ភ្នំពេញ៖ នៅថ្ងៃទី២៦ មីនា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ដល់សាលាខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ព្រមទាំងសាលាស្រុក ព្រះស្តេច និងសាលាស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស តែងតែនៅក្បែរ ពលរដ្ឋកម្ពុជាជានិច្ច។ ជាក់ស្ដែង យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» បានចូលរួមបរិច្ចាគ ទឹកបរិសុទ្ធដល់ស្ថាប័ន ៤បន្ថែមទៀត ហើយយុទ្ធនាការនេះ នឹងបន្តឧបត្ថម្ភដល់ស្ថាប័នផ្សេងៗទៀត ដែលកំពុងជួបការលំបាក ដោយសារការផ្ទុះរីករាលដាល នៃវីរុសកូវីដ-១៩»។
ការបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដល់ស្ថាប័នទាំ ង៤ខាងលើនេះ គឺក្នុងគោលបំណង ជួយឲ្យស្ថាប័នទាំងនេះ មានលទ្ធភាពអាចចាត់ចែង ទឹកបរិសុទ្ធសម្រាប់ប្រើប្រាស់ នៅតាមទីតាំងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
