEDA, CHIP MONG PAY,​ WeChat Pay, Pi Pay, Wing និង ABA PAY WAY។

លោកស្រី Yuni Lee Heathcote បាន​បន្ថែម​ថា៖ «យើង​តែង​តែ​ផ្តល់ជូននូវ​សេវា និង​ដំណោះ​ស្រាយ​​ដ៏​ប្រសើរ​បំផុត​ទៅតាម​តម្រូវការ​របស់អតិថិជន។ គោលដៅចុងក្រោយ​​របស់​យើង​គឺ​ក្លាយ​ជា​ក្រុម​​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិតដ៏​ទុក​ចិត្ត​បំផុត ​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ភាព​ងាយស្រួល​​បំផុត​ផង​ដែរ។ ការ​ផ្តល់​ជូន​​វិធី​​ចុះឈ្មោះ​និង​បង់ប្រាក់ដ៏​ទំនើប​បែប​នេះ​គឺ​ស្រប​​តាមកេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន EZECOM ដើម្បី​​​ផ្តល់ជូន​បទ​ពិសោធ ដ៏​ប្រសើរ​បំផុត​​ដល់អតិថិជននៅទូទាំង​ប្រទេស”។

ដើម្បី​ចុះឈ្មោះ​ពី​គេហដ្ឋាន​ដ៏កក់ក្តៅ​ផ្ទាល់​របស់​អ្នក សូមចូលទៅកាន់គេហទំព័រ: www.ezecom.com.kh

អំពីក្រុមហ៊ុន EZECOM

ក្រុមហ៊ុន EZECOM ត្រូវបាន​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​២០០៧ ហើយ​ចាប់​តាំង​ពីពេលនោះមក​បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈានមុខគេ​មួយ​ក្នុងប្រទេស​កម្ពុជា។ ក្រុមហ៊ុន EZECOM ផ្តល់​សេវា WIMX, VPN និង​ដំណោះស្រាយ​អ៊ីនធឺណិត និងទូរគមនាគមន៍​ផ្សេងៗ​ទៀត​ដល់​ក្រុមហ៊ុន និង​អតិថិជន​នៅទូទាំង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន EZECOM បាន​ទិញ​ក្រុមហ៊ុន​ខ្សែកាប្លិ៍អុបទិច Telcotech និង​បានពង្រីក​ខ្សែកាប្លិ៍នេះ​ទូទាំង​ប្រទេស។

ក្រុមហ៊ុន EZECOM ជា​ក្រុម​ហ៊ុនអ៊ីនធឺណិត​តែមួយ​គត់​ដែល​មាន​ប្រព័ន្ធ​ខ្សែកាប្លិ៍បាត​សមុទ្រ​ផ្ទាល់​ខ្លួន​ដំបូងគេនៅកម្ពុជា គឺបណ្តាញខ្សែកាប្លិ៍ម៉ាឡេស៊ី–កម្ពុជា–ថៃ (MCT) ដែល​លាត​សន្ធឹង​ប្រហែល ១.៣០០ គីឡូម៉ែត្រ។ បណ្តាញខ្សែកាប្លិ៍បាតសមុទ្រនេះ ធ្វើ​អោយ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ចំណុច​តភ្ជាប់​មួយ​ទៅ​កាន់​ទ្វីប​អាស៊ី​ទាំង​មូល​ និង​អាច​ឱ្យ​​ប្រទេស​កម្ពុជា​អាច​តភ្ជាប់​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​អាស៊ាន និងប្រទេសផ្សេងទៀតក្នុងពិភពលោកបានយ៉ាងងាយ ដោយ​​ឆ្លង​កាត់​តាម​ប្រទេស​ម៉ាឡេស៊ី។ ក្រុមហ៊ុន EZECOM ក៏​បាន​ចាប់​ដៃ​គូ​ផង​ដែរ​ជា​មួយ​ក្រុមហ៊ុន NXT Network ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ចែក​ចាយ​អ៊ីនធឺណិត​ខ្នាត​ធំ​ក្នុង​តំបន់​អាស៊ាន​ ដោយ​បាន​ប្រកាស​ភាព​ជាដៃ​គូយុទ្ធសាស្រ្ត​មួយ​ដើម្បី​រួម​គ្នា​ផ្តល់​សេវាកម្ម​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។ 

ក្នុង​ឆ្នាំ​២០១១ ក្រុមហ៊ុន EZECOM បានក្លាយជា​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ដំបូងគេ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ ISO។ ក្រុមហ៊ុន​ក៏បាន​ឈ្នះ​ពាន​រង្វាន់ Best ISP Award រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ​គឺ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ បាន​ឈ្នះ​ពានរង្វាន់​ Cambodia ICT Awards (CICTA) និង​ទទួ​ល​បានពាន​រង្វាន់ Best ISP for Enterprise Award ក្នុង​​ឆ្នាំ​២០១៦ បាន​ឈ្នះ​ពាន​រង្វាន់ Best Employer Brand Award ក្នុង​ឆ្នាំ​២០១៧។ ក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន EZECOM ក៏ត្រូវ​បាន​ទទួលស្គាល់ថាជា​កន្លែង​ធ្វើការ​មានសុវត្ថិភាពសម្រាប់កុមារ (Child-Safe workplace) និង​ ​ប្រព័ន្ធ​គ្រប់​គ្រង​​​គុណភាព ISO 9001-2015 ពី​អង្គការ ISO ផង​ដែរ។ លើស​ពីនេះ​ទៀត ក្រុមហ៊ុន EZECOM ក៏​​ទទួល​បាន​ការ​ទទួលស្គាល់ថ្នាក់តំបន់ជាមួយ​នឹង​ពាន​រង្វាន់​ដ៏​មាន​កិត្យានុ​ភាពចំនួនពីរ គឺ​ពាន​រង្វាន់ Best Companies to Work For in Asia ក្នុងឆ្នាំ​២០២០ និង​ពាន​រង្វាន់ Asia’s Best Employer Branding Award.

ក្រុមហ៊ុន EZECOM

ផ្ទះលេខ ៧ដេ មហា​វិថី​សហព័ន្ធ​រុស្ស៊ី អគារ​សភា​ពាណិជ្ជកម្ម​កម្ពុជា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា

ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១ ៨១

គេហទំព័រ៖ www.ezecom.com.kh

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top