អត្ថបទ

ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៣០០០កេស និងទឹកក្រូចអាយស៍ ១០០០កេស ដល់សាលារាជធានីភ្នំពេញ

ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ៣០០០កេស និងទឹកក្រូចអាយស៍ IZE ១០០០កេស ជូនសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់​ ក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវី-១៩។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលនៃការអនុវត្ត វិធានការបិទខ្ទប់នេះ ខ្មែរ ប៊ែវើរីជីស នៅតែរក្សាគោលជំហរជួយគ្នា ទៅវិញទៅមក តាមរយៈការសហការ ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គ្រប់រូបភាព ដើម្បីរួមគ្នាបញ្ចប់ ការរាតត្បាតនៃជំងឺនេះ ឲ្យបានឆាប់ៗ» ។

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស នឹងបន្តយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដោយឧបត្ថម្ភ ទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗ ជូនកងកម្លាំងប្រចាំការ នៅតាមទីតាំងបិទខ្ទប់សំខាន់ៗ ទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញផងដែរ៕

To Top