អត្ថបទ

សែលកាត ប្រគល់ទឹកប្រាក់ ៨៥ម៉ឺនដុល្លារ ទៅកាន់សហគមន៍វិញ ក្នុងត្រីមាសដំបូង នៃឆ្នាំ២០២១

ភ្នំពេញ-ថ្ងៃទី 08 មេសា 2021៖​ ក្រុមហ៊ុនសែលកាត បានប្រគល់ជូនអតិថិជន ដ៏ស្មោះស្ម័គ្រនូវទឹកប្រាក់ សរុបចំនួន 850,000ដុល្លារ នៅក្នុងកម្មវិធីប្រម៉ូសិន ដ៏ពេញនិយមបំផុតមួយ របស់ខ្លួន ដែលត្រូវបានធ្វើឡើង ពេញមួយត្រីមាសដំបូង នៃឆ្នាំ 2021 ។

ចំនួនទឹកប្រាក់ ដែលបានផ្តល់ជូន នៅក្នុងកម្មវិធីឈ្នះមួយម៉ឺនដុល្លារ រៀងរាល់ថ្ងៃ រួមមាន 300,000 ដុល្លារ ក្នុងខែមករា 230,000 ដុល្លារ ក្នុងខែកុម្ភៈ និង 320,000 ដុល្លារទៀត នៅក្នុងខែមីនា។

ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានប្រគល់ជូន ដល់អតិថិជនមានសំណាងចំនួន 14នាក់ ដែលពួកគាត់មានទីលំនៅ នៅតំបន់ផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ កំពង់ធំ ពោធិសាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរី បាត់ដំបង កំពង់ចាម និងខេត្តកណ្ដាល។

ទឹកប្រាក់ដែលឈ្នះ មានចាប់ពី 10,000 ដុល្លារ រហូតទៅដល់ 90,000 ដុល្លារ ដែលទឹកប្រាក់ទាំងនេះ អាចនឹងប្រើប្រាស់ ជាជំនួយផ្នែកហិរញ្ញវត្ថុ ដ៏ចាំបាច់នៅក្នុងគ្រួសារ ក្នុងអំឡុងស្ថានភាព ដ៏ពិបាកក្នុងពេលបច្ចុប្បន្ននេះ។

កាលពីថ្ងៃទី២១ ខែមីនា អ្នកស្រី ឡុច ចាន់ស៊ីណា ដែលជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ បានក្លាយជាអ្នកមានសំណាង​ ចុងក្រោយ ដែលបានឈ្នះនូវទឹកប្រាក់ ចំនួន 9 ម៉ឺនដុល្លារ បានឱ្យដឹងថា “ខ្ញុំពិតជាមិនជឿសោះ នៅពេលដែលទទួលបានដំណឹងនេះ”។ ខ្ញុំបានឈ្នះទឹកប្រាក់ ដែលអាចជួយកែប្រែជីវិតបាននេះ នៅក្នុងអំឡុងស្ថានភាព ដ៏ពិបាកតែម្តង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។”

ក្នុងនោះផងដែរ នាដើមខែមីនាកន្លងទៅថ្មីៗនេះ អ្នកនាង វ៉ែន ធីរ៉ាត់ ដែលជាពលរដ្ឋ រស់នៅក្នុងខេត្តភ្នំពេញ បានឈ្នះប្រាក់រង្វាន់ចំនួន 9 ម៉ឺនដុល្លារ បានឱ្យដឹងដែលថា “ខ្ញុំពិតជាមានអារម្មណ៍ រន្ធត់ខ្លាំងណាស់ ព្រោះខ្ញុំមិនដែល នឹកស្មានថា ខ្លួនឯងអាចជាអ្នកឈ្នះ បែបនេះសោះ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន សែលកាត នូវប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ វានឹងអាចជួយជាប្រយោជន៍ បានយ៉ាងច្រើនដល់គ្រួសារខ្ញុំ ជាក់ជាមិនខាន”។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកមានក្តីសោមនស្សបំផុត ដែលបានឃើញថវិការនេះ បានទៅដល់ដៃពលរដ្ឋ និងសហគមន៍ ដែលកំពុង ត្រូវការវាសម្រាប់ទូទាត់ ថ្លៃចំណាយនៅក្នុងផ្ទះ ចំណាយក្នុងអាជីវកម្ម ក៏ដូចជាការទូទាត់ចំណាយ ប្រចាំថ្ងៃផ្សេងៗទៀតផងដែរ។ “ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្តេជ្ញាចិត្ត ក្នុងការជួយកែប្រែជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងតបស្នងជូនទៅកាន់ សហគមន៍វិញ ជាពិសេសនៅពេលដែលពួកគេ កំពុងមានតម្រូវការ ខ្លាំងបំផុតតែម្តង”។

កម្មវិធីឈ្នះ មួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាការផ្តល់ជូនពិសេស ដល់អតិថិជន នូវឱកាស ឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែម នៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជា រង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុប រហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

ដើម្បីមានឱកាស ឈ្នះរង្វាន់ប្រចាំថ្ងៃ សូមតេ ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលលេខផ្សងសំណាង ដែលមាន 6ខ្ទង់។ អ្នកឈ្នះ នឹងត្រូវបានប្រកាស ជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង 7យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់ CTN ហើយក៏ត្រូវបានចែករំលែក នៅលើប៉ុស្តិ៍យូធូប របស់សែលកាតផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×