អត្ថបទ

ប្រេងឆា ហេលស៊ី ឆេហ្វ ធានាស្តង់ដារ សុវត្ថិភាពខ្ពស់បំផុត

ប្រេងឆា ហេលស៊ី ឆេហ្វ (Healthy Chef) ឆ្លងកាត់ការផលិតប្រកបដោយ ស្តង់ដារអនាម័យ និងការត្រួតពិនិត្យគុណភាព យ៉ាងហ្មត់ចត់ ដើម្បីធានាឲ្យបានថា ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ មានគុណភាព និងសុវត្ថិភាពខ្ពស់ សម្រាប់ការចម្អិនម្ហូបអាហារ ទទួលទានរបស់អតិថិជន។

ការផលិតប្រេងឆា ហេល ស៊ីឆេហ្វ ត្រូវបានត្រួតពិនិត្យ លើគុណភាពចាប់តាំង ពីដំណាក់កាលដំបូង រាប់ចាប់ពីការជ្រើសរើស គ្រាប់ធញ្ញជាតិ។ សណ្តែកសៀង ខាណូឡា និងផ្កាឈូករ័ត្ន ដែលជាគ្រឿងផ្សំ សម្រាប់ផលិតប្រេងឆា ហេល ស៊ីឆេហ្វ ត្រូវបានផ្គត់ផ្តង់ ដោយក្រុមហ៊ុនធំៗ ដើម្បីធានាឲ្យបានថា គ្រឿងផ្សំទាំងនោះ មានគុណភាពខ្ពស់ និងរក្សាបានយ៉ាងហ្មត់ចត់ ពីសំណើម និងសត្វល្អិតផ្សេងៗ។

គ្រាប់ធញ្ញជាតិទាំងអស់នោះ ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ក្នុងមន្ទីរពិសោធន៍ ដើម្បីធានាបាននូវគុណភាព។

បន្ទាប់ពីការត្រួតពិនិត្យ យ៉ាងហ្មត់ចត់រួចមក គ្រាប់សណ្តែកសៀង ខាណូឡា និងផ្កាឈូករ័ត្នត្រួវបាន យកទៅចម្រាញ់ និងបន្សុទ្ធដោយប្រើប្រាស់ បច្ចេកវិទ្យាទំនើបបំផុត។ បន្ទាប់ពីចម្រាញ់រួច ប្រេងឆា ហេលស៊ី ឆេហ្វ ត្រូវវេចខ្ចប់ដោយប្រើប្រាស់ បច្ចេកចុងក្រោយ ដើម្បីធានាឲ្យបាន នូវការវេចខ្ចប់ដ៏ត្រឹមត្រូវ និងសុវត្ថិភាពបំផុត។

បន្ទាប់ពីការវេចខ្ចប់រួចរាល់ ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ ត្រួវបានត្រួតម្តងទៀត ដោយក្រុមធានាគុណភាព ដោយបញ្ជាក់ពីគុណភាព សុវត្ថិភាពចាប់តាំង ពីដំណាក់ដំបូង រហូតដល់បញ្ចប់ និងធានាថា ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ មានគុណភាពខ្ពស់ មិនមានមេរោគ ជាពិសេសមេរោគកូវីដ-១៩។

ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ ត្រូវបានទទួលស្គាល់ ដោយស្ថាប័នស្តង់ដារ ផលិតកម្មជាច្រើនដូចជា Thailand Trust Mark, HACCP, ISO 9001, ISO14001, GMP, FDA, HALAL៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top