អត្ថបទ

ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ដល់មណ្ឌលសុខភាព ៤ទៀត សម្រាប់ចែក មនុស្សចាស់ មកទទួលវ៉ាក់សាំង

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី៣០ មីនា ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០ កេសផ្សេងទៀត ដល់មណ្ឌលសុខភាពសាមគ្គី មណ្ឌលសុខភាពបឹងធំ មណ្ឌលសុខភាពព្រៃវែង និងមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ សម្រាប់គ្រូពេទ្យពិសា និងចែកជូនពលរដ្ឋ ដែលអញ្ជើញមកទទួល​ វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនង សាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលកំពុងដំណើរការ យ៉ាងសកម្ម ក្នុងការបរិច្ចាគទឹកបរិសុទ្ធ ដល់ស្ថាប័ននានា ជាពិសេសមន្ទីរពេទ្យ និងអធិការដ្ឋាននគរបាល ដែលកំពុងបំពេញបេសកកម្ម ទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។

លោកស្រី វេង សំបុល ប្រធានមណ្ឌលសុខភាពសាមគ្គី បានមានប្រសាសន៍ថា មន្ទីរពេទ្យលោកស្រី មិនមានលទ្ធភាពទិញទឹកបរិសុទ្ធ ជូនអ្នកមកទទួលសេវា នៅមន្ទីរពេទ្យនេះឡើយ។ ប៉ុន្តែការបរិច្ចាគទឹកបរិសុទ្ធ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើឲ្យមន្ទីរពេទ្យ លោកស្រីមានឱកាសផ្ដល់សេវាកម្ម ឲ្យកាន់តែប្រសើរជាងមុន តាមរយៈការមានទឹកបរិសុទ្ធ ចែកជូនពលរដ្ឋកម្ពុជាពិសា ខណៈកំពុងអង្គុយរងចាំ ទទួលវ៉ាក់សាំង។

ត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភដល់មន្ទីរពេទ្យ ចំនួន៨ ក្នុងចំណោមមន្ទីរពេទ្យទាំង១៣ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ។ ក្រុមហ៊ុននឹងបន្ត ចែកជូនមន្ទីរពេទ្យ ចំនួន៥បន្ថែមទៀត នាពេលខាងមុខ។

សូមជម្រាបជូនថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុន ឈានមុខគេមួយនៅកម្ពុជា វិនិយោគលើច្រើនវិស័យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផលិតស្រាបៀរ កម្ពុជា ស្រាបៀរ Kudo ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធ តែជាផលិតផល មានការគាំទ្រខ្លាំង នៅក្នុងទីផ្សារ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top